ប្រទេសនីមួយៗមានច្បាប់ចរាចរណ៍សម្រាប់គ្រប់គ្រងការធ្វើចរាចរណ៍នៅក្នុងប្រទេសរបស់ខ្លួនរៀងៗខ្លួន ប៉ុន្តែវិធានច្បាប់របស់ប្រទេសមួយចំនួនគឺមានលក្ខណៈចម្លែកខុសប្លែកពីគេ ចំពោះចំណុចមួយចំនួន ជាពិសេសខុសប្លែកពីវិធានច្បាប់ចរាចរណ៍របស់ប្រទេសកម្ពុជា។ ពេលខ្លះវិធានច្បាប់នោះមានលក្ខណៈចម្លែកបែបមិននឹកស្មានដល់ថានឹងអាចមាន។ តើច្បាប់ចរាចរណ៍ចម្លែកៗទាំងនោះមានអ្វីខ្លះ?

 

១  ការញុំាឬផឹកក្នុងពេលបើកបរគឺជារឿងខុសច្បាប់ក្នុងប្រទេសCyprus

នៅប្រទេសនេះ ក្នុងពេលកំពុងបើកបរអ្នកបើកបរមិនអាចផឹកទឹក ឬញុំាអាហារនោះទេ បើមិនដូច្នោះនឹងត្រូវផាកពិន័យ ព្រោះគេចង់ឲ្យអ្នកបើកផ្តោតលើការបើកបរតែមួយគត់។

២ រថយន្តប្រឡាក់មិនអាចបើកបរក្នុងប្រទេសរូស្ស៊ីនោះទេ

ប្រសិនបើអ្នកបើកបររថយន្តប្រឡាក់នៅក្នុងប្រទេសរូស្ស៊ី អ្នកអាចប្រឈមនឹងការផាកពិន័យចំនួន2000roubles។

៣ នៅប្រទេសScandinavia ច្បាប់តម្រូវឲ្យរថយន្តបើកភ្លើងHeadlights គ្រប់ពេលដែលបើកបរទោះបីពេលថ្ងៃ (24ម៉ោងក្នុងមួយថ្ងៃ)

ច្បាប់ចរាចរណ៍ប្រទេសនេះតម្រូវឲ្យរថយន្តបើកភ្លើងHeadlightsគ្រប់ពេល ព្រោះតែស្ថានភាពស្រអាប់ស្ទើរតែពេញមួយឆ្នាំនៅក្នុងប្រទេស។

៤ នៅប្រទេសអាល្លឺម៉ង់ ត្រូវចាក់សាំងឲ្យពេញមុននឹងបើកបរ

នៅលើផ្លូវធំរបស់ប្រទេសអាល្លឺម៉ង់(Autobahn) អ្នកមិនអាចឈប់រថយន្ត ឬអស់សាំងនោះទេ។ ប្រសិនបើអ្នកអស់សាំង អ្នកអាចប្រឈមនឹងការហាមឃាត់មិនឲ្យបើកបររយៈពេល៦ខែ ឬអាចជាប់ពន្ធនាគារដល់ទៅ៥ឆ្នាំ។

៥ នៅប្រទេសCosta Rica អ្នកអាចផឹកស្រាបានពេលកំពុងបើកបរ

នៅប្រទេសនេះ វាមិនមែនជារឿងខុសច្បាប់នោះទេ​ ប្រសិនបើអ្នកផឹកហើយបើកបររថយន្ត។

៦ នៅប្រទេសដាណឺម៉ាក បើអ្នកបញ្ឆេះម៉ាស៊ីនរថយន្តដោយមានមនុស្សនៅខាងក្រោមរថយន្តនោះ ជារឿងខុសច្បាប់

សម្រាប់ប្រទេសដាណឺម៉ាក មានច្បាប់តម្រូវឲ្យអ្នកបើកបរត្រូវតែត្រួតពិនិត្យមើលថាមានមនុស្សនៅក្រោមរថយន្តដែរឬទេ មុននឹងអ្នកអាចចាប់ផ្តើមបញ្ឆេះម៉ាស៊ីនរថយន្ត។

៧ នៅប្រទេសអេស្ប៉ាញ ក្នុងទីក្រុងមួយចំនួន អ្នកអាចចតរថយន្តនៅផ្នែកម្ខាងនៃផ្លូវដែលមានផ្ទះមានលេខសេសប៉ុណ្ណោះ

៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហាមឃាត់ការបើកបរនៅថ្ងៃច័ន្ទ

ប្រសិនបើលេខចុះបញ្ជីរថយន្តរបស់អ្នកបញ្ចប់ដោយលេខ១ ឬលេខ២ នោះអ្នកត្រូវបានហាមឃាត់មិនឲ្យបើកបរនៅថ្ងៃច័ន្ទ។

៩  នៅប្រទេសសិង្ហបុរី អ្នកត្រូវបើកបរឲ្យនៅឆ្ងាយពីអ្នកថ្មើរជើង

រចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសនេះ ត្រូវបានរៀបចំយ៉ាងល្អដើម្បីឲ្យអ្នកបើកបរនៅឆ្ងាយពីអ្នកថ្មើរជើង។ ប្រសិនបើអ្នកបើកបរទៅជិតអ្នកថ្មើរជើងក្នុងចម្ងាយ៥០feetនោះ អ្នកនឹងត្រូវប្រឈមនឹងការផាកពិន័យ។

ប្រភព៖ Holtsauto

SHARE