និយាយពីគុណភាពកាមេរ៉ាiPhoneយើងអាចនឹងមិនហ៊ាននិយាយទេថាសមត្ថភាពកាមេរ៉ារបស់វាលើសគេនោះ។គ្រប់ម៉ាកសុទ្ធតែនិយាយអួតពីសមត្ថភាពកាមេរ៉ារបស់ខ្លួនដូចគ្នា ដូច្នេះយើងនឹងមិនអាចជ្រើសរើសបានទេ ថាគួរទិញមួយណាក្នុងចំណោមស្មាតហ្វូនកំពូលកាម៉េរាទាំងអស់នោះ។

ប៉ុន្តែបើចាប់អារម្មណ៍លើស្មាតហ្វូនមួយណាដែលអ្នកជំនាញថតរូបអាជីពកំពុងប្រើប្រាស់ វាជាគំនិតល្អទេ?

១.FSTOPPERS៖ ក្រុមអ្នកថតរូបដែលធ្វើដំណើរជុំវិញពិភពលោក ក្នុងនោះក៏ធ្លាប់មកថតនៅកម្ពុជាដែរ។ពួកគេតែងតែធ្វើការផ្លាស់ប្តូរiPhone ជារៀងរាល់ឆ្នាំនិងមិនដែលប្តូរទៅម៉ាកដទៃឡើយ។

២.DigitalRevTV៖ អ្នកជំនាញថតរូបដើមកំណើតអាស៊ីនេះ ហាក់មិនដែលផ្លាស់ប្តូរទៅបើម៉ាកផ្សេងទេ ក្រៅពីiPhoneបន្ទាប់ពីកាមេរ៉ាផ្ទាល់ខ្លួន។

៣.Chriswinter៖ អ្នកចូលចិត្តចង់ដឹងពីកាមេរ៉ា ប្រាកដជាស្គាល់Chrisច្បាស់ដោយសារតែChannelរបស់គាត់បណ្តុំដោយវីដេអូនិយាយពីកាម៉េរានិងTravel Video។អ្វីដែលចម្លែកនោះ Chrisតែងតែកាន់iPhone SEប្រើប្រាស់រាល់វីដេអូនិងមិនដែលប្រើម៉ាកផ្សេងដូចគ្នា។

៤.Thomas Travel៖ Thomas Alexជាស្ថាបនិកគេហទំព័រនិងchannel youtubeដែលផ្តោតសំខាន់លើការផលិតវីដេអូលក្ខណៈដើរកម្សាន្តជុំវិញពិភពលោក។ មិនខុសពីអ្នកល្បីខាងលើ Thomasតែងប្រើប្រាស់iPhoneនិងជានិច្ចកាលក៏ធ្វើវិដេអូបង្រៀនការថតវីដេអូលក្ខណៈProfessionalចេញពីiPhoneទៀតផង។

៥.Joeallam៖ Vloggerជនជាតិអង់គ្លេសម្នាក់នេះ ក៏មិនដែលហក់ទៅប្រើម៉ាកផ្សេងដែរ។ក្នុងវីដេអូចុងក្រោយរបស់គាត់ដែលទើបនឹងចេញនិយាយអំពីiPhone Xដែលគាត់ទើបប្តូរចេញពីiPhone 6។Allamបានប្រាប់ពីមូលហេតុសំខាន់ៗដែលធ្វើអោយកាត់នៅតែប្រើiPhoneមិនចាប់យកGalaxyឬPixel។

៦.Peter McKennon៖ អ្នកថតរូបល្បីលំដាប់ដែលមានហ្វេនរាប់លាននាក់ទាំងក្នុងYoutubeនិងInstagramតែងតែយកiPhoneរបស់ខ្លួនមកថតភ្ជាប់ជាមួយកាមេរ៉ាអាជីពជានិច្ច។

ចំណុចធំៗដែលយើងទទួលបានពីពួកគេនោះគឺiPhoneចាប់យកពណ៍បានល្អនិងមិនបន្ថែមពណ៍អោយមើលទៅស្រស់ខ្លាំង អេក្រង់របស់iPhoneក៏បង្ហាញពណ៍បានប្រសើរមិនដុតខ្លាំងដែលធ្វើអោយមានបញ្ហានៅពេលeditរូប និងចុងក្រោយគឺកម្មវិធីAppដែលគាំទ្រទៅលើការថតរូបនិងeditរូបនោះមាននៅលើiPhoneច្រើនជាងផងដែរ។

ទោះជាយ៉ាងណាមិនមែនមានន័យថាគ្រប់អ្នកជំនាញថតរូបសុទ្ធតែប្រើiPhoneដែរ អាចថានៅមានអ្នកជំនាញខ្លាំងជាងនេះទៀតដែលប្រើប្រាស់ P10, Note 8, Pixel 2ជាដើមគ្រាន់តែAdminមិនធ្លាប់ស្គាល់ពួកគេនៅលើinternetក៏អាចថាបាន។

ប្រភព៖ Youtube

Loading...
SHARE