គ្រប់គ្នាប្រាកដជាស្គាល់Appleហើយភាគច្រើនច្បាស់ជាស្គាល់Goproដូចគ្នា។បើរំលឹកដល់Appleយើងនឹងនឹកដល់iPhone 8និង iPhone Xមុនគេដែលពេលនេះក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាល្អផ្តាច់គេក្នុងចំណោមស្មាតហ្វូនទាំងអស់នៅពេលនេះ។

ងាកមកចាប់អារម្មណ៍GoProវិញ ពេលនេះកំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែនសម្រាប់អ្នកធ្វើដំណើរកម្សាន្ត។Go(ទៅ)+Pro(បែបអាជីព) GoProទៅលក្ខណៈបែបអាជីពគឺទៅថតរូប។អ្វីដែលចង់និយាយគឺGoProនៅពេលនេះក្លាយជាអាវុធដ៏សំខាន់មួយក្នុងការប្រជែងទីផ្សារផ្នែកកាមេរ៉ារូបរាងតូច ថតបានច្បាស់ព្រមទាំងមានចំណុចលេចធ្លោដែលកាមេរ៉ាiPhone មិនទាន់ធ្វើបាននៅឡើយ។

GoProអាចមុជថតក្នុងទឹក ក្នុងមហាសមុទ្របាន ប៉ុន្តែiPhoneតម្លៃជាងមួយពាន់ដុល្លារនៅពេលនេះបានត្រឹមតែទប់ទល់ការកំពប់ទឹកមួយកែវប៉ុណ្ណោះ។ដូច្នេះទើបអ្នកវិភាគនៅTechinsiderបង្ហាញភាពប្រាកដនិយមថាAppleនឹងវាយបំបាក់គូប្រជែងទាំងអស់ ប្រសិនបើខ្លួនជះលុយទិញGoProហើយយកបច្ចេកវិទ្យាថតក្នុងទឹកមកបំពាក់លើiPhoneជំនាន់អនាគតនោះ។

អ្នកណាអ្នកចំណេញ?

បើសិនជាដូច្នេះមែនប្រាដកណាស់ថាiPhoneនឹងឡើងថ្លៃ ប៉ុន្តែធានាថាមិនច្រើនទេព្រោះវាគង់តែត្រូវប្រកួតប្រជែងតម្លៃជាមួយSamsungនិង Huaweiជាដើម។ប៉ុន្តែសម្រាប់អ្នកប្រើiPhoneវិញ នឹងចំណេញបានស្មាតហ្វូនមួយដែលអាចទៅជាមួយអ្នកគ្រប់ស្ថានការណ៍ ហើយវាក៏សមតម្លៃដែលយើងត្រូវទិញវាដែរ។

វាមិនទាន់ជាផ្លូវការនៅឡើយ ហើយក៏មិនដឹងថាAppleទិញវាឬអត់ដែរ ប៉ុន្តែពត៍មានបែបនេះបើគ្មានចំហាយក៏មិនដឹងចេញមកឯងៗយ៉ាងម៉េចដែរ។រង់ចាំតាមដានទាំងអស់គ្នា។

ប្រភព៖ Techinsider

Loading...
SHARE