បើមើលក្នុងរឿងកូរ៉េ យើងប្រាកដជានឹកសរសើរពីប្រជាជនកូរ៉េដែលគាំទ្រផលិតផលក្នុងស្រុកខ្លួនយ៉ាងមុតមាំ។រឿងណាក៏ឃើញSamsungនិងLGដែរ ចុះបើតាមភាពជាក់ស្តែងវិញប្រជាជនកូរ៉េពិតជាគាំទ្រខ្លាំងយ៉ាងនេះមែនទេ?


ផ្ទុយទៅវិញដំណឹងដ៏ហួសចិត្តនោះគឺគ្រាន់តែ៣នាទីដំបូងនៃការបើកកក់ទុកជាមុនរបស់iPhone Xត្រូវបានអស់ពីស្តុក។បើយោងតាមKorean SK Telecomបញ្ជាក់ថាត្រឹម១នាទីដំបូងប៉ុណ្ណោះ iPhone Xពណ៍សត្រូវកុំម៉ង់អស់ ២នាទីក្រោយមកiPhone Xទាំងពីរពណ៍អស់ពីស្តុកតែម្តង។

iPhone Xទំហំ64GBនៅកូរ៉េដាក់លក់ក្នុងតម្លៃ$1237ដុល្លារ ថ្លៃជាងនៅស្រុកយើងបន្តិចបើប្រៀបធៀបតម្លៃព្រឹកនេះ ប៉ុន្តែប្រជាជនកូរ៉េហាក់មិនរារែកក្នុងការចំណាយលុយទិញវាមកប្រើទេ បើទោះជាក្រុមហ៊ុនក្នុងស្រុកSamsungនិងLGដាក់លក់ Galaxy Note 8, Galaxy S8, LG V30និង LG G6ក្នុងតម្លៃថោកជាងយ៉ាងណាក្តី។

បើតាមការព្យាករណ៍ក្នុងរយៈពេលត្រឹម២សប្តាហ៍មកនេះ iPhone Xលក់ចេញបានរហូតដល់ 12លានគ្រឿងរួចស្រេចទៅហើយ ជុំវិញពិភពលោក។

ប្រភព៖ PhoneArena