ស៊ុន អ៊ូខុង គឺជាតួអង្គសត្វស្វាដែលមានយុទ្ធសិល្បិ៍ពូកែ នៅក្នុងរឿងទេវកថារបស់ចិនដែលមានចំណងជើងថា “ដំណើរផ្សងព្រេងទៅទិសខាងលិច” ។

បើគិតចាប់តាំងពីការផលិតកុនឈានជើងចូលដល់ទឹកដីប្រទេសចិនរហូតដល់បច្ចុប្បន្ន ខ្សែភាពយន្ត “ដំណើរផ្សងព្រេងទៅទិសខាងលិច” ត្រូវបានគេថត និង ថតសារឡើងវិញ មិនតិចជាង ១០ ដងនោះទេ ដែលមានទាំងរឿងភាគ និង ភាពយន្តខ្នាតធំ (ដែលកាត់យកតែវគ្គសំខាន់ ឬ វគ្គដែលនិយាយពីសាច់រឿងរបស់ ស៊ុន អ៊ូខុង) ។

អីញ្ចឹងមានដឹងអត់ថា តារារូបណាខ្លះដែលធ្លាប់បានសម្ដែងជាតួអង្គ ស៊ុន អ៊ូខុង ៖

1. Liu Xiao Ling Tong សម្ដែងជាស៊ុន អ៊ូខុង ក្នុងរឿងភាគទូរទស្សន៍ Journey to the West ឬ ដំណើរផ្សងព្រេងទៅទិសខាងលិច ឆ្នាំ ១៩៨៦ – ១៩៩៩

2. Stephen Chow សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង A Chinese Odyssey វគ្គ១ Pandora’s Box ១៩៩៤ និង រឿង A Chinese Odyssey វគ្គ២: Cinderella ១៩៩៥

3. Dicky Cheung សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿងភាគទូរទស្សន៍ ដំណើរផ្សងព្រេងទៅទិសខាងលិច (Journey to the West) ឬ យុទ្ធសិល្បិ៍ស៊ុនអ៊ូខុង ឆ្នាំ ១៩៩៦ និង យុទ្ធសិល្បិ៍ស៊ុនអ៊ូខុងវគ្គ ២ ឬ Monkey King: Quest for the Sutra ឆ្នាំ ២០០២

4. Wu Yue សម្ដែងជា ស៊ុន អ៊ូខុង ក្នុងភាពយន្តភាគ ដំណើរផ្សងព្រេងទៅទិសខាងលិច Journey to the West ឆ្នាំ ២០១១

5. Jet Li សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង The Forbidden Kingdom ២០០៨

6. Donnie Yen សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង The Monkey King ២០១៤

7. Aaron Kwok សម្ដែងជាស៊ុន អ៊ូខុង រឿង The Monkey King 2 ២០០៦

8. Eddie Peng សម្ដែងជាស៊ុន អ៊ូខុង ក្នុងរឿង Wu Kong ២០១៧

9 សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង Journey to the West: The Demons Strike Back ២០១៧

10. Han Geng សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង A Chinese Odyssey: Part Three ២០១៦

11. Huang Bo សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង Journey to the West ២០១៣

12. Jimmy Lin សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង Monkey King dalam Heavenly Legend ១៩៩៩

13. Masaaki Sakai សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង Monkey ឆ្នាំ ១៩៧៨ – ១៩៨០

14. Russel Wong សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង The Monkey King The Lost Empire ២០០១

15. Bo-lin Chen  សម្ដែងជា ស៊ុន អ៊ូខុង ក្នុងរឿង A Chinese Tall Story ២០០៥

នៅមានតួអង្គជាច្រើនទៀត ប៉ុន្តែខ្ញ៉ំសូមលើកយកតែត្រឹម ១៥ ដែលមានភាពល្បីល្បាញតែប៉ុណ្ណោះ ។

បន្ទាប់ពីទស្សនារួចចូលចិត្តតួអង្គ ស៊ុន អ៊ូខុង សម្ដែងដោយនរណាជាងគេ ?

 

Loading...
SHARE