លោក Cristoforo Scorpiniti ដែលភាគច្រើនស្គាល់ថា Crisco Art គឺជាវិចិត្រករជនជាតិអ៉ីតាលីម្នាក់ដែលបានសាងភាពល្បីល្បាញជាមួយនឹងផ្ទាំងគំនូរដែលអាចបញ្ចេញពន្លឺនៅពេលយប់។

ក្រៅពីភាពរស់រវើកនៃគំនូរ Crisco Art បានបន្ថែមនូវភាពអស្ចារ្យ ដោយឲ្យធ្វើឲ្យគំនូរនោះបញ្ចេញពន្លឺនៅពេលយប់ ឬ កន្លែងងឹត មានន័យថាបើសិនជាគំនូរនោះស្ថិតនៅក្នុងកន្លែងដែលមានពន្លឺគ្រប់គ្រាន់ វាគឺជាគំនូរធម្មតាដូចគេដូចឯង ប៉ុន្តែបើសិនជានៅពេលយប់ ឬ កន្លែងងងឹតវានឹងបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ។ គំនូរប្រភេទនេះត្រូវបានគេដាក់ឈ្មោះថា Glow-In-The-Dark Paint ។

ហើយមូលហេតុដែលគំនូររបស់គាត់បញ្ចេញពន្លឺបានគឺដោយសារតែគាត់បានប្រើប្រាស់ ម្យ៉ៅផូស្វ័រ (Phosphorescent Powder) លាយជាមួយនឹងទឹកថ្នាំ និង សារធាតុមួយចំនួនទៀត ដើម្បីបង្កើតជាទឹកថ្នាំបញ្ចេញពន្លឺរួចយកវាគូរលើក្រដាស ។

តោះទស្សនាស្នាដៃរបស់លោក Crisoforo Scorpiniti បន្តិចទៅមើល ៖

ប្រភព

Loading...
SHARE