ប្រាសាទបុរាណពីរសាងសង់ឡើងដោយមនុស្សសម័យបុរាណពីរជនជាតិដែលស្ថិតនៅឆ្ងាយពីគ្នារហូតដល់ទៅ ជាង 14484 គីឡូម៉ែត្រ ឬ 9,000 ម៉ាយ ប៉ុន្តែបែរជាមានរចនាសម្ព័ន្ធទ្រង់ទ្រាយស្ទើរតែដូចគ្នាទាំងស្រុង រហូតដល់អ្នកប្រាជ្ញមិនអាចពន្យល់បានថាមកពីហេតុអ្វី?

តើអ្នកធ្លាប់សួរខ្លួនឯងទេថា វាអាចទៅរួចទេដែលប្រាសាទបុរាណជាច្រើននៅជុំវិញពិភពលោកមានលក្ខណៈស្រដៀងគ្នាខាងសំណង់ រចនាបថ និងស្ថាបត្យកម្ម?​ ពីរ៉ាមីត និងប្រាសាទរាប់រយនៅជុំវិញពិភពលោកបង្ហាញនូវលក្ខណៈស្រដៀងគ្នាស្ទើរមិនគួរឲ្យជឿ ទោះបីពួកវាស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីគ្នាក៏ដោយ ដូចជាប្រាសាទបក្សីចាំក្រុងនៅខេត្តសៀមរាប ភាគពាយ័ព្យប្រទេសកម្ពុជា និងប្រាសាទ Great Jaguar នៅប្រទេស ហ្គាតេម៉ាឡា (Guatemala) ដែលស្ថិតនៅចម្ងាយ 9,000miles ឬជាង 14,000គីឡូម៉ែត្រពីគ្នានេះជាដើម។

ប្រាសាទបក្សីចាំក្រុងជាប្រាសាទរាងពីរ៉ាមីតស្ថិតនៅក្នុងតំបន់អង្គរ ដែលត្រូវបានសាងសង់ឡើងនៅស.វទី១០នៃគ.ស (គ.ស ១០០១-១០៧១) ក្នុងរជ្ជកាលព្រះបាទសិន្ធពអមរិន្ទ​ ​ឬ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​។ ចំណែកប្រាសាទ Tikal Temple I ឬ Great Jaguar វិញ ស្ថិតនៅអតីតក្រុង Tikal ដែលជាទីក្រុងបុរាណដ៏សំខាន់នៃជនជាតិ Maya ហើយបច្ចុប្បន្នគឺប្រទេស ហ្គាតេម៉ាឡា ។ ប្រាសាទរាងពីរ៉ាមីតនេះត្រូវបានសាងសង់ឡើងនៅស.វទី៨នៃគ.ស ដែលមានទំហំធំជាងប្រាសាទបក្សីចាំក្រុងរបស់កម្ពុជាបន្តិច ប៉ុន្តែមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ។ ប្រាសាទទាំងពីរមានជណ្តើរចោតខ្លាំងខុសធម្មតាដូចគ្នា មានផ្នែករាបនៅអមសងខាងជណ្តើរឡើងទៅលើនៅកណ្តាលប្រាសាទដូចគ្នា មានកំពូលរាងក្រឡូបនៅលើកំពូលប្រាសាទ និងមានទ្វារតូចសម្រាប់ចូលទៅក្នុងដូចគ្នា ព្រមទាំងរចនាសម្ព័ន្ធខាងក្នុងផ្សេងទៀតដែលដូចគ្នា។

តើគេអាចពន្យល់ពីលក្ខណៈស្រដៀងគ្នានេះបែបណា? តើវាអាចទៅរួចទេ ដែលប្រជាជាតិសម័យបុរាណទាំងពីរប្រើប្រាស់ប្លង់ដូចគ្នា? ហើយប្រសិនបើមែន តើប្លង់នោះមកពីទីណា? តើអាចទៅរួចទេ ដែលកន្លែងទាំងពីរដែលស្ថិតនៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីគ្នាមានស្ថាបត្យករតែមួយ? មានអ្នកសាងសង់តែមួយ? អ្នកនិពន្ធមួយចំនួនបានលើកឡើងថា អ្នកសាងសង់គឺជាព្រះអាទិទេព ច្រើនជាងមនុស្ស។

តាមទេវកថាខ្មែរ អ្នកសាងសង់អង្គរគឺព្រះពិស្ណុការ ដែលជាពាក់កណ្តាលមនុស្ស ពាក់កណ្តាលទេវតា និងជាកូនប្រុសរបស់ទេពធីតាជាមួយមនុស្ស។ ថ្ងៃមួយ ទេពធីតាបាននាំពិស្ណុការទៅឋានសួគ៌ ហើយក៏បានជួបព្រះឥន្ទ្រដែលបានផ្តល់នូវការអប់រំពិសេសពាក់ព័ន្ធនឹងគណិតវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម និងចំណេះដឹងវិទ្យាសាស្រ្តជាច្រើនទៀត។ រឿងនេះស្រដៀងនឹងទេវកថារបស់ Maya ដែលលើកឡើងពីព្រះ Kukulkan ដែលទទួលបានចំណេះដឹងខាងគណិតវិទ្យា វិស្វកម្ម និងវិទ្យាសាស្រ្តជាច្រើនទៀត ព្រមទាំងទទួលខុសត្រូវលើការងារសាងសង់ប្រាសាទ និងពីរ៉ាមីតដូចគ្នា។

តើអាចទៅរួចទេ ដែលស្ថាបត្យករទាំងពីរជាស្ថាបត្យករតែមួយ?

ប្រភព៖ Ancient-Code

Loading...
SHARE