នៅតាមប្រទេសនីមួយសុទ្ធតែមានប្រពៃណី ច្បាប់ទំលាប់ ក្នុងការរស់នៅផ្សេងៗពីគ្នា ដូចនេះមិនប្រាកដថាអ្វីដែលអាចធ្វើបានក្នុងប្រទេសរបស់យើងសុទ្ធតែអាចធ្វើបាននៅក្នុងប្រទេសដទៃនោះទេ ។ នៅថ្ងៃនេះ ចង់ដឹង សូមបង្ហាញប្រិយមិត្តពីការកាយវិការដៃទាំង ១៣ ដែលមានអត្ថន័យមិនសមរម្យនៅតាមបណ្ដាប្រទេសមួយចំនួន ដែលអ្នកមិនគួរធ្វើនោះទេ បើមិនដូច្នោះទេ អ្នកអាចនឹងជួបបញ្ហា ។

1 The Southpaw Handshake (ចាប់ដៃដោយប្រើដៃឆ្វេង)

The Southpaw Handshake មានន័យថាការចាប់ដៃដោយប្រើដៃឆ្វេង ។ នៅម៉ាឡេស៉ី គេមិនឲ្យប្រើប្រាស់ដៃឆ្វេងដើម្បីចាប់ដៃគ្នានោះទេ ពីព្រោះតែដៃឆ្វេងត្រូវបានគេប្រើប្រាស់ធ្វើរឿងកខ្វក់មួយចំនួន ដូចជាលាងគូទពេលបន្ទោបង់ជាដើម (ក្នុងការណីគ្មានក្បាលបាញ់ទឹក) ឬ ប្រើប្រាស់សម្រាប់សេពកាមដៃជាដើម ។

2 Frega (ដាក់ម្រាមដៃនៅចំ ឬ ក្រោមចង្ការ)

ការដាក់ម្រាមដៃនៅចំ ឬ ក្រោមចង្ការ ប្រជាជនអ៉ីតាលីហៅថា Frega ដែលចង់សំដៅលើពាក្យថា “Non mi frega” ដែលមានន័យថា “ខ្ញ៉ំអត់ខ្វល់” ដូចនេះនៅពេលដែលជនជាតិអ៉ីតាលីណាម្នាក់និយាយមកកាន់អ្នកហើយអ្នកប្រើកាយវិការដៃបែបនេះដាក់គេវិញ វាពិតជាកាយវិការឈ្លើយខ្លាំងណាស់ ។

3 You $uck C*ck (ក្ដាប់ដៃហើយដាក់ក្បែរមាត់)

ការក្ដាប់ដៃហើយដាក់ក្បែរមាត់ គឺកាយវិការដៃដែលមិនសមរម្យនោះទេ នៅតាមបណ្ដាប្រទេសភាគច្រើនក្នុងពិភពលោក ព្រោះកាយវិការវាមានន័យថា You $uck C*ck  ដែលមានន័យជាភាសាខ្មែរថា ជញ្ជក់ ឬ ស្រូប អវៈយវភេទបុរស ។

4. The Wanker (ក្ដាប់ដៃហើយលើកចុះឡើង)

សម្រាប់ប្រជាជនអង់គ្លេសកាយវិការដៃបែបនេះមានន័យថា “សេពកាមដោយដៃ” ដូចនេះនៅពេលដែលអ្នកធ្វើរបៀបនេះដាក់ជនជាតិអង់គ្លេសណាម្នាក់ គេនឹងមិនសប្បាយចិត្តជាមួយអ្នកនោះទេ ថាមិនត្រូវប្រហែលជាត្រូវជាំភ្នែក ឬ ត្រូវប៉ូលិសហៅទៅសួរនាំក៏ថាបាន ។

៥ Thumbs Up  (លើកមេដៃ)

នៅប្រទេសភាគច្រើនការលើកមេដៃ គឺជាកាយវិការដៃដែលចង់និយាយថា ល្អ ល្អណាស់ ប៉ុន្តែសម្រាប់ប្រទេសមួយចំនួនដូចជា អាហ្រ្វិកខាងកើត អ៉ីរ៉ង និង ក្រិច វាជាកាយវិការមើលងាយទៅវិញ ។

6 The V Sign  (លើកម្រាមដៃជាអក្សរ V)

ខណៈដែលប្រទេសជាច្រើនចាត់ទុកកាយវិការម្រាមដៃជាអក្សរ V តំណាងឲ្យជ័យជំនះ ប្រទេស មួយចំនួនដូចជា អូស្ត្រាលី សាធារណរដ្ឋអៀរឡង់ នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស បែរជាចាត់ទុកវាជាកាយវិការប្រកាសសង្គ្រាម ប៉ុន្តែមិនមែនទាំងអស់នោះទេ វាសំដៅទៅលើប្រជាជនមួយចំនួនប៉ុណ្ណោះ ។

7. The Dog Call (កាយវិការហៅឆ្កែ)

ប្រើប្រាស់កាយវិការដូចជាហៅឆ្កែនេះ សូមក៉ំប្រើប្រាស់ឲ្យសោះនៅក្នុងប្រទេសហ្វីលីពីន និងបណ្ដាប្រទេសមួយចំនួនទៀតនៅអាស៉ី ពីព្រោះថាវាជាកាយវិការឈ្លើយបំផុតមួយ ហើយអ្នកអាចនឹងជួបបញ្ហាផងដែរ ។ សម្រាប់កម្ពុជាកាយវិការបែបនេះក៏ចាត់ទុកថាជាកាយវិការឈ្លើយផងដែរ ។

8. The A-OK

កាយវិការបែបនេះសម្រាប់ប្រទេសយើង ក៏ដូចជាប្រទេសជាច្រើនទៀតក្នុងពិភពលោក មានន័យថា យល់ព្រម ឬ OK ប៉ុន្តែនៅតាមបណ្ដាប្រទេសដូចជា បារាំង បែលហ្ស៊ិក ទួរគី ទុយនីស៊ី ក្រិក នៅមជ្ឈឹមបូព៌ា ប្រេស៊ីល ផ្នែកខ្លះនៃប្រទេសអាឡឺម៉ង់ និងបណ្តាប្រទេសនៅអាមេរិកខាងត្បូង កាយវិការដៃនេះស្មើរនឹងពាក្យថា Fuck You ឬ មនុស្សស្រលាញ់ភេទដូចគ្នា ។

9. The Corna (លើម្រាមដៃចង្អុល និង កូនដៃ)

កាយវិការដៃនេះនៅប្រទេសថៃគេច្រើននឹកដល់ Caraboa និង តន្ត្រី Rock ឯប្រទេសជាច្រើនទៀតគឺសំដៅទៅដល់តន្រី Rock ប៉ុន្តែនៅអេស្ប៉ាញ និងអ៉ីតាលីកាយវិការដៃនេះមានន័យថា “អញដេកជាមួយប្រពន្ធឯង” គិតទៅមើលថាគួរតែធ្វើវាដាក់នរណាម្នាក់ឬអត់។

10. The Tapita ( ក្ដាប់ដៃឆ្វេង ហើយយកដៃស្ដាំទះ)

នៅឈីលី កាយវិការបែបមានន័យថា “អ្នកឯងមានលិង្គតូច (you have a small penis)” ។

11. The Fig Sign (ក្ដាប់ដៃឆ្វេង បន្លៀនមេដៃចេញ)

កាយវិការដៃបែបនេះនៅ ឥណ្ឌា និង ចិន គេចាត់ទុកថាជា ជាការធ្វើជារាងអវៈយវភេទស្ត្រី ឬ ក៏សំដៅដល់កាយវិការដ៏ឈ្លើយក្នុងការទាត់ចោលសំណើររបស់នរណាម្នាក់ ។

 

12. The Little Finger Wag (គ្រវីកូនដៃ)

នៅ អាមេរិក និង ចក្រភពអង់គ្លេស កាយវិការដៃបែបនេះមានន័យថា អ្នកមានលិង្គតូច ។

13. The Middle Finger (លើកម្រាមកណ្ដាល)

ស្ទើរតែពាសពេញពិភពលោកចាត់ទុកកាយវិការដៃនេះថា “Fuck Of ឬ Fuck You” ។

ប្រភព ៖ wittyfeed

Loading...
SHARE