ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ភូមិតូចមួយឈ្មោះ Nagoro លើកោះ Shikoku នៃប្រទេសជប៉ុន អ្នកនឹងកត់សម្គាល់ឃើញភាពចម្លែកមួយ ដោយអ្នកនឹងមិនសូវឃើញមានមនុស្សរស់នៅនោះទេ ប៉ុន្តែអ្នកនឹងឃើញមានទីងមោងជាច្រើនទៅវិញ។ នៅក្នុងភូមិនេះមានមនុស្សរស់នៅត្រឹមប្រហែល៣៥នាក់ ប៉ុន្តែមានទីងមោងទំហំប៉ុនមនុស្សជាច្រើនត្រូវបានគេរៀបចំដាក់នៅតាមទីកន្លែងផ្សេងៗហាក់ដូចជា ប្រជាជននៅក្នុងភូមិកំពុងធ្វើការដូច្នោះដែរ។ ក្រៅពីនេះនៅមានទីងមោងកូនក្មេងនៅរៀននៅសាលារៀនដែលគេបោះបង់ចោល ទីងមោងមនុស្សនៅរង់ចាំកន្លែងរថយន្តក្រុង ព្រមទាំងទីងមោងមួយគូឈរនៅច្រកចូលទៅកាន់ភូមិ នៅក្បែរអក្សរដែលសរសេរថា “ភូមិទីងមោង Scarecrow Village”។

មនុស្សនៅក្នុងភូមិនេះបានធ្វើចំណាកស្រុកទៅកាន់ទីក្រុង​ និងកន្លែងផ្សេងៗអស់ ដោយសល់តែចំនួនតិចតួចប៉ុណ្ណោះ ហើយភាគច្រើនជាមនុស្សចាស់ចូលនិវត្តន៍។ តាមអ្នកភូមិ ពួកគេបង្កើតតុក្កតាទីងមោងទាំងនេះដើម្បីតំណាងឲ្យអ្នកដែលបានស្លាប់ទៅ ដើម្បីជាការរំលឹកដល់ពួកគេនៅពេលដែលនៅរស់ បង្ហាញថាអ្នកនៅរស់នៅតែនឹកគិតដល់ពួកគេ ព្រមទាំងដើម្បីឲ្យភូមិនេះហាក់មានមនុស្សរស់នៅច្រើនផងដែរ។

Tsukimi Ayano អាយុ៦៥ ជាអ្នកភូមិម្នាក់ ដែលបានបង្កើតទីងមោងតំណាងឲ្យឪពុករបស់គាត់

ទីងមោងក្មេងៗនៅក្នុងថ្នាក់រៀនកំពុងស្តាប់គ្រូបង្រៀន

ទីងមោងនៅក្នុងវាលស្រែ

ទីងមោងនៅកន្លែងផ្សេងៗទៀត

ប្រភព៖ Washingtonpost

Loading...
SHARE