មានពាក្យជាច្រើនដែល​ត្រូវបាន​ប្រើប្រាស់ក្នុងជីវភាព​ប្រចាំរបស់មនុស្ស។ ពាក្យទាំងនោះ​​ សុទ្ធសឹង​ត្រូវ​បាន​កំណត់​ន័យ​យ៉ាង​ច្បាស់ ដោយ​យោងតាម​វចនានុក្រម ឬ​ការចំណាំ​របស់​មនុស្ស។ ប៉ុន្ដែ​បើ​មើល​ពី​ជ្រុង​ម្ខាងទៀតនៃជិវិត យើង​នឹង​ឃើញនូវ​អត្ថន័យ​បែប​ផ្សេងទៀត សម្រាប់​ពាក្យ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​រស់នៅរបស់​យើង ដែលគួរឲ្យយើង​ពិចារណា។

“ឪពុក”

គឺជាគណនីធនាគារ​ ដែល​អ្នកមិនដែលសូម្បីតែដាក់ប្រាក់មួយសេនចូល​ តែ​អ្នកអាច​ដកប្រាក់យ៉ាងច្រើន​តាម​ដែលអ្នកត្រូវការ មិនថាពេលណា ឬ​ទីណា។

“ម្ដាយ”

មនុស្សម្នាក់ដែល​ឃើញពី​ភាពអស្ចារ្យ​បំផុត ក្នុងខ្លួនអ្នក បើទោះបីអ្នកធ្វើឲ្យគាត់ឈឺក្បាលយ៉ាងណាក៏​ដោយ​។

“បងប្អូនស្រី”

ជាស្រមោលមួយ​ នៃម្ដាយរបស់អ្នក​ ដែលគាត់យល់ពី​អ្នកតាំងពីក្បាលដល់ចុងជើង ហើយជា​មនុស្ស​ដែល​អ្នកអាចចែករំលែក​នូវ​រឿងរ៉ាវជិវិត​របស់​អ្នកបាន​ដោយគ្មានលក្ខខណ្ឌ

“បងប្អូនប្រុស”

ជាមនុស្ស​ម្នាក់ដែល​តែងតែចាំជួយ រាល់ពេលដែលអ្នកត្រូវការគាត់។ ជា​អ្នកចាំលើកអ្នកឡើងពេល​អ្នក​ដួល និង​ជា​មិត្តជានិរន្ដរបស់អ្នក…

 

“គ្រួសារ”

ជាបណ្ដុំ​នៃ​មនុស្ស ដែល​ស្រឡាញ់ និងគាំទ្រ​គ្នាទៅ​វិញ​ទៅមក ឆ្លងកាត់ទាំងពេលវេលាល្អ និងអាក្រក់…

“មិត្តភក្ដិ”

ក្រុមមនុស្ស​ដែល​ធ្វើឲ្យអ្នកសើច​ឮជាងមុន ញញឹមស្រស់ជាងមុន និងធ្វើឲ្យជិវិតរបស់​អ្នកប្រសើរជាងមុន…

“ក្ដីស្រឡាញ់”

ជាពេលដែលសុភមង្គលរបស់អ្នក ជា​សុភមង្គលរបស់មនុស្សម្នាក់ផ្សេង។

“ស្នាមញញឹម”

គឺជាអ្វីម៉្យាងដ៏ស្រស់ស្អាតបំផុតដែលអ្នកប្រកាន់ខ្ជាប់បាន។

“អតីតកាល”

ទោះបី​អ្នកវិលទៅរកវាប៉ុន្មានដងក៏ដោយ ក៏​គ្មានអ្វីថ្មីឲ្យយើងឃើញដែរ។

“ក្ដីសង្ឃឹម”

ជាសំនៀងថ្នមខ្សឹបៗថា “ប្រហែលជាអាច” ខណៈដែលពិភពលោកទាំងមូលកំពុងប្រកាន់ថា “ទេ”។

“អាថ៌កំបាំង”

អាចជារឿងសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់នរណាម្នាក់ទេ។

“ចិត្តគំនិត”

ជាទាសករដ៏ស្រស់ស្អាត និងជា​គ្រូដ៏គ្រោះថ្នាក់។​

និយមន័យដែលបានលើកឡើងនេះ ជា​គំនិត​ដែលស្រង់ចេញពី​ទស្សនៈរបស់​ពួកបស្ចឹមប្រទេស ដែល​វា​ហាក់​ដូចជា​មានលក្ខណៈពិសេសដាច់ដោយឡែក។ សង្ឃឹមថា គោលគំនិតទាំងនេះ អាច​ប្រើជា​ទស្សនៈ​ទាន​សម្រាប់​ប្រិយមិត្ត​បាន​។

ដោយ៖ NEA
ប្រភព៖ ViralBuzz​

Loading...
SHARE