គេពិបាកនឹងនិយាយថាមានសត្វចំនួនប៉ុន្មានត្រូវបានស្លាប់ដោយសារយានយន្តជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ប៉ុន្តែមានការប៉ាន់ប្រមាណថា សត្វប្រហែល១លានក្បាលត្រូវស្លាប់ជារៀងរាល់ថ្ងៃនៅលើផ្លូវថ្នល់នៃសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នាមានប្រទេសជាច្រើនបានប្រឹងប្រែងដើម្បីធានាពីសុវត្ថិភាពរបស់ជីវិតសត្វព្រៃ។ ស្ពានសម្រាប់សត្វដើរឆ្លងផ្លូវដំបូងគេត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ១៩៥០ ក្នុងប្រទេសបារំាង។ ក្រៅពីនេះនៅមានស្ពាន និងផ្លូវរូងក្រោមដីជាច្រើនទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់សត្វឆ្លងផ្លូវ ដោយមិនមានគ្រោះថ្នាក់។

  1. ស្ពានសម្រាប់ក្តាមឆ្លងផ្លូវនៅ Christmas Island 

2. ស្ពានសម្រាប់សត្វព្រៃឆ្លងផ្លូវនៅប្រទេសប៊ែលហ្សិក

3. ផ្លូវរូងសម្រាប់អណ្តើកឆ្លងផ្លូវរថភ្លើងក្នុងប្រទេសជប៉ុន

4. ផ្លូវក្រោមដីសម្រាប់ Blue Penguin ឆ្លងផ្លូវនៅប្រទេសញូហ្សឺឡែន

5. ស្ពានសម្រាប់សត្វឆ្លងផ្លូវក្នុងឧទ្យានជាតិ Banff ប្រទេសកាណាដា

6. ស្ពានសម្រាប់សត្វព្រៃឆ្លងកាត់ផ្លូវធំក្នុងប្រទេសអាល្លឺម៉ង់

7. ស្ពានខ្សែពួរសម្រាប់សត្វឆ្លងផ្លូវនៅ Victoria

8. សត្វខ្លាឃ្មុំនេះទើបតែចេញពីផ្លូវក្រោមដីឆ្លងកាត់ផ្លូវហាយវេក្នុងឧទ្យានជាតិ Banff ប្រទេសកាណាដា

9. ស្ពានសម្រាប់សត្វឆ្លងផ្លូវនៅប្រទេសសិង្ហបុរី

10. ផ្លូវក្រោមសម្រាប់ដំរីឆ្លងផ្លូវនៅប្រទេសកេនយ៉ា

11. ស្ពានសម្រាប់សត្វឆ្លងផ្លូវនៅប្រទេសហូឡង់

12. សត្វព្រៃកំពុងដើរលើស្ពានឆ្លងផ្លូវនៅ Alberta

13. ស្ពានសម្រាប់សត្វស្វា និងសត្វផ្សេងទៀតឆ្លងផ្លូវនៅប្រទេសប្រេស៊ីល

14. ស្ពានឆ្លងផ្លូវសម្រាប់សត្វនៅក្បែរបឹង Keechelus

15. ផ្លូវរូងក្រោមផ្លូវហាយវេសម្រាប់សត្វឆ្លងផ្លូវនៅប្រទេសហ្វាំងឡង់

16. ស្ពានសម្រាប់សត្វកំប្រុកឆ្លងផ្លូវនៅវាស៊ីនតោន

17. ស្ពានសម្រាប់សត្វនៅ Montana

18. សត្វឆ្លងស្ពានកាត់ផ្លូវនៅ Colorado

19. ស្ពានសម្រាប់សត្វឆ្លងផ្លូវនៅប្រទេសអូទ្រីស

ព្រមទាំងស្ពានឆ្លងកាត់ផ្លូវ និងផ្លូវរូងក្រោមផ្លូវជាច្រើនទៀតដែលសាងសង់ឡើងសម្រាប់សត្វឆ្លងផ្លូវប្រកបដោយសុវត្ថិភាព។ 

ប្រភព៖ Boredpanda

SHARE