ក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលហាក់ចាប់អារម្មណ៍ខ្លាំងជាមួយនឹងប្រទេសកូរ៉េខាងជើង ក៏ព្រោះតែសកម្មភាពនានាដូចជា ការផលិតអាវុធនុយក្លេអ៊ែរ ការប្រឆាំងនឹងអាមេរិក ជាដើម ។ ដោយសារតែការចាប់អារម្មណ៍នេះហើយ រឿងរ៉ាវជាច្រើនដែលពិភពលោកមិនធ្លាប់ដឹងអំពីកូរ៉េខាងជើងក៏ត្រូវបានបែកធ្លាយតាមរយៈអ្នកធ្លាប់ធ្វើដំណើរទៅកាន់ប្រទេស នោះក៏ដូចជាក្រុមអ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មានអន្តរជាតិជាច្រើន ។

ខាងក្រោមនេះគឺជារឿងរ៉ាងពិតទាំង ១៣ របស់កូរ៉េខាងជើងដែលអ្នកមិនធ្លាប់បានដឹងពីមុនមក ៖

១ ជនជាតិកូរ៉េខាងជើងភាគច្រើនស្ទើរតែមិនបានដឹងថាកូរ៉េត្រូវបានបែងចែកជា ២ ដោយពួកគេគិតថាមានតែកូរ៉េតែមួយប៉ុណ្ណោះ

បើយើងមើលផែនទីពិភពលោក ក៏ដូចជាសៀវភៅឯកសារ និងតាមបណ្ដាញ Ineternet ទូទាំងពិភពលោក បានបង្ហាញថាកូរ៉េបានបែងចែកជាពីរគឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង ប៉ុន្តែសម្រាប់ឯកសារ និងផែនទីដែលប្រើប្រាស់នៅកូរ៉េខាងជើង ជាពិសេសការបង្រៀនក្មេងសិស្សសាលានៅក្នុងប្រទេសនេះ បានបំភ្លឺសថា កូរ៉េគឺមានតែមួយគត់ហើយមានរដ្ឋធានីឈ្មោះថា ព្យុងយ៉ាង ។

ភាគីកូរ៉េទាំង ២ ក៏ធ្លាប់មានក្ដីស្រមៃថានឹងបង្រួមបង្រួមក្លាយជាប្រទេសតែមួយដែរ ប៉ុន្តែដោយសារតែរបបនយោបាយ និង ភាពខ្វែងគំនិតគ្នារបស់មេដឹកនាំ ទើបធ្វើឲ្យកូរ៉េទាំងពីរនៅតែបន្តការបែងចែកជាពីរពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ។

២  ពួកគេហៅជនជាតិអាមេរិកថា “អាច្រមុះធំ”

នៅពេលដែលសួរជនជាតិកូរ៉េខាងជើងអំពីជនជាតិអាមេរិក គេតែងប្រាប់ថា អាមេរិកមានច្រមុះធំ ភ្នែកធំ និងដុះរោមលើទ្រូង ផ្នត់គំនិតបែបនេះគឺត្រូវបានគេបណ្ដុះតាំងពីក្មេងមកម្ល៉េះ តាមរយៈរូបភាពផ្សេងដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

ហើយសិស្សសាលាត្រូវបានគេបង្រៀនឲ្យស្អប់អាមេរិកទៀតផង ដោយក្នុងនោះក៏មានវគ្គបង្រៀនឲ្យសម្លាប់ជនជាតិអាមេរិកផងដែរ ដោយប្រើប្រាស់ក្រដាកកាតុង និងកន្លែងតុបតែងជាមនុស្សច្រមុះធំ ភ្នែកធំ ដុះរោមលើទ្រូងដែលពួកគេគិតថាជាជនជាតិអាមេរិក ធ្វើជាឧទាហរណ៍  នេះបើយោងតាមរបាយការណ៍ដែលដកស្រង់ពីសម្ដីពិតរបស់ជនជាតិកូរ៉េខាងជើងដែលបានរត់គេចខ្លួនដោយសុវត្ថិភាពពីប្រទេសនេះ។

Defeated American Army in North Korea

៣ កូរ៉េខាងជើងមិនមែនជាប្រទេសកាន់របបកុម្មុយនីស្តទេ

គេតែងតែជឿថាកូរ៉េខាងជើងអនុវត្តន៍គោលនយោបាយតាម លទ្ធិម៉ាក្សនិយម-លេនីននិយម ។ ជាការពិតកូរ៉េខាងជើងបានបោះបង់ចោលរបបកុម្មុយនីស្តទាំងនេះតាំងពីកំឡុងទសវត្សឆ្នាំ ១៩៥០ មកម្ល៉េះ គឺក្រោយពេលដែលមនោគមន៍វិទ្យា Junche ត្រូវបានសាបព្រួសពាសពេញប្រទេស ។

Tower of Juche Idea - Pyongyang

៤  កូរ៉េខាងជើងគ្មានការបង់ពន្ធនោះទេ

កូរ៉េខាងជើងគឺជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួននៅលើពិភពលោកដែលមិនតម្រូវឲ្យប្រជាជនបង់ពន្ធ។ ពន្ធដារត្រូវបានលុបបំបាត់ក្នុងឆ្នាំ ១៩៧៤ ។ មានតែអង្គការនិងបុគ្គលដែលរកចំណូលនៅក្រៅប្រទេសតែប៉ុណ្ណោះដែលត្រូវជាប់ពន្ធ។

ទោះជាយ៉ាងណាក៏ដោយអ្វីគ្រប់យ៉ាងអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ។ មានពាក្យចចាមអារាមថារដ្ឋាភិបាលគ្រោងនឹងបញ្ចូលច្បាប់ពន្ធលើប្រាក់ចំណូលឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

៥  ប្រជាជនកូរ៉េខាងជើងមើលភាពយន្តអាមេរិកដោយមិនដឹងខ្លួន

ថ្វីត្បិតតែកូរ៉េខាងជើងស្អប់អាមេរិក ប៉ុន្តែរឿងអាមេរិកជាច្រើនត្រូវបានចាក់បញ្ចាំងនៅទីនោះ (តែមិនបើកទូលាយនោះទេ) ហើយប្រជាជនចូលចិត្តទស្សនាទៀតផង ដូចជារឿង Titnic និង រឿង Die Hard ជាដើម ប៉ុន្តែនៅពេលដែលសួរថាតើរឿងនោះផលិតឡើងនៅទីណា ពួកគេបែរជាគិតថាជាប្រទេសផ្សេង ឬ មិនដឹងតែម្ដង មានន័យថាពួកគេមិនដឹងថារឿងដែលពួកគេចូលចិត្តនោះជារឿងអាមេរិកឡើយ។

ការទស្សនារឿងអាមេរិកថ្វីត្បិតតែអាចនឹងគ្រោះថ្នាក់ តែមើលទូរទស្សន៍របស់កូរ៉េខាងត្បូងគឺគ្រោះថ្នាក់ជាងហ្នឹងទៅទៀត ។

៦ កូរ៉េខាងជើងជាប្រទេសនាំចេញអាហារសមុទ្រនាំមុខគេមួយក្នុងពិភពលោក

ដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់កូរ៉េខាងជើងគឺប្រទេសចិន ដែលការនាំចេញប្រមាណជាង ៦០ ភាគគឺទៅកាន់ប្រទេសចិន ។ ហើយផលិតផលនាំចេញដ៏ចម្បងបំផុតនោះគឺត្រីនិងអាហារសមុទ្រផ្សេងៗទៀត ដែលទំនិញនេះគឺមានចំនួនស្មើរនឹង ១ភាគ៤ នៃផលិតផលនាំចេញសរុប ។ ជាពិសេសកូរ៉េខាងជើងត្រូវបានជាប់ក្នុងបញ្ជី Top 20 នៃប្រទេសនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារពិភពលោកផងដែរ ។

Fishing Boats Seafood Processing Factory Rason North Korea

៧ ប្រមុខរដ្ឋរបស់កូរ៉េខាងជើងគឺបុរសដែលស្លាប់បាត់ទៅហើយ

ប្រទេសកូរ៉េខាងជើងគឺជារដ្ឋតែមួយគត់នៅក្នុងពិភពលោកដែលមានទម្រង់នៃការគ្រប់គ្រងតែមួយគត់តាមច្បាប់ Necrocracy (រដ្ឋាភិបាលមួយដែលនៅតែប្រតិបត្តិការក្រោមច្បាប់នៃអតីតមេដឹកនាំដែលបានស្លាប់) ។

ដូចនេះមានន័យថា សព្វថ្ងៃនេះលោក គីម ជុងអ៊ុន គឺជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ជាប្រធានគណបក្សពលករ និងជាមេបញ្ជាការកំពូលរបស់កូរ៉េខាងជើង ប៉ុន្តែលោកមិនមែនជាប្រមុខរដ្ឋ ឬ ប្រធានាធិបតីនោះទេ ហើយប្រមុខរដ្ឋតែមួយគត់របស់កូរ៉េខាងជើងគឺលោក គីម អ៉ីលស៊ុង ។

ទោះជាបែបនេះក៏ដោយលោក គីម ជុងអ៊ុន មិនខ្វាយខ្វល់នោះទេ ហើយគាត់ក៏មិនត្រូវការឋានៈជាប្រធាធិបតីដែរ ពីព្រោះតែឋានៈជាមេដឹកនាំកំពូលគឺវាធំជាងគេបំផុតហើយសម្រាប់អ្នកនៅរស់។

៨  ការសម្ដែងសិល្បៈ Arirang គឺមានអ្នកសម្ដែងរហូតដល់ទៅ 0.4% នៃចំនួនប្រជាជនកូរ៉េខាងជើងសរុប

Arirang

៩ មានភូមិឃោសនាមួយនៅព្រំដែនកូរ៉េខាងត្បូង

នៅជិតព្រំប្រទល់ជាមួយកូរ៉េខាងត្បូង មានភូមិមួយឈ្មោះថា Kijong-dong ដែលត្រូវបានកសាងឡើងដើម្បីបង្ហាញអ្នកជិតខាងភាគខាងត្បូង នូវឯកសិទ្ធិនៃការរស់នៅនៅភាគខាងជើង។ វាត្រូវបានសាងសង់នៅទសវត្សឆ្នាំ ១៩៥០ នៅពេលដែលអគ្គីសនីគឺជាអ្វីដែលមានតម្លៃបំផុត មួយនៅតាមជនបទនៅតាមព្រំប្រទល់ទាំងពីរ។ ពន្លឺអំពូលនៅតាមអគារនីមួយៗ និងតាមដងផ្លូវត្រូវបានបើកដោយកំណត់ពេលច្បាស់លាស់ ហើយទាហានត្រូវបានដាក់ឲ្យដើរល្បាតនៅតាមដងផ្លូវខណៈដែលស្ត្រីត្រូវបានគេបញ្ជារឲ្យជូបង្អួចនៃអគារដដែលរបស់ខ្លួនអស់រយៈពេល ១៥ ឆ្នាំ ដែលការធ្វើដូចនេះចង់បង្អួតប្រជាជនកូរ៉េខាងត្បូងថា ខាងជើងគឺល្អជាង មានភ្លើង មានប្រជាជនរស់នៅកុះករ មានទហានយាមការពារសុវត្តិភាព និងមានអគារទំនើបៗផងដែរ ។

SL-IV-12-Pmnjm-JSA-DMZ-072

ប៉ុន្តែល្បិចបោកប្រាស់នោះគឺមិនបានយូរនោះទេ ក្រោយពេលដែលបច្ចេកវិទ្យារីកចម្រើនការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយ ហើយគេក៏អាចមើលឃើញកាន់តែច្បាស់នូវទិដ្ឋភាពភូមិមួយនោះពីចម្ងាយ ដែលការពិតផ្ទះទាំងនោះគ្មានអ្វីទាល់តែសោះដូចប្រអប់ទទេអីញ្ចឹង គ្មានការ៉ូ គ្មានគ្រឿងសង្ហារឹម គ្មានមនុស្សរស់នៅ ហើយរឿងជាច្រើនទៀតដែលកូរ៉េខាងជើងព្យាយាមបោកប្រាស់ត្រូវបានគេដឹងឮគ្រប់គ្នា ។

១០ របស់នរណាឮជាង?

មានរឿងរ៉ាវមួយទៀតទាក់ទងទៅនឹង Kijong-dong នោះគឺជាសរសរបង្គោលទង់ជាតិកំពស់ ១៦០ ម៉ែត្រ ដែលជាសរសេរខ្ពស់បំផុតមួយក្នុងលោកកាលរហូតដល់ឆ្នាំ ២០១០ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាជាកន្លែងដែលបានរៀបចំឧបករណ៍បំពងសម្លេងដែលរៀបរាប់ពីភាពសប្បាយរីករាយនៃការរស់នៅក្នុងប្រទេសកូរ៉េខាងជើងទៅកាន់ប្រជាជនកូរ៉េខាងត្បូង ។

ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំ 2004 ដោយមើលឃើញថាសកម្មភាពនោះឥតប្រយោជន៍ កូរ៉េខាងជើងបានក៏ចាប់ផ្តើមផ្សាយពីការហែក្បួនយោធាអស់រយៈពេល 20 ម៉ោងក្នុងមួយថ្ងៃវិញម្ដង ។ ចំណែកប្រជាជនកូរ៉េខាងត្បូងបានឆ្លើយតបដោយតន្ត្រី K-Rock ដ៏ល្បីរបស់ពួកគេ ។

ចុងក្រោយដោយសារតែការប្រើប្រាស់សម្លេងប្រឆាំងគ្នាបែបនេះវារំខានខ្លាំងពេក កូរ៉េទាំងពីរក៏ឯកភាពគ្នាក្នុងការបញ្ឈប់សកម្មភាពរបស់ខ្លួន ។

១១ Kim Jong-un មានតែមួយគត់

នៅក្នុងប្រទេសកូរ៉េខាងជើងការដាក់ឈ្មោះដូចជាគ្រួសារមេដឹកនាំគឺជារឿងខុសច្បាប់ ហើយបើក្នុងករណីនរណាម្នាក់ដែលដាក់ឈ្មោះដូចមេដឹកនាំ ទោះដាក់មុន ឬ ដាក់ក្រោយក៏ដោយ ត្រូវតែដូរឈ្មោះវិញ ។

១២ ប្រជាជនកូរ៉េខាងជើងទាំងប្រុសទាំងស្រីសុទ្ធតែជាប់កាតព្វកិច្ចយោធា

ប្រជាជននៅប្រទេសភាគច្រើនក្នុងពិភពលោកសុទ្ធជាប់នូវកាតព្វកិច្ចយោធា ប៉ុន្តែអ្វីដែលខុសប្លែកពីគេរបស់កូរ៉េខាងជើងនោះ ប្រជាជនទាំងប្រុសទាំងស្រីសុទ្ធតែជាប់កាតព្វកិច្ចយោធា ខណៈដែលប្រទេសភាគច្រើនគឺមានតែបុរសប៉ុណ្ណោះ ។

ប្រភព ៖ Brightside.me

 

Loading...
SHARE