បើនិយាយអំពីរឿងរ៉ាវចម្លែកដែលកើតមានឡើងនៅលើផែនដីទាំងអស់ ក៏ដូចជាអាថ៌កំបាំងនានានៅលើផែនដី អ្នកប្រហែលជាបានដឹងតិចតួចប៉ុណ្ណោះ ពីព្រោះរឿងរ៉ាវ និងអាថ៌កំបាំងទាំងនោះគឺមានចំនួនច្រើនពិបាកនឹងរៀបរាប់ខ្លាំងហើយ ។ ហើយនៅថ្ងៃនេះអ្នកនឹងបានបង្កើននូវចំណេះដឹងទាក់ទងទៅនឹងរឿងរ៉ាវប្លែក និងអាថ៌កំបាំងចំនួន ៥ បន្ថែមទៀតហើយជាមួយនឹងគេហទំព័រ ចង់ដឹង ។

1, Moeraki Boulders

វាគឺជាដ៉ំថ្មចម្លែកៗដែលមានរូបរាងជាស្វ៊ែរដ៏ធំ ស្ថិតនៅក្នុងប្រទេស New Zealand អ្វីដែលជាអាថ៌កំបាំង និងចម្ងល់មិនអាចបកស្រាយបាននោះគឺ តើដ៉ំថ្មទាំងនោះកកើតឡើងដោយរបៀបណា ?

2, ការផ្លាស់ប្ដូរលំនៅរបស់សត្វ

ការផ្លាស់ប្ដូរលំនៅរបស់សត្វគឺជាបាតុភូតធម្មជាតិមួយ។ សត្វធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតជាធម្មតាក្នុងរដូវដូចគ្នានៃឆ្នាំនីមួយៗ ។ យ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ដ្រនីតែមិនអាចពន្យល់ពីអ្វីដែលធ្វើឲ្យសត្វទាំងនោះត្រូវផ្លាស់ប្ដូរលំនៅក្នុងពេលដំណាើគ្នាយ៉ាងដូច្នោះនោះទេ បើទោះបីជាសត្វទាំងនោះមានហ្សែននិងប្រភេទខុសគ្នាក៏ដោយ ។

3, រូបចម្លាក់ក្បាលដ៏ធំនៃពីរ៉ាមីត Giza

អ្នកភូគសាស្ត្រម្នាក់មកពីទីក្រុង Boston ឈ្មោះថា Robert Schoch បានយល់ឃើញថារូបចម្លាក់ព្រកេសរបស់ស្ដេចផារ៉ាអុងដែលយើងឃើញសព្វថ្ងៃនៅប្រាសាទ ពីរ៉ាមីត Giza ដើមឡើយគឺគ្រប់ដណ្ដប់ដោយក្បាលសត្វតោ ដោយលោកយល់ឃើញថាវិចិត្រករសម័យកាលនោះបានឆ្លាក់ព្រកេសរបស់ស្ដេចផារ៉ាអុងបង្កប់នៅខាងក្រោមក្បាលតោនោះ ។ ប៉ុន្តែមតិនេះត្រូវបានអ្នកវិទ្យាសាស្ត្រទាត់ចោល ។

4, ប្រាសាទពីរ៉ាមីត Zawiyet el-Aryan ដែលសាងសង់មិនទាន់រួចរាល់

ប្រាសាទពីរ៉ាមីតនេះត្រូវបានគេបិទមិនឲ្យអ្នកទេសចរណ៍ចូលទៅអស់រយៈពេលជាច្រើនសតវត្សមកហើយ តាមរយៈប្រាសាទពីរ៉ាមីតនោះអ្នកវិទ្យាសាស្ត្របានរកឃើញថាផ្លូវដើរជម្រៅ ២២,៨៦ ម៉ែត្រត្រូវបានគេធ្វើឡើងដោយការកាត់ទំលុះថ្មកំបោរដ៏រឹងម៉ាំ អ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ថាតើប្រជាជនអេស៉ីបសម័យកាលនោះធ្វើវាបានដោយរបៀបណា ព្រោះជញ្ជាំងគឺត្រូវបានកាត់រាបស្មើរល្អ ខណៈដែលពេលនោះគឺគ្មានបច្ចេកវិទ្យាទំនើបនោះទេ ?

ដំបូងឡើងគេជឿថាវាគឺវាក៏មិនខុសពីប្រាសាទពីរ៉ាមីតផ្សេងៗទៀតដែរ ដែលក៏សាងសង់ជាផ្នូររបស់ស្ដេចផារ៉ាអុង គ្រាន់តែទំហំផ្លូវនៅក្នុងប្រាសាទនេះគឺធំជាងនៅប្រាសាទផ្សេងៗទៀត ប៉ុន្តែគេបែរជាក៏រកមិនឃើញផ្នូររបស់ស្ដេចផារ៉ាអុងដែរសោះនៅក្នុងនោះ ។ លើសពីនេះទៅទៀតទំហំថ្មដែលគេប្រើប្រាស់សំរាប់ក្រាលនៅក្នុងផ្ទៃប្រាសាទគឺមានទំហំធំ និងធ្ងន់ខ្លាំងណាស់ ។ អ្នកវិទ្យាសាស្ត្រមានការងឿងឆ្ងល់ថាតើគេសាងសង់ពីរ៉ាមីតនេះក្នុងគោលបំណងអ្វី និងសាងសងដោយរបៀបណា?

5, ការឮសំឡេងក្នុងកម្រិតទាបរបស់ប្រជាជននៅប្រជ៉ំជន Taos

អ្នករស់នៅប្រជ៉ំជន Taos (New Mexico, USA) គឺជាប្រជាជនដែលអាចឮសំឡេងក្នុងកម្រិតរលកសំឡេងទាប (low-frequency) អស់ជាច្រើនឆ្នាំមកហើយដោយគ្មានមូលហេតុ ។ អ្នកនៅក្នុងភូមិបាននិយាយថាគេតែងតែសូរសំឡេងរថយន្តធំៗបើកនៅលើផ្លូវ ខណៈដែលជ៉ំវិញបរិវេណនេះគឺគ្មានផ្លូវធំ ដែលអាចឲ្យរថយន្តធំបើកបរបាននោះទេ ។

ប្រភព ៖ brightside.me

Loading...
SHARE