តើអ្នកដឹងទេរូបថតខ្លះបានបង្កប់នូវភាពប្លែកៗដែលយើងមិនអាចមើលឃើញដោយគ្រាន់តែចោលកន្ទុយភ្នែកនោះទេ វាទាមទារឲ្យយើងពិនិត្យ និងពិចារណាឲ្យបានល្អិតល្អន់បន្តិចដើម្បីមើលឃើញពីភាពចម្លែកទាំងនោះ ។ រូបថតទាំងនោះពេលខ្លះវាគឺជាចេតនារបស់អ្នកថត ប៉ុន្តែពេលខ្លះវាគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ ។

តោះសាកមកមើលរូបថតទាំង ២១ សន្លឹកនេះបន្តិចទៅមើល តើអ្នកអាចរកឃើញពីភាពចម្លែកដែរឬទេ (ក៉ំទាន់អានការណែនាំមុន) ?

វាដូចជា ចំណិតត្រសកទាំងនោះ ភ្ញាក់ផ្អើលនឹងសម្ដីអ្នកថាយកទៅជ្រលក់ប្រហុកស៉ីឲ្យអស់អីញ្ចឹង
តើអ្នកមើលឃើញដូចជាអគារចំនួន ២ កំពុងអោបគ្នាដែរឬទេ ?
តើរបស់លើឡាននោះមានរូបរាងដូចជាតុក្កតាខាងស្ដាំដៃដែរឬទេ ?
មានឃើញថាវាមានរូបរាងដូចជាក្បាលឆ្កែដែរឬទេ ?
វាដូចជាសកម្មភាពមនុស្សម្នាក់ពាក់ VR ហើយមិត្តភក្ដិរបស់គេសំឡឹងមើលទៅគេដែរឬទេ?
នរណាខ្លះមើលឃើញវារាងដូចជាមុខមនុស្ស?
ផ្លែឈើនេះរូបរាងដូចជា សត្វសេកដែរឬទេ ?
ក្បាលរ៉ូប៊ីណេនេះរូបរាងដូចជាក្បាលសត្វកំប្រុកក្នុងរឿង Ice Age
មានបានឃើញក្បាលកូនង៉ែតពី នៅលើជង្គង់ស្ត្រីម្នាក់នេះទេ បើមើលឃើញមានន័យថាអ្នកឆ្លាតមែន
ប្រហែលជាស្បែកជើងម៉ាកថ្មីរបស់ Adiddas
សាច់ពោះរបស់បុរសនេះរូបរាងដូចជាមុខរបស់ Woody Harrelson
ភ្លើងស្តុបទាំងពីមើលទៅដូចជាភ្នែករបស់បិសាចពណ៌បៃតង
មានឃើញបង្គោលជ័រនេះរូបរាងដូចជាមុខបិសាចដែរឬទេ?
ឆ្មានេះដាក់ដាវលើខ្នង យកស្ទីលតាមព្រះនាង Diana ក្នុងរឿង Wonder Woman
ដើមឈើនេះប្រហែលជាហត់ហើយ ទើបដាក់គូទអង្គុយបែបនេះ មើលទៅគូទវាចុះដូចជាធាត់ដល់ហើយ
ដូចមុខ Raphael នៅក្នុងរឿង និនចាអណ្ដើក
ចានទាំងនេះតម្រៀបគ្នាដូចជាមុខទ័ព Stormtrooper
មួយនេះប្រហែលងាយមើលយល់នោះទេ វាគ្រាន់តែជាកែវស្រា Cocktail តែប៉ុណ្ណោះ
មើលទៅក្រណាត់ពណ៌ក្រហម និង ស្វាយ ខាងឆ្វេងដៃ មុខដូចបុរសខាងស្ដាំដៃនេះដែរឬទេ (Patrick Stewart)
នេះបានសមជាសត្វពោរពេញដោយសិល្បៈមែន គ្រាន់តែជុះអាចម៌ក៏ចេញជារូបរាងវាដែរ
តិចគិតថានាងមានជើងវែងបែបនេះចុះ មើលឲច្បាស់ខាងលើក្រណាត់ពណ៌ខៀវនេះមិនមែនភ្លៅទេ គឺរោងចក្រទឹកដោះ

ប្រភព ៖ Brightside.me

Loading...
SHARE