មិនថាអ្នកដឹងច្រើនប៉ុណ្ណានោះទេ នៅតែមានរឿងរ៉ាវមួយចំនួនដែលអ្នកមិនធ្លាប់គិតដល់ ហើយដែលរឿងរ៉ាវមួយចំនួននោះពិបាកនឹងជឿថាវាជាការពិត។ ជាក់ស្តែង១៦យ៉ាងនេះ បើទោះបីជាអ្នកបានដឹងហើយក៏ដោយ ប៉ុន្តែវាជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលអ្នកពិបាកនឹងជឿថាវាជាការពិតដោយរបៀបណា។

  • សត្វកន្លាតអាចរស់នៅបានច្រើនសប្តាហ៍ដោយគ្មានក្បាល រហូតដល់វាស្លាប់ដោយសារភាពអត់ឃ្លានព្រោះមិនបានស៊ីអ្វី។
  • ស្ត្រីជាមធ្យមចំណាយពេល ១៧ឆ្នាំនៃជីវិតរបស់ខ្លួនលើការតមអាហារ។
  • នៅរាល់សប្តាហ៍ មនុស្សចំណាយពេលអង្គុយលើចានបង្គន់ច្រើនជាងធ្វើលំហាត់ប្រាណ។ បន្ថែមពីនេះ យើងចំណាយពេល ១.៤ឆ្នាំនៅលើបង្គន់ក្នុងមួយជីវិត។
  • (ដំរីបុរាណ) Mammoth មួយចំនួននៅមានវត្តមាននៅឡើយនៅពេលពីរ៉ាមីតរបស់អេហ្ស៊ីបកំពុងសាងសង់។

  • សត្វឃ្មុំក៏អាចទិចសត្វឃ្មុំផ្សេងទៀតដែរ។ ពួកវាអាចទិចសត្វឃ្មុំមកពីកន្លែងផ្សេងដែលវាយប្រហារពួកវា។
  • ម៉ាស៊ីនលក់ទំនិញសម្លាប់មនុស្សច្រើនជាងត្រីឆ្លាមសម្លាប់មនុស្ស។
  • អាហារនៅលើយន្តហោះមិនសូវមានរសជាតិឆ្ងាញ់នោះទេ ព្រោះថាញ្ញាណខាងក្លិន និងរសជាតិរបស់យើងត្រូវបានកាត់បន្ថយច្រើនក្នុងអំឡុងពេលហោះហើរ ដោយសារសម្ពាធទាប និងភាពស្ងួត។
  • ជាមធ្យមក្មេងអាយុ ៤ឆ្នាំ សួរសំណួរ៤០០សំណួរក្នុងមួយថ្ងៃ។

  • ប្រសិនបើអ្នកដកចេញនូវ empty space ទាំងអស់ពីអាតូមដែលបង្កើតមនុស្សម្នាក់ៗនៅលើផែនដីនោះ ចំនួនប្រជាជនពិភពលោកទាំងមូលអាចដាក់បញ្ចូលនៅក្នុងផ្លែប៉ោមមួយប៉ុណ្ណោះ ព្រោះថារាងកាយមនុស្សទាំងមូលត្រូវបានបង្កើតឡើងពីអាតូមជាច្រើន។ ដូចនេះបើគេដក empty space ចេញពីអាតូមអស់នោះ មនុស្សនឹងមានទំហំតូចខ្លាំងជាងគ្រាប់អំបិលទៅទៀត។
  • មនុស្សមាន DNA ៥០% ដូចទៅនឹងផ្លែចេក ពោលគឺពាក់កណ្តាលនៃសែនដែលមានក្នុងខ្លួនមនុស្ស គឺមាននៅក្នុងផ្លែចេកដែរ។
  • Cleopatra រស់នៅជិតពេលចុះចតលើឋានព្រះចន្ទដំបូង ជាងពេលដែលសាងសង់ Great Pyramid ពោលគឺ Cleopatra បានកើតនៅ២,៥០០ឆ្នាំក្រោយពេល Great Pyramid at Giza ត្រូវបានសាងសង់ ប៉ុន្តែនៅ ២,០០០ឆ្នាំមុនពេលមានការចុះចតលើឋានព្រះចន្ទដំបូង។

  • ទម្ងន់សរុបនៃសត្វស្រមោចទាំងអស់នៅលើផែនដីគឺប្រហាក់ប្រហែលនឹងទម្ងន់សរុបនៃមនុស្សទាំងអស់នៅលើផែនដី
  • អ្នកទំនងជាអាចនឹងក្លាយជាប្រធានច្រើនជាងត្រូវឆ្នោតធំ។
  • មនុស្សក្នុងប្រវត្តិសាស្រ្តទាំងអស់ដែលមានអាយុដល់៦៥ឆ្នាំ មានចំនួនពាក់កណ្តាលនៅរស់ដល់បច្ចុប្បន្ន។

  • ៩០%នៃប្រជាជនពិភពលោករស់នៅអឌ្ឍគោលខាងជើង។
  • តាមពិតទៅដើមឡើយ វិស្វករ Facebook (អ្នកសរសេរកូដ) ចង់ហៅប៊ូតុង “Like” ថាជាប៊ូតុង “Awesome” នោះទេ។

ប្រភព៖ Brightside

Loading...
SHARE