សម្រាប់មនុស្សប្រុសការដែលមានកម្ពស់ទាបគឺពិតរឿងដែលធ្វើឲ្យពួកគេខ្មាសគេ ប៉ុន្តែសម្រាប់មនុស្សស្រីវាមិនសូវជាចោទជាបញ្ហានោះទេ ។ បើទោះបីជាត្រូវមិត្តភក្ដិបង្អាប់ខ្លះៗក៏ពិតមែន ប៉ុន្តែមានហេតុផល ៥ យ៉ាងដែលបង្ហាញថា មនុស្សស្រីទាប គឺជាមនុស្សស្រីដែលមានសំណាង ៖

១ មានអថិភាពក្នុងការឈរខាងមុខគេពេលថតរូប

សម្រាប់មនុស្សដែលទាបនៅពេលដែលថតរូបគឺតែងតែមានឱកាសឈរថតមុខគេ ពីព្រោះបើនាងឈរពីក្រោយគឺមិនអាចមើលឃើញនោះទេ ហេតុដូចនេះហើយគ្រប់រូបថតជាចក្រុម នាងអាចបង្ហាញរាងតាំងពីក្បាលរហូតដល់ចុងជើង ខណៈដែលមនុស្សដែលខ្ពស់គឺឃើញត្រឹមតែកឡើងលើតែប៉ុណ្ណោះ ។

២ អាចពាក់ស្បែកជើងកែងគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង ឲ្យតែចង់

មនុស្សស្រីទាបអាចពាក់ស្បែកជើងកែងដែលនាងចូលចិត្តមិនថាកែងខ្ពស់ប៉ុណ្ណានោះទេ ហើយនាងអាចពាក់វាបានគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង គ្រប់ពេលដែលនាងពាក់ស្បែកជើងកែងគឺកាន់តែស្រ់ស្អាត ពីព្រោះតែនាងកើតមកសាកសមជាមួយនឹងស្បែកជើងកែបំផុត ប៉ុន្តែបើពាក់ស្បែកជើងប៉ាត៉ាវិញគឺគួរឲ្យស្រលាញ់។

៣ ក្មេងជាងអាយុ

ភាគច្រើននៃមនុស្សស្រីដែលមានកម្ពស់ទាប ឬ អាចហៅបានថាតូច្រឡឹង គឺមិនងាយចាស់នោះទេ បើទោះបីជានាងមានអាយុច្រើនក៏ដោយ ក៏នាងមើលទៅដូចជានៅក្មេងដែរ ។

៤ អាចណាត់ជួប ឬ ស្រលាញ់គ្នាជាមួយបុរសដែលមានកម្ពស់ទាបក៏បាន ខ្ពស់ក៏បាន

សម្រាប់មនុស្សស្រីដែលខ្ពស់គឺពិបាកណាស់បើសិនជាយកសង្សារដែលមានកម្ពសទាប ពីព្រោះវាមើលទៅមិនសមគ្នាតែម្ដង ប៉ុន្តែសម្រាប់មនុស្សស្រីបើយកសង្សារទាបគេថាសាកសមគ្នា ហើយបើយកសង្សារខ្ពស់គឺជាគូស្នេហ៍ដ៍ Cute មួយគូ ។

៥ គួរឲ្យស្រលាញ់

Loading...
SHARE