ពិភពលោកយើងស្ថិតនៅក្នុងយុគសម័យនៃបណ្តាញសង្គមនិងអ៊ិនធឺណេត ដោយគេគ្រាន់តែចុចលើអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រ គេនឹងអាចទទួលបាននូវអ្វីដែលគេចង់ដឹង និងត្រូវការ។ ប៉ុន្តែតើអ្នកធ្លាប់ចង់ដឹងដែរឬទេថា គេហទំព័រ ដែលល្បីៗដូចជា Google, Facebook, Youtube ជាដើម មានប្រភពពីណា ហើយអ្នកណាជាអ្នកនៅក្រោយនៃភាពជោគជ័យរបស់គេហទំព័រទាំងនេះ? បើចង់ដឹង សូមអានខាងក្រោមទាំងអស់គ្នា៖

  1. Google

លោកSergey Brin និងលោកLarry Page បានជួបគ្នាជាលើកដំបូងក្នុងពេលកំពុងសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យStanford មុនពេលចូលរួមបង្កើតGoogle ដែលបច្ចុប្បន្នមានបុគ្គលិកជាង48,000នាក់ ជាក្រុមហ៊ុនធំបំផុតមួយរបស់អាមេរិក ព្រមទាំងជោគជ័យនិងមានឥទ្ធិពលនៅក្នុងពិភពលោក។

2. Facebook

Mark Zuckerberg បានបង្កើតជាក្រុមជាមួយមិត្តភក្តិបួននាក់ដើម្បីបង្កើតFacebook ខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Harvard។ គំនិតនឹកឃើញពីFacebookដំបូងគឺនៅសាលា Philip Exeter Academy ទីកន្លែងដែលលោកបញ្ចប់ការសិក្សានៅឆ្នាំ២០០២។

3. YouTube

លោកChad Hurley និងលោកSteve Shen ពីមុនជាបុគ្គលិកPaypal តែក្រោយមកបានបង្កើតYouTube  ហើយបន្ទាប់មកក៏បានលក់ទៅឲ្យGoogle ក្នុងតម្លៃជាង៥៦ពាន់លានដុល្លារ។

4. Yahoo!

លោកJerry Yang និងលោកDavid Filo ជាសិស្សថ្នាក់PhD នៃសាកលវិទ្យាល័យStanford។ អ្នកទាំងពីរបានបង្កើតYahoo នៅខែមករា ឆ្នាំ១៩៩៤ ហើយបានដាក់ឲ្យដំណើរការនៅថ្ងៃទី០២ ខែមិនា ឆ្នាំ១៩៩៥។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅSunnyvale រដ្ឋCalifornia សហរដ្ឋអាមេរិក។

5. Amazon

លោកJeff Bezos បានបង្កើតវេបសាយAmazonនៅឆ្នាំ១៩៩៤ ហើយចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ១៩៩៥ ដោយចាប់ផ្តើមពីការលក់សៀវភៅ។ បន្ទាប់មកវាចាប់ផ្តើមពង្រីកដល់ការលក់VHS, DVD, CD, កុំព្យូទ័រ កម្មវិធីSoftware, Video games, សំលៀកបំពាក់ គ្រឿងសិង្ហារឹម អាហារ និងជាច្រើនទៀត។

6. eBay

លោកPierre Omidyar បានបង្កើតeBay​ site សម្រាប់ការដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៥ នៅSan Jose រដ្ឋ California ហើយនៅពេលនោះលោកបានដាក់ឈ្មោះsiteថា EchoBay.com។ បន្ទាប់មកវាត្រូវបានចុះបញ្ជីជាវេបសាយ ហើយលោកPierre បានដាក់ឈ្មោះថាeBay ដែលក្លាយជាក្រុមហ៊ុនមួយមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក។

7. Twitter

លោកJack Dorsey លោកNoah Glass លោកBiz Stone និងលោកEvan Williams ជាអ្នករួមគ្នាបង្កើតTwitterនៅខែមិនា ហើយមានភាពល្បីល្បាញជុំវិញពិភពលោកយ៉ាងលឿន។ នៅឆ្នាំ២០១២ មានអ្នកប្រើប្រាស់សកម្មជាង១០០លាននាក់។

8. Pinterest

វាជាកម្មវិធីSoftware ត្រូវបានបង្កើតឡើងដើម្បីស្វែងរកក្នុងWorld Wide Web។ វាត្រូវបានបង្កើតឡើងដោយលោក Ben Silbermann លោកPaul Sciarra និងលោកEvan Sharp។

9. Reddit

វាត្រូវបានបង្កើតឡើងដោយលោកSteve Huffman និងលោក Alexis Ohanian ដែលអ្នកទាំងពីរជាមិត្តរួមបន្ទប់និងសិក្សានៅVirginia Secretariat ក្នុងឆ្នាំ២០០៥។ នៅពេលថ្មីៗនេះ Reddit មានអ្នកចូលទស្សនា៥៤២លាននាក់ក្នុងមួយខែ ហើយត្រូវបានចាត់ថ្នាក់ជាSiteដែលមានអ្នកចូលទស្សនាច្រើនបំផុតលំដាប់ទី៤នៅអាមេរិក និងលំដាប់ទី៩ក្នុងពិភពលោក។

10. Netflix

Netflixត្រូវបានបង្កើតឡើងដោយលោកReed Hastins និងលោកMarc Randolph។ ដំបូងឡើយវាជាវេបសាយប្រើសម្រាប់ជួលវីដេអូ និងDVDs តាមអនឡាញ។ បច្ចុប្បន្ន Netflixមានអ្នកsubscribe ចំនួន៩៨លាននាក់ទូទាំងពិភពលោក ហើយគ្រាន់តែនៅអាមេរិកមាន៥០លាននាក់។

11. Buzzfeed

Buzzfeed ជាក្រុមហ៊ុនសារព័ត៌មានអនឡាញមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ហើយវាត្រូវបានបង្កើតដោយJonah Peretti និងក្រុមការងាររបស់លោកនៅឆ្នាំ២០០៦ ដោយផ្តោតលើការផលិត Viral Video Content។

ប្រភព៖ Catdumb

Loading...
SHARE