បើទោះបីជាមានច្បាប់ហាមឃាត់ការលួចចម្លងក្នុងពេលប្រឡងក៏ដោយ យើងសង្កេតឃើញថាការលួចចំលងគ្រប់រូបភាពនៅតែកើតមានឡើងស្ទើរគ្រប់ការប្រឡង ។ ហេតុដូចនេះហើយដើម្បីចម្រាញ់យកសិស្សដែលមានចំណេះដឹងពិតប្រាកដ សាលាមួយចំនួនបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីទប់ស្កាត់ការលួចចំលង បន្ថែមពីលើច្បាប់នៃការលួចចម្លងដែលមានស្រាប់ ។

ហើយនេះគឺជាវិធីសាស្ត្រប្លែកៗ ទាំង ១៣ ដែលត្រូវបានគេប្រើប្រាស់ ៖

១ ពាក់មួកដែលមានក្រដាសបាំងសងខាង

២ ប្រើប្រាស់ក្រដាសកាតុងដើម្បីខ័ណ្ឌចែក មិនឲ្យមានការលួចចម្លងគ្នាកើត

៣ និស្សិតយោធា ប្រឡងកណ្ដាលវា

៤ ប្រើប្រាស់ឧបករណ៍ស្កេនរកឧបករណ៍អេឡិចត្រូនិចដែលជាមធ្យោបាយក្នុងការលួចចម្លង

៥ លោកគ្រូរៀបចំតុឲ្យឃ្លាតគ្នា ហើយប្រើប្រាស់ជណ្ដើរដើម្បីអាចមើលបានកាន់តែឆ្ងាយ និងច្បាស់ល្អ

៦ ប្រើប្រាស់ Drone និង កាមេរ៉ា Go Pro ដើម្បីតាមដានសកម្មភាពពេលប្រឡង

៧ ប្រើប្រាស់កាមេរ៉ាសុវត្ថិភាពកម្រិតខ្ពស់

៨ ឲ្យបេក្ខជនពាក់ក្រដាសកាតុង

៩ ប្រឡងកណ្ដាលវាល ជាមួយនឹងគម្លាតតុដែលឆ្ងាយៗ

១០ ទូរសព្ទត្រូវបានដកហូត និងដាក់នៅលើក្ដាខៀន ប្រឡងចប់អាចយកបាន មានឈ្មោះលើហ្នឹងស្រាប់

១១ ប្រើប្រាស់ ឆ័ត្រ

១២ ប្រើប្រាស់ក្រដាសកាសែត

១៣ ប្រើប្រាស់ក្រដាសបាំង

SHARE