នៅថ្ងៃមួយស្ត្រីម្នាក់បានសាកល្បងបើករថយន្តជាលើកដំបូងតែម្នាក់ឯងនៅលើកំណាត់ផ្លូវ Highway មួយ ពេលដែលកំពុងបើកបរនោះស្រាប់តែប្ដីរបស់នាងទូរសព្ទមក ។

ប្ដី ៖ អាឡូអូនសម្លាញ់ ! បើកបរប្រយ័ត្នបន្តិចណា ព្រោះបងឮគេផ្សាយព័ត៌មានថា មានមនុស្សឆ្កួតម្នាក់កំពុងបើករថយន្តបញ្ច្រាសគេឯងនៅលើកំណាត់ផ្លូវ Highway ដែលអូនកំពុងបើកនោះ ។

ប្រពន្ធក៏ឆ្លើយតបថា ៖ នរណាគេថាម្នាក់បងសម្លាញ់! មិនដឹងមនុស្សឆ្កួតប៉ុន្មានរយនាក់ទេដែលកំពុងតែឆ្កួតលេលា បើកបញ្ច្រាស អូនខំគេចពួកហ្នឹងចង់ងាប់ទៅហើយ !

ប្ដី ៖ អុញ ប្រពន្ធអញតើស !!

Loading...
SHARE