កាលពីពេលថ្មីៗនេះយុវជនវ័យក្មេងរបស់កម្ពុជាម្នាក់ដែលមានឈ្មោះថា ធឿន សុជាតិ និងមានគណនី Facebook ឈ្មោះថា Socheat Nus Ei បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃច្នៃម៉ូតសំលៀកបំពាក់ចំនួន ៥ ឈុត ដែលមាន ៤ ឈុតជាឈុតតំណាងឲ្យខេត្តចំនួន ៤ របស់កម្ពុជា និងមួយឈុតគឺជាឈុតក្នុងទីលានសង្គ្រាម។

ស្នាដៃទាំង ៥ ឈុត ៖

ឈុតក្នុងទីលានសង្គ្រាម

ឈុតតំណាងខេត្តព្រះសីហនុ

ឈុតតំណាងខេត្តបាត់ដំបង

ឈុតតំណាងខេត្តប៉ៃលិន

ឈុតតំណាងខេត្តត្បូងឃ្ម៉ំ

ភ្ជាប់ជាមួយនឹងឈុតដ៏ស្រស់ស្អាតទាំង ៥ នោះយុវវជន ធឿន សុជាតិ ក៏បានសរសេរយ៉ាងដូច្នេះថា ៖

=>5 ឈុតតំណាងខេត្តនៅក្នុងប្រទេសកម្ពុជា 🇰🇭ហើយក៏ជាស្នាដៃទីមួយរបស់ខ្ញុំបាទផងដែរ
🙏🏻🙏🏻 សូមពុកម៉ែបងប្អូន ចូលរួមបញ្ចេញជាមតិយោបល់ ជូយកែតម្រូវបន្ថែមផង ។
📍📍 ដើម្បីជួយលើកកម្ពល់ដល់វិសយ័ Fashion នៅកម្ពុជា។
👉🏻🙏🏻 ហើយជួយ like និង Shares ម្នាក់1 ផង ក្នុងកាផ្តល់ជាកម្លាំងចិត្តដល់ខ្ញុំបាទ ដើម្បីចេញឈុតតំណាងខេត្តជាបន្ត បន្ទាប់ទៀត ។
🙏🏻❤️🇰🇭៚សូមអគុណទុកជាមុន ៚❤️🇰🇭

ដូនេះដើម្បីផ្តល់ជាមតិ ឬ បង្ហាញពីការគាំទ្រ ប្រិយមិត្តអាច ចុចត្រង់នេះ ដើម្បីចូលទៅ Like និង Shares ដើម្បីលើកទឹកចិត្តដល់យុវវ័យដ៏មានសមត្ថភាពរូបនេះ ក្នុងការបញ្ចេញនូវឈុតតំណាងខេត្ថជាបន្តទៀត ៕

ប្រភព ៖ Facebook (Socheat Nus Ei)

Loading...
SHARE