ពិភពលោកក្នុងសម័យអ៊ីនធឺណេតនេះពិតជាផ្តល់អ្វីច្រើនសម្បូរបែបដល់ការរស់នៅរបស់យើងមែន ។ បើនិយាយពីwebsitesវិញរាប់ចាប់ពីទំព័រពត័មានរហូតដល់វេបសាយសម្រាប់ទស្សនាវីដេអូដូចជាYoutubeជាដើម។ប៉ុន្តែមនុស្សភាគច្រើនមិនដឹងទេថាមានវេបសាយពិសេសជាងនេះទៅទៀត ហើយបន្ទាប់ពីដឹងអ្នកនឹងនិយាយថាយូរហើយម៉េចមិនប្រាប់៖

១.www.radio.garden ៖ អាចស្តាប់វិទ្យុផ្សាយផ្ទាល់គ្រប់ប៉ុស្ត៍ក្នុងពិភពលោក ខ្មែរយើងក៏មានដែរ

២.www.mathway.com ៖ សម្រាប់ដោះស្រាយលំហាត់គណិតវិទ្យា

៣.www.myfridgefood.com ៖គ្រាន់តែបញ្ចូលថាអ្នកមានគ្រឿងផ្សំអ្វីខ្លះ វានឹងប្រាប់មុខម្ហូបដែលអ្នកអាចចំអិនបាន

៤.www.noisli.com ៖វេបសាយដែលមានភ្លេងធម្មជាតិសម្រាប់លំហែអារម្មណ៍

៥.www.locallingual.com ៖ ស្តាប់ជនជាតិដើមនិយាយភាសាខ្លួន ពីគ្រប់ជាតិក្នុងពិភពលោក។

៦.www.sleepyti.me ៖ វេបសាយដែលប្រាប់អ្នកពេលណាអ្នកគួរចូលគេដើម្បីកុំអោយភ្ញាក់កណ្តាលយប់

៧.www.unsplash.com ៖ វេបសាយសម្រាប់ទាញយករូបភាពច្បាស់ៗដោយមិនគិតថ្លៃ

៨.www.backgroundcheck.org/justdeleteme ៖ ស្វែងរកពីរបៀបលុបគណនីonlineអ្នកមិនថា Facebook Youtubeឬinstagram

៩.www.webkay.robinlinus.com ៖វេបសាយនេះដឹងពីទីតាំងរបស់អ្នកនិងអ្វីច្រើនជាងនេះ លើសពីអ្នកគិត។

១០.www.thetruesize.com ៖ វេបសាយប្រៀបធៀបពីទំហំផ្ទៃដីប្រទេសមួយទៅប្រទេសមួយទៀត។

១១.www.ocearch.org ៖ មើលLiveទីតាំងត្រីឆ្លាមថាវានៅទីណាខ្លះពេលនេះ

ប្រភព៖ Facebookផេក

Loading...
SHARE