កោះបាលីរបស់ឥណ្ឌូណេស៉ីគឺជាកន្លែងមួយដែលអ្នកទេសចរណ៍ចូលចិត្តទៅកម្សាន្តខ្លាំងណាស់ ជាពិសេសវាជាកន្លែងគូស្វាមីភរិយាថ្មីថ្មោងចូលចិត្តជ្រើសរើសជាកន្លែងក្រេបទឹកឃ្ម៉ំបំផុត ។

ថ្វីត្បិតតែកន្លែងនោះបើកទូលាយសម្រាប់មនុស្សទូទៅ ប៉ុន្តែហាក់មិនបើកទូលាយសម្រាប់គូស្នេហ៍មិនទាន់រៀបការដែលមានបំណងចង់ក្រេបទឹកឃ្ម៉ំនោះទេ ពីព្រោះការរួមភេទមុនរៀបការនៅក្នុងប្រទេសឥណ្ឌូណេស៉ីគឺជារឿងខុសច្បាប់ ហើយច្បាប់នេះក៏មានឥទ្ធិពលទៅលើអ្នកទេសចរណ៍ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះការរួមភេទនៃគូស្នេហ៍ភេទដូចគ្នាក៏ជារឿងខុសច្បាប់ផងដែរ ។

ជាក់ស្ដែងបើយោងតាមការចុះផ្សាយរបស់ Dailymain បានឲ្យដឹងថា កាលពីពេលថ្មីនេះគូស្នេហ៍ជនជាតិអូស្ត្រាលីដែលមិនទាន់រៀបការមួយគូកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ បើសិនជាគេរកឃើញថាពួកគេទាំង ២ ពិតជាបានរួមភេទនឹងគ្នានៅលើកោះបាលីដូចការចោទប្រកាន់មែន ។

Loading...
SHARE