ប្រហែល១ភាគ៤នៃប្រជាជនទីក្រុងនៅលើពិភពលោករស់នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុង ហើយតួលេខនេះបានកើនឡើងយ៉ាងលឿន។ ចំនួនអ្នករស់នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងនៅប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងពី៦៨៩លាននាក់ក្នុងឆ្នាំ១៩៩០ មក៨៨០លាននាក់ក្នុងឆ្នាំ២០១៤ នេះបើតាមរបាយការណ៍ World Cities Report 2016 របស់អង្គការសហប្រជាជាតិ។

នៅក្នុងទីក្រុងមួយចំនួននៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ចំនួនប្រជាជនរស់នៅក្នុងតំបន់ក្រីក្រគឺមានជាងពាក់កណ្តាលចំនួនប្រជាជន ហើយជាទូទៅមិនមានលំនៅឋានសមរម្យ មិនទទួលបានទឹកស្អាតនិងអនាម័យ ការអប់រំ និងការថែទាំសុខភាព។ ខាងក្រោមនេះជាតំបន់អ្នកក្រក្នុងទីក្រុងរស់នៅដែលធំជាងគេទាំង៥នៅលើពិភពលោក។

តំបន់ Khayelitsha ទីក្រុង  Cape Town ប្រទេសអាហ្វ្រិកខាងត្បូង

ប្រជាជនមានចំនួន៤០០,០០០នាក់ ហើយបើតាមជំរឿនឆ្នាំ២០១១ តំបន់ Khayelitsha ជាកន្លែងរស់នៅរបស់ប្រជាជនក្រីក្រក្នុងទីក្រុងចំនួន ៤០០,០០០នាក់ ហើយ៩៩%គឺក្រុមស្បែកខ្មៅ។ ពួកគេមានបញ្ហារឿងបង្គន់ប្រើប្រាស់ និងគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ជាដើម។

តំបន់ Kibera ទីក្រុង Nairobi ប្រទេសកេនយ៉ា

វាជាតំបន់អ្នកក្ររស់នៅធំបំផុតនៅអាហ្វ្រិក ដោយប្រជាជនមានចំនួន៧០០,០០០នាក់ និងស្ថិតនៅចម្ងាយត្រឹមតែ៥គីឡូម៉ែត្រពីកណ្តាលទីក្រុង Nairobi។ នៅទីនោះមានក្មេងៗជាង ៥០,០០០នាក់ ដែលភាគច្រើននៃពួកគេទៅរៀននៅសាលារៀនក្រៅប្រព័ន្ធរៀបចំដោយប្រជាជន និងព្រះវិហារ។

តំបន់ Dharavi ទីក្រុង Mumbai ប្រទេសឥណ្ឌា

នៅទីនេះមានប្រជាជនប្រហែល១លាននាក់ ហើយប្រជាជននៅទីនោះប្រឆាំងនឹងការអភិវឌ្ឍតំបន់ Dharavi  ដែលស្ថិតនៅក្នុងទីក្រុង Mumbai ទីក្រុងដ៏សំខាន់របស់ប្រទេសឥណ្ឌា។

តំបន់ Ciudad Neza ទីក្រុង Mexico City ប្រទេសម៉ិចស៊ីកូ

តំបន់នេះមានប្រជាជន ១.២លាននាក់ និងហាក់ជាតំបន់អ្នកក្ររស់នៅគំរូសម្រាប់តំបន់អ្នកក្ររស់នៅផ្សេងទៀត។ អ្នកស្រុកបានប្រឹងប្រែងកសាងសហគមន៍នេះឲ្យហាក់ដូចជាតំបន់ជាយក្រុងមួយ។

តំបន់ Orangi Town ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

វាជាតំបន់អ្នកក្ររស់នៅធំជាងគេនៅអាស៊ី ដែលមានមនុស្សប្រហែល២.៤លាននាក់រស់នៅ។ មនុស្សនៅទីនេះរស់នៅដោយគ្មានអនាម័យសមរម្យ និងមិនមានប្រព័ន្ធបង្ហូរទឹក។ ដោយមិនអាចរង់ចំាការរៀបចំប្រព័ន្ធបង្ហូរទឹកពីរដ្ឋាភិបាល​ អ្នកនៅទីនេះបានធ្វើវាដោយខ្លួនឯង។

ប្រភព៖ Weforum.org

Loading...
SHARE