ប្រវត្តិសាស្រ្តបានបង្ហាញថា មនុស្សមានសមត្ថភាពអាចធ្វើអ្វីបានជាច្រើនយ៉ាងមិនថារឿងរ៉ាវអស្ចារ្យប៉ុណ្ណានោះទេ។ ជាក់ស្តែងនៅលើពិភពលោកនេះ មានរបស់មួយចំនួនដែលធំមហិមាហើយមនុស្សបានបង្កើតវាឡើងដោយផ្ទាល់ដៃដូចជា សំណង់ទាំង១៤ខាងក្រោមនេះ។

  1. បដិមាព្រះពុទ្ធ Spring Temple Buddha របស់ប្រទេសចិន ដែលមានកម្ពស់រហូតដល់ទៅ ៤២០feet សូម្បីតែម្រាមជើងក៏ធំជាងមុនដែរ។

2. កាំភ្លើងធំ Tsar ជាកាំភ្លើងធំដែលធំជាងគេបំផុតលើពិភពលោកត្រូវបានបង្កើតឡើងនៅឆ្នាំ១៥៨៦ មានទម្ងន់ជាង ២,២០០ផោន។

3. ស្ពាន Jiaozhou មានប្រវែងដល់ទៅ ២៦miles និងត្រូវចំណាយពេល៤ឆ្នាំដើម្បីសាងសង់រួចរាល់។

4. អគារ Burj Khalifa នៅឌូបៃ ជាអគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់រហូតដល់ទៅ ២,៧២២feet ។

5. Bullwinkle Oil Platform មានប្រវែងជាង ១,៣០០feet។ វាត្រូវបានសាងសង់និងដឹកទៅឈូងសមុទ្រម៉ិចស៊ីកូ។

6. កន្លែងអង្កេត Arecibo នៅកោះ Puerto Rico មានអង្កត់ផ្ចិតប្រវែង ១,០០០feet ហើយត្រូវបានសាងសង់ដើម្បីចាប់សញ្ញាមនុស្សភពផ្កាយក្នុងទីលំហ។

7. CAT 797B  មានទម្ងន់ជាង១លានផោន និងកម្លាំងខ្លាំងល្អបំផុតសម្រាប់ការងាររ៉ែធំៗ។

8. ប៉ុន្តែបើប្រៀបធៀបគ្រឿងចក្រខាងលើទៅនិងអណ្តូងរ៉ែ Mirny Diamond វាប្រៀបដូចជាធូលីតូចមួយប៉ុណ្ណោះ។

9. រោងចក្រផលិតយន្តហោះ Boeing Everett Factory ដែលទ្វារនីមួយៗមានទំហំប៉ុនទីលានបាល់ទាត់។

10. កប៉ាល់ដឹកជញ្ជូន Blue Marlin អាចដឹកទម្ងន់បានរហូតដល់ទៅ ៧៥,០០០តោន។

11. កោះសិប្បនិម្មិត Palm Island នៅឌូបៃ ដែលត្រូវប្រើខ្សាច់ចំនួន 3ពាន់លាន Cubic feet ឬ 84,950,539.78 ម៉ែត្រគីប ដើម្បីសាងសង់។

12. CERN Large Hadron Collider មានប្រវែង ១៧miles។

13. Bagger 288 ជាគ្រឿងយន្តលើដីដែលធំជាងគេបំផុតលើផែនដី ដែលវាមានទម្ងន់ ៤៥,០០០តោន ហើយត្រូវបានប្រើសម្រាប់ជំនួយដល់ការជីករ៉ែនៅអាល្លឺម៉ង់។

14. Airbus Beluga ត្រូវបានសាងសង់ឡើងដើម្បីដឹកជញ្ជូនយន្តហោះ។

ប្រភព៖ Boredomtherapy

Loading...