ប្រទេសនីមួយៗសុទ្ធតែមានរឿងព្រេងនិទាន និង ទេវកថារៀងៗខ្លួន ដែលរឿងទាំងនោះភាគច្រើននិយាយអំពី អទិទេព បិសាច មនុស្សអស្ចារ្យ ឬ រឿងអភិនិហាផ្សេងៗ ។ ជាក់ស្ដែងនៅប្រទេសចិន មានរឿងទេវកថាមួយដែលនិយាយអំពី ដំណើរផ្សងព្រេងទៅទិសខាងលិច ឯខាងក្រិចក៏មានរឿងទេវកថាជាច្រើនទាក់ទងទៅនឹងអទិទេព Zues ជាដើម ។

នៅថ្ងៃនេះខ្ញ៉ំនឹងបង្ហាញអ្នកនូវអាវុធដ៏មានមហិទ្ធិឫទ្ធិបំផុតក្នុងរឿងព្រេង និងទេវកថាទាំងនោះមកបង្ហាញ ៖

១ ដំបងជីងកាង (Ruyi Jingu Bang) របស់ស៊ុនអ៊ូខុង ក្នុងរឿងទេវកថារបស់ចិន

ដំបងជីងកាងគឺជាអាវុធដ៏មានឥទ្ធិពលមួយនៅក្នុងរឿងព្រេងនិទានដំណើរផ្សងព្រេងទៅទិសខាងលិច វាជាអាវុធរបស់ស៊ុនអ៊ូខុង ។ ដំបងមួយនេះដើមឡើយគឺជាសរសេរទ្រមេឃ ប៉ុន្តែត្រូវបានស៊ុនអ៊ូខុងយកមកធ្វើជាអាវុធរបស់ខ្លួន ដែលវាអាចពង្រីកខ្លួនរហូតដល់ មេឃ និងបង្រួមតូចរហូតមើលមិនឃើញ ។

២ Kaumodaki អាវុធក្នុងរឿងទេវកថារបស់ហិណ្ឌូ

Kaumodaki គឺដំបងមួយដែលជាអាវុធមួយក្នុងចំណោមអាវុធទាំង ៤ ដែលស្ថិតនៅលើព្រះហស្តទាំង ៤ របស់បស់ព្រះវិស្ហុ ។ហើយវាគឺជាអាវុធដ៏មានឥទ្ធិពលមួយក្នុងរឿងទេវកថាទាក់ទងទៅនឹងសាសនាហិណ្ឌូដែរ ។

៣ ដាវ Zulfiqar ក្នុងរឿងព្រេងរបស់ អារ៉ាប

Zulfiqar គឺជាអាវុធដែលជាកម្មសិទ្ធរបស់ Ali ibn Abi Talib ដែលវាគឺជាអំណោយដែល Muhammad បានជូនគាត់។ ខាងចុងនៃកាំបិតគឺត្រូវបានច្នៃចេញជាមុខ ២ តាមតំណាលបានឲ្យដឹងថា អាវុធមួយនេះគ្រាន់តែដកចេញមកគឺធ្វើឲ្យសត្រូវខ្លាចតែម្ដង ។

៤ គ្រាប់រន្ទះរបស់អាទិទេព Zeus ក្នុងរឿងទេវកថារបស់ក្រិច

ក្នុងអំឡុងពេលសង្គ្រាមនៅប្រទេសក្រិចការប្រយុទ្ធគ្នារវាងបិសាច ជាមួយនឹង Titans និងព្រះ ពេលនោះ “Titan” បានធ្វើអំណោយមួយសម្រាប់ “Zeus” នោះគឺគ្រាប់រន្ទះដែលមានឥទ្ធិពល។ បន្ទាប់មកគ្រាប់រន្ទះនេះក៏ក្លាយនិមិត្តរូបនៃអំណាចរបស់ Zeus តាំងពីពេលនោះមក។

៥ ធ្នូរ Gandiva ក្នុងរឿងទេវកថារបស់ឥណ្ឌា

Gandiva គឺធ្នូរដ៏មានឥទ្ធិពលមួយដែលបង្កើតដោយព្រះព្រហ្ម ហើយគ្រប់គ្រងដោយ Arjuna ធ្នូរមួយនេះអាចបាញ់បានដោយគ្មានគ្រាប់ ហើយគ្រប់ពេលបាញ់និងមានរន្ទះពាសពេញមេឃ ដែលធ្វើឲ្យសត្រូវភ័យខ្លាច ។

ដើមឡើង Gandiva គឺជាកម្មសិទ្ធិរបស់ព្រះព្រហ្មដែលទ្រង់បានប្រើប្រាស់វាអស់រយៈពេល ១០០០ ឆ្នាំ ទើបប្រគល់ទៅឲ្យ Chandra ហើយប្រើប្រាស់បាន ៣៥៨៥ ឆ្នាំ ទើបធ្លាក់ដល់ដៃរបស់ Varuna ដែល ១០០ ឆ្នាំក្រោយមកវាក៏ក្លាយជារបស់ Arjuna ។

៦ លំពែង Lance of Longinus រឿងព្រេងរបស់គ្រិសសាសនា

លំពែង Holy Lance ឬ Lance of Longinus ឬ លំពែងនៃវាសនា(Spear of destiny) គឺជាលំពែងមួយដែលត្រូវបានប្រើដើម្បីចាក់ព្រះយេស៊ូវគ្រីស្ទ ។ លំពែងនេះត្រូវបានគេជឿថាជាលំពែងដែលមានឥទ្ធិពលមួយវាអាចកែប្រែវាសនារបស់យើងបាន ហើយឈ្មោះថា Lance of Longinus ត្រូវបានប្រើក្រោយទាហានរ៉ូម៉ាំងម្នាក់ឈ្មោះ Longinus បានប្រើវាចាក់ទៅលើព្រះយេស៊ូវគ្រីស្ទ ។

បន្ទាប់មកលំពែងនោះក៏បានធ្លាក់ទៅលើដៃអធិរាជល្បីៗជាច្រើន ដូចជា Alaric , Charles Martel , Theodosius និង Charlemagne ជាដើម ។ ក្រោយមកទៀតក៏មានជំនឿថា នរណាដែលទទួលបានលំពែងនេះ នឹងទទួលបានអំណាច និង ឈ្នះអស់សង្គ្រាមក្នុងលោក ក្លាយជាមេដឹកនាំពិភពលោក ហេតុនេះហើយមនុស្សជាច្រើនបានព្យាយាមស្វែងរកវា ហើយសូម្បីតែ ហ៊ីត្លែ និង ណាប៉ូឡេអុង ក៏បានព្យាយាមរកវាផងដែរ ។

៧ លំពែង Gungnir ក្នុងរឿងទេវកថារបស់ Norse

Gungnir គឺជាអាវុធដ៏មានឥទ្ធិពលមួយក្នុងចំណោមអាវុធជាច្រើននៅក្នុងទេវកថារបស់ Norse ដែលមានដូចជាញញូរ Mjölnir របស់អទិទេព Thor បុត្រារបស់អទិទេព Odin ហើយលំពែងនេះជាកម្មសិទ្ធរបស់អទិទេព Odin ។

៨ កាំបិតវែង Green Dragon Crescent Blade រឿងនគរបីរបស់ចិន

Green Dragon Crescent Blade គឺជាកាបិតវែងដ៏ខ្លាំងខ្លាមួយរបស់មេទ័ព គួន អ៊ី ដែលជាមេទ័ពសម័យនរគបី ហើយគាត់ក៏ត្រូវបានប្រជាជនចាត់ទុកជាព្រះរបស់ខ្លួនផងដែរ ។

៩ Kusanagi-no-Tsurugi ក្នុងរឿងព្រេងរបស់ជប៉ុន

បើតាមរឿងព្រេងរបស់ជប៉ុន អទិទេពស្រី Amaterasu បានបញ្ចូនចៅប្រុសរបស់ទ្រង់ព្រះនាម Ninigi-no-Mikoto ដើម្បីនាំសន្តិភាពបង្ក្រាបសង្គ្រាមហួងហែងក្នុងប្រទេសជប៉ុន ។ ពេលនោះទ្រង់ក៏បានប្រទាននូវវត្ថុបីយ៉ាងគឺ គុជស័ក្តិសិទ្ធ , កញ្ចក់វេទមន្ត និង ដាវ Ame-no-Murakumo-no-Tsurugi ដែលមានន័យថា “ដាវបណ្ដ៉ំពពកឋានសួគ៍” ។

នៅពេលដែលបេសកកម្មរបស់ Ninigi បានបញ្ចប់ជាច្រើនឆ្នាំកន្លងបំផុតទៅ Ninigi ក៏បានប្រគល់ដាវនោះទៅឲ្យ Yamato Takeru ក្រោយមក Yamato ក៏បានរកឃើញថាដាវមួយនេះអាចគ្រប់គ្រងខ្យល់បាន ដោយចៃដន្យ ហើយគាត់ក៏បានផ្លាស់ប្ដូរឈ្មោះរបស់វាទៅជា Kusanagi-no-Tsurugi ដែលមានន័យថា ដាវកាត់ស្មៅ ។

 

១០ ដាវ Excalibur រឿងព្រេងរបស់ចក្រភពអង់គ្លេស

Excalibur ឬ Caliburn គឺជាអាវុធរបស់ស្ដេច Arthur ដែលមានមហិទ្ធិឫទ្ធិបំផុតមួយ ដែលអាចកាត់អ្វីគ្រប់យ៉ាង មិនថាមនុស្សធម្មតា អ្នកចេះមន្តអាគម មនុស្សមិនមនុស្សខ្មោចមិនខ្មោចៗ ដាវ ឬ របស់ផ្សេងៗ។

 

បើចង់ដឹងថាវាមាន មហិទ្ធិឫទ្ធិ យ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព​ ៖ Youtube , wtfintheworld

SHARE