គុណសម្បត្តិសម្រាប់ជនជាតិអាស៊ីគ្រប់រូបគឺការរក្សាភាពក្មេងបានប្រសើរជាងជនជាតិអឺរ៉ុប ដោយសារកត្តាមួយចំនួន។ក្រឡេកមកមើលរូបថតគ្រួសាររបស់ជនជាតិចិនតៃវ៉ាន់មួយនេះវិញ ស្រីស្អាត៤នាក់ក្នុងគ្រួសារកំពុងតែត្រូវគេចាប់អារម្មណ៍ខ្លាំងដោយសារតែរូបសម្រស់ស្រស់ស្អាតនៅក្មេងជាងវ័យខ្លាំងពេក។ក្នុងរូបដែលមានម្តាយអាយុ៦៣ឆ្នាំ កូនស្រីៗអាយុ៤១ ៤០និង៣៦ឆ្នាំ ធ្វើអោយអ្នកមិនធ្លាប់ស្គាល់លាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះបើមិនប្រាប់យើងនឹងគិតថាពួកជាបងប្អូនអាយុត្រឹមជាង២០ឆ្នាំប៉ុណ្ណោះ។តោះសាកល្បងទាយទាំងអស់គ្នាមុននឹងដឹងចម្លើយ៖

បងប្អូន៣នាក់៖ស្តាំ(៤១ឆ្នាំ) កណ្តាល(៤១ឆ្នាំ) ឆ្វេង(៣៦ឆ្នាំ)

ម្តាយនៅកណ្តាលអាយុ៦៣ឆ្នាំ

បើយោងតាមLureជាកូនស្រីច្បងអាយុ៤១ឆ្នាំបានរៀបរាប់ថាក្រុមគ្រួសាររបស់ខ្លួនហាក់នៅរក្សាភាពក្មេងជាងវៃនេះ រហូតដល់សារពត័មានក្នុងស្រុកមួយចំនួនហៅគ្រួសារខ្លួនថាFrozen ageដែលមានន័យថាពួកគេមិនចាស់តាមអាយុ។សម្រាប់បងប្អូនគេទាំង៣មិនសូវជាមានការភ្ញាក់ផ្អើលនឹងខ្លួនឯងទេ ពីព្រោះវាមកពីហ្សែនរបស់ម្តាយរបស់ពួកគេដែលគាត់នៅតែមានវ័យក្មេងទោះអាយុ៦៣ឆ្នាំក៏ដោយក្តី។ចំណែកឪពុករបស់ពួកគេវិញ Lureក៏បង្ហើបថាគាត់ក៏នៅតែរក្សាភាពវ័យក្មេងដែរប៉ុន្តែគាត់លាក់មុខដោយសារអៀនមិនចង់អោយគេឃើញ។

អាថ៍កំបាំងដែលLureប្រាប់បានគឺក្រៅពីហ្សែនតំណពូជ របបអាហារដែលញាំបន្លែនិងផ្លែឈើច្រើនជាងសាច់ព្រមទាំងការហាត់ប្រាណជាប្រចាំក៏អាចជាកត្តាមួយដែលធ្វើអោយសម្រស់គ្រួសារនាងនៅរក្សាបានដែរ។

ប្រភព៖ Humanexplore

Loading...
SHARE