កាលពីពេលថ្មីៗកន្លងទៅនេះអ្នកចម្រៀង Original មិនជ្រកក្រោមដំបូលផលិតកម្មលោក Tena ទើបតែបញ្ចេញនូវបទចម្រៀង​ Original ថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ពលី” ។

“ពលី” គឺជាបទចម្រៀងបែបមនោសញ្ចេតនាស៉ីជម្រៅរៀបរាប់ពីទុក្ខសោករបស់នារីដែលស្រលាញ់ប៉ះចំបុរសសាវា ហើយនាងត្រូវទទួលការឈឺចាប់ផ្លូវចិត្តជាខ្លាំងរហូតដល់ថ្នាក់ធ្វើបាបរាងកាយខ្លួនឯងទៀតផង ។

ចង់ដឹងកាន់តែច្បាស់តោះស្ដាប់កម្សាន្តនូវបទចម្រៀង “ពលី” ទាំងអស់គ្នា ៖

គួរបញ្ជាក់ឲ្យដឹងផងដែរថា Tena គឺជាអ្នកចម្រៀង Original Song មួយរូបដែលបានសាងភាពល្បីល្បាញតាមរយៈការបង្ហោះចម្រៀងរបស់ខ្លួនទៅក្នុងបណ្ដាញសង្គម Youtube  ។ ហើយគាត់ក៏ជាអ្នកចម្រៀងដែលអាចផលិតបទចម្រៀងធ្វើឲ្យមានការចូលទស្សនារហូតដល់រាប់លានដងលើបណ្ដាញសង្គម Youtube ផងដែរ ហើយបទចម្រៀងដែលមានការចូលទស្សនារហូតដល់ជិត ៨ លានដងនោះមានចំណងជើងថា លួចស្នេហ៍ដួងចន្ទ ឬ My Crush ហើយនៅមានបទចម្រៀងជាច្រើនទៀតដែលមានអ្នកទស្សនាមិនក្រោម ៥ លានដងនោះគឺបទ កង់សាគួរ, Love is Singular , មនុស្សល្អ , និងបទ First Lady ជាដើម ។

ចំណែកឯបទ ខុសជំនាន់ដ៏ល្បីល្បាញដែលទើបតែចេញបាន ៥ ទៅ ៦ ខែ ក៏អាចទាកទាញអ្នកចូលទស្សនារហូតដល់ជាង ២ លានដងផងដែរ ។

Loading...
SHARE