ពិភពលោកដើរទៅមុខយ៉ាងលឿន ហើយមនុស្សនៅតាមបណ្តាប្រទេសនានាលើពិភពលោកក៏មានវ័យកាន់តែចាស់ផងដែរ។ យោងតាមអង្គការ World Health Organization នៅឆ្នាំ២០៥០ ប្រជាជនជិត២ពាន់លាននាក់នៅលើពិភពលោកនឹងមានអាយុលើស៦០ឆ្នាំ ដែលចំនួននេះកើនឡើងបីដងធៀបនឹងឆ្នាំ២០០០។ ដោយសារចំណុចនេះ បណ្តាប្រទេសសេដ្ឋកិច្ចធំៗមួយចំនួននឹងជួបបញ្ហាដូចជា កំណើនថ្លៃចំណាយថែទាំសុខភាព ថ្លៃចំណាយប្រាក់ចូលនិវត្តន៍ និងការថយចុះចំនួនប្រជាពលរដ្ឋក្នុងកម្លាំងពលកម្ម។

ប្រទេសជប៉ុន និងអ៊ីតាលី ត្រូវបានគេស្គាល់ថា ជាប្រទេសដែលសម្បូរទៅដោយមនុស្សវ័យចំណាស់ច្រើនជាងគេ ដោយមានប្រជាជនដែលមានអាយុលើសពី៦៥ឆ្នាំច្រើនជាងបណ្តាប្រទេសនានា។ នៅឆ្នាំ២០១៤ នៅប្រទេសជប៉ុន ចំនួនប្រជាជនដែលមានអាយុលើស៦៥ឆ្នាំមានប្រហែល២៥.៨% ហើយបច្ចុប្បន្នមានប្រហែល ២៦.៣% ដូចនេះ តួលេខនេះមានការកើនឡើងរាល់ឆ្នាំ។ គេព្យាករណ៍ថា នៅឆ្នាំ២០៣០ ប្រជាជនជប៉ុន៣២.២%គឺជាមនុស្សវ័យចំណាស់។ សម្រាប់បច្ចុប្បន្ន មនុស្សជាង១នាក់ក្នុងចំណោម៤នាក់មានអាយុលើស៦៥ឆ្នាំ ខណៈដែលចំនួនប្រជាជនមានអាយុចន្លោះ១៥ ទៅ៦៤ឆ្នាំបានធ្លាក់ចុះ ៤% នៅចន្លោះឆ្នាំ២០០០ និង២០១០។ ប្រទេសដែលស្ថិតនៅលំដាប់បន្ទាប់ពីប្រទេសជប៉ុនគឺប្រទេសអ៊ីតាលី ដែលមានប្រជាជនអាយុ៦៥ឆ្នាំ ឬលើសចំនួន ២២.៤%។ តួលេខប្រជាជនមានវ័យចំណាស់ក្នុងប្រទេសនេះស្ថិតនៅប្រហែល២០% នៅចន្លោះឆ្នាំ២០០៥ និង២០១០។

ខាងក្រោមនេះ គឺជាបណ្តាប្រទេសដែលមានប្រជាជនវ័យចំណាស់ច្រើនជាងគេនៅលើពិភពលោក ដោយភាគរយដែលបង្ហាញគឺជាភាគរយចំនួនប្រជាជនមានអាយុលើស៦៥ឆ្នាំ។

១. ប្រទេសជប៉ុន មាន២៦.៣%

២. ប្រទេសអ៊ីតាលី មាន២២.៤%

៣. ប្រទេសក្រិក មាន២១.៤%

៤. ប្រទេសអាល្លឺម៉ង់ មាន២១.២%

៥. ប្រទេសប៉ទុយហ្គាល់ មាន២០.៨%

៦. ប្រទេសហ្វាំងឡង់ មាន២០.៥%

៧. ប្រទេសប៊ុលការី មាន២០.០%

៨. ប្រទេសស៊ុយអែត មាន១៩.៩%

៩. ប្រទេសLatvia មាន១៩.៤%

១០. ប្រទេសម៉ាល់តា មាន១៩.២%

១១. ប្រទេសបារំាង មាន១៩.១%

១២. ប្រទេសដាណឺម៉ាក មាន១៩.០%

១៣. ប្រទេស Croatia មាន១៨.៩%

១៤. ប្រទេស Estonia មាន១៨.៨%

១៥. ប្រទេស Lithuania មាន១៨.៨%

ប្រភព៖ Worldatlas

Loading...
SHARE