មនុស្សគ្រប់គ្នាប្រហែលជាស្គាល់ទ្វីបអាស៊ី ហើយប្រទេសកម្ពុជាក៏ស្ថិតនៅក្នុងទ្វីបអាស៊ីដែរ ដូចនេះយើងគួរតែដឹងខ្លះៗពីទ្វីបមួយនេះ។ ខាងក្រោមនេះ ជាការពិត២១យ៉ាងពីតំបន់អាស៊ីដែលយើងគួរដឹង យ៉ាងហោចណាស់ក៏ជាចំណេះដឹងបន្ថែមមួយទៀតដែរ។

  1. ទ្វីបអាស៊ីជាទ្វីបដែលធំជាងគេនៅលើផែនដី និងមានប្រជាជនច្រើនជាងគេបង្អស់ ដោយទ្វីបនេះមានផ្ទៃដី៣០%នៃផ្ទៃដីរបស់ផែនដីទាំងមូល និងមានប្រជាជន៤ពាន់លាននាក់។

2. សាសនាទាំងប្រាំដែលមានគេគោរពច្រើនបំផុតនៅលើពិភពលោកដូចជា សាសនាគ្រិស្ត អ៊ីស្លាម ហិនឌូ សាសនាអ្នកស្រុកចិន និងសាសនាព្រះពុទ្ធ គឺសុទ្ធតែមានប្រភពនៅក្នុងទ្វីបអាស៊ី។

3. ៩០%នៃអង្ករទាំងអស់នៅលើពិភពលោកគឺត្រូវបានប្រើប្រាស់នៅក្នុងទ្វីបអាស៊ី

4. ប្រហែល៥០%នៃជនជាតិអាស៊ីមានបញ្ហារំលាយជាតិអាល់កុលដោយសារតែខ្វះអង់ស៊ីមថ្លើមចាំបាច់សម្រាប់រំលាយជាតិអាល់កុលនោះ។

5. ខួរក្បាលសត្វស្វាត្រូវបានគេបរិភោគនៅផ្នែកខ្លះនៃប្រទេសចិន អាស៊ីខាងត្បូង និងអាហ្វ្រិក។

6. ផ្ទុយពីការដឹងលឺជាទូទៅ តាមពិតទៅមានតែទ្វីបអាស៊ីប៉ុណ្ណោះដែលមានសត្វខ្លាព្រៃច្រើនបំផុត មិនមែនទ្វីបអាហ្វិ្រកនោះទេ។

7. បុរសអ្នកមានបំផុតនៅអាស៊ី លោក Sir Ka-shing Li បានឈប់រៀននៅអាយុ១៥ឆ្នាំ។

8. សាសនាគ្រិស្តចាប់ផ្តើមឡើងជាសាសនាទីពីរនិកាយហ្ស្វឹហ្វ(Judaic) នៅJudea ក្នុងពាក់កណ្តាលសតវត្សទី១។ បន្ទាប់មកសាសនានេះបានផ្សាយយ៉ាងលឿនទៅកាន់អឺរ៉ុប មេសូប៉ូតាម៉ី និងអាស៊ី ហើយនៅសតវត្សទី៤ វាបានក្លាយជាសាសនារដ្ឋផ្លូវការនៃអាណាចក្ររ៉ូមុំាង។

9. ប្រទេសនេប៉ាល់គឺជាប្រទេសដំបូងបំផុតនៅអាស៊ីដែលបានអនុញ្ញាតចំពោះអាពាហ៍ពិពាហ៍មនុស្សស្រលាញ់ភេទដូចគ្នា ហើយប្រទេសនេះក៏បានដកចេញនូវទោសប្រហារជីវិតផងដែរ។

10. ការសិក្សាពីសែននៅក្នុងឆ្នាំ២០០៧ បានសន្និដ្ឋានថា សត្វឆ្មាក្នុងស្រុកជាប់ពូជអម្បូរពីឆ្មាព្រៃក្បែរភាគខាងកើតដែលបានបែកឃ្លាតឆ្ងាយគ្នាប្រហែលឆ្នាំ៨,០០០មុនគ.ស ក្នុងអាស៊ីខាងលិច។

11. គ្រួសារពាក់កណ្តាលនៃតំបន់អាស៊ី និងអាហ្វ្រិក និងពីរភាគបីនៃអឺរ៉ុប ត្រូវបង់TV licence ជារៀងរាល់ឆ្នាំ។

12. ប្រទេសហ្វីលីពីនមានល្បឿនអ៊ិនធឺណេតយឺតជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានល្បឿនត្រឹម3.54Mbps។

13. មានការប៉ាន់ប្រមាណថា Genghis Khan បានសម្លាប់មនុស្សប្រហែល៤០លាននាក់នៅទូទាំងអាស៊ី និងអឺរ៉ុប។

14. មនុស្សនៅក្នុងអាហ្វ្រិក និងអាស៊ីត្រូវដើរជាមធ្យម៦គីឡូម៉ែត្រដើម្បីបានទឹកប្រើប្រាស់។

15. កន្លាតត្រូវបានគេយកមកធ្វើជាអាហារនៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសអាស៊ីផ្សេងទៀត។

16. ក្នុងឆ្នាំ២០១០ ទ្វីបអាស៊ីមានសេដ្ឋីប្រាក់លានចំនួន៣.៣លាននាក់។

17. ក្នុងពេលដំណាលគ្នា Alexander the Great គឺជាស្តេចនៃប្រទេសMacedonia ជាព្រះចៅផារ៉ាអុងនៃប្រទេសអេហ្ស៊ីប ជាស្តេចនៃប្រទេសPersia និងជាស្តេចអាស៊ីផង។

18. នៅឆ្នាំ២០១៦ អ្នកលក់អាហារតាមផ្លូវជនជាតិសិង្ហបុរីត្រូវបានប្រគល់រង្វាន់ Michelin Star។

19. អ្នកពន្លត់អគ្គីភ័យនៅឌូបៃប្រើប្រាស់Jetpack ដើម្បីពន្លត់ភ្លើងឆេះនៅក្នុងអគារខ្ពស់ៗ។

20. នៅឆ្នាំ១៩១២ អតីតប្រធានាធិបតីវៀតណាម ហូជីមិញ ធ្វើការជាជំនួយការចុងភៅនៅលើនាវាធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក។

21. ខ្លាព្រៃ១០០,០០០ក្បាល ធ្វើដំណើរត្រាច់ចរនៅអាស៊ីកាលពីមួយសតវត្សមុន ប៉ុន្តែបច្ចុប្បន្នចំនួនខ្លាព្រៃនេះធ្លាក់ចុះមកប្រហែល៣,២០០ក្បាល ដោយសារតែការបរបាញ់។

ប្រភព៖ Factslides

Loading...
SHARE