វាមិនមែនជាការងាយស្រួលនោះទេដែលអ្នកស្រាវជ្រាវអាចបង្កើតអ្វីថ្មីមួយបាន ជាពិសេសវត្ថុដែលអាចផ្លាស់ប្តូរជីវិតរស់នៅរបស់មនុស្ស។ ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា តាមពិតទៅរបស់បង្កើតថ្មីមួយចំនួនគឺត្រូវបានបង្កើតឡើងដោយកំហុសឆ្គងរបស់អ្នកវិទ្យាសាស្រ្ត ឬអ្នកស្រាវជ្រាវប៉ុណ្ណោះ ពោលគឺពួកគេព្យាយាមស្រាវជ្រាវចង់បង្កើតអ្វីផ្សេង តែដោយសារកំហុសឆ្គងទើបបង្កើតចេញជារបស់ទាំង១៥ខាងក្រោមនេះ ហើយក៏ត្រូវបានបន្តប្រើប្រាស់មកដល់បច្ចុប្បន្ន។ តើរបស់ទាំង១៥យ៉ាងនោះជាអ្វីខ្លះ?

The Slinky

  • អ្នកបង្កើត៖ Richard Jones វិស្វករនាវា
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ ប្រដាប់ស្ទង់សម្រាប់ពិនិត្យថាមពលនៅលើនាវាចម្បាំង
  • តើវាកើតឡើងដោយរបៀបណា?៖ លោកJones កំពុងធ្វើការជាមួយវត្ថុលោតរលាស់ដែលតឹង ហើយមួយក្នុងចំណោមវាក៏ធ្លាក់ចុះមកលើដី ប៉ុន្តែវត្ថុនោះលោតពីទីតាំងមួយទៅមួយ បន្ទាប់ពីវាធ្លាក់ដល់ដី។ នៅពេលនោះហើយដែល Slinky ត្រូវបានបង្កើតឡើង។

ប៉េនីស៊ីលីន

  • អ្នកបង្កើត៖ Sir Alexander Fleming អ្នកវិទ្យាសាស្រ្ត
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកស្រាវជ្រាវបង្កើតនូវថ្នាំដ៏អស្ចារ្យដែលអាចព្យាបាលជម្ងឺ រហូតដល់លោកបោះបង់ចោលការពិសោធន៍របស់លោក
  • តើវាកើតឡើងដោយរបៀបណា?៖ លោកបានកត់សម្គាល់ឃើញថា​ ចានប្រឡាក់Petri ដែលលោកបោះចោលនោះមានផ្ទុកនូវផ្សិតដែលធ្វើឲ្យបាក់តេរីនៅជុំវិញវារលាយឬងាប់។ នៅពេលដែលលោកបណ្តុះផ្សិតនោះដោយខ្លួនឯង លោករកឃើញថាវាមានផ្ទុកនូវអង់ទីប្យូទិចដ៏ខ្លាំង ហើយនោះគឺប៉េនីស៊ីលីន។

នំឃុកគីមានកំទិចសូកូឡា

  • អ្នកបង្កើត៖ Ruth Wakefield ម្ចាស់Toll House Inn
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ នំឃុកគីសូកូឡាធម្មតា
  • តើវាកើតឡើងដោយរបៀបណា?៖ នៅពេលWakefield កំពុងលាយនំឃុកគីសម្រាប់ដុត លោកឃើញថាសូកូឡាមានមិនគ្រប់ ដូចនេះហើយលោកក៏ដំបំបែកសូកូឡាបានជាកំទិចសូកូឡាដើម្បីដាក់លាយជាមួយម្ស៉ៅនំឃុកគីដោយលោកគិតថាកំទិចសូកូឡានឹងរលាយជាមួយម្ស៉ៅ ប៉ុន្តែវាមិនរលាយនោះទេ ហើយក៏បង្កើតបានជានំឃុកគីកំទិចសូកូឡានេះ។

Potato Chips

  • អ្នកបង្កើត៖ George Crum ចុងភៅក្នុងCarey Moon Lake House នៅSaratoga Springs
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ បន្ទះដំឡូងចៀន
  • តើវាកើតឡើងដោយរបៀបណា?៖ ថ្ងៃមួយអតិថិជនឲ្យមកលោកវិញនូវបន្ទះដំឡូងចៀនដែលលោកធ្វើជាច្រើនដង​ ដោយចង់ឲ្យលោកធ្វើវាឲ្យស្តើង និងស្រួយជាងនេះ។ ដោយសារតែលោកខឹង លោកក៏ចិតវារហូតដល់ស្តើងមែនទែន ហើយបំពងវារហូតដល់រឹង។ ប៉ុន្តែគួរឲ្យភ្ជាក់ផ្អើលនោះគឺអតិថិជនចូលចិត្តវា។

Pacemaker (ម៉ាស៊ីនតូចដាក់ក្នុងទ្រូងដើម្បីជួយឲ្យបេះដូងដើរធម្មតា)

  • អ្នកបង្កើត៖ John Hopps វិស្វករអេឡិចត្រូនិច
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកធ្វើការស្រាវជ្រាវលើរោគខ្វះកម្តៅ និងព្យាយាមប្រើកម្តៅហ្វេ្រកង់វិទ្យុដើម្បីតំឡើងសីតុណ្ហភាពរាងកាយឡើងវិញ។
  • តើវាកើតឡើងដោយរបៀបណា?៖ ក្នុងអំឡុងពេលពិសោធន៍លោកឃើញថា ប្រសិនបើបេះដូងឈប់ដើរដោយសារតែត្រជាក់ វានឹងអាចដើរវិញម្តងទៀតដោយការដាស់សិប្បនិម្មិត ហើយនេះនាំឲ្យមានការបង្កើតPacemakerនេះឡើង។

Silly Putty

  • អ្នកបង្កើត៖ James Wright វិស្វករនៅGeneral Electric
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ អំឡុងពេលសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលអាមេរិកត្រូវការកង់យន្តហោះ និងស្បែកជើងធ្វើពីជ័រកៅស៊ូ ជាដើម។ លោកព្យាយាមបង្កើតSilicon ជំនួសឲ្យកៅស៊ូ ព្រោះវាជាវត្ថុធាតុដែលមានច្រើន។
  • តើវាកើតឡើងដោយរបៀបណា?៖ អំឡុងពេលធ្វើតេស្តលើប្រេងsilicon លោកបានបន្ថែមអាស៊ីតboricទៅក្នុងសារធាតុ ហើយជាលទ្ធផលគឺបង្កើតបានSilly Putty នេះ។

ចង្រ្កានMicrowave

  • អ្នកបង្កើត៖ Percy Spencer វិស្វករ
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកធ្វើគម្រោងស្រាវជ្រាវពាក់ព័ន្ធនឹងរ៉ាដាជាមួយនិងបំពង់សុញ្ញកាស។
  • តើវាកើតឡើងដោយរបៀបណា?៖ លោកឃើញថាដុំស្ករនៅក្នុងកណ្តាប់ដៃរបស់លោកចាប់ផ្តើមរលាយក្នុងអំឡុងពេលពិសោធន៍។​ បន្ទាប់មកលោកក៏ដាក់ពោតលីងទៅក្នុងម៉ាស៊ីន ហើយនៅពេលពោតនោះចាប់ផ្តើមបែកផ្ទុះ លោកដឹងថាលោកកំពុងតែបង្កើតឧបករណ៍ដ៏ពិសេសមួយ។

Saccharin (គ្រឿងធ្វើឲ្យផ្អែម)

  • អ្នកបង្កើត៖ Constantine Fahlberg អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ John Hopkins
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកពិនិត្យមើលលើ oxidation of o-toluenesulfonamide។
  • តើវាកើតឡើងដោយរបៀបណា?៖ វាកើតឡើងព្រោះលោកធ្វើឲ្យកំពប់សារធាតុគីមីលើដៃនៅក្នុងមន្ទីរពិសោធន៍ ហើយលោកភ្លេចលាងដៃរបស់លោក។ សារធាតុនោះធ្វើឲ្យនំប៉័ងរបស់លោកមានរសជាតិផ្អែមខ្លាំង។ ភ្លាមៗនោះលោកក៏ស្នើសុំប្រកាសនីយបត្រតក្កកម្ម ហើយផលិតផលិតផលរបស់លោកជាច្រើន។

កាំជ្រួច

  • អ្នកបង្កើត៖ ចុងភៅមិនស្គាល់ឈ្មោះនៅក្នុងប្រទេសចិន
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ តាមរឿងព្រេង ចុងភៅគ្រាន់តែធ្វើពិសោធន៍នៅក្នុងផ្ទះបាយ។
  • តើវាកើតឡើងដោយរបៀបណា?៖ ចុងភៅបានលាយដោយចៃដន្យនូវធ្យូងឧស ស៊ុលផួរ និងSaltpeter វត្ថុដែលមានជាទូទៅក្នុងផ្ទះបាយកាលពី២០០០ឆ្នាំមុន។ នៅពេលល្បាយសារធាតុត្រូវបានសង្កត់ឲ្យតឹងណែនក្នុងបំពង់ឫស្សី វាក៏ផ្ទុះ។

Scotchgard

  • អ្នកបង្កើត៖ Patsy Sherman អ្នកគីមី
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកស្រីធ្វើគម្រោងបង្កើតកៅស៊ូដែលមិនធ្វើឲ្យខូចដោយប៉ះជាមួយឥន្ធនៈយន្តហោះ។
  • តើវាកើតឡើងដោយរបៀបណា?៖ លោកស្រីបានធ្វើធ្លាក់ល្បាយដែលនាងកំពុងធ្វើពិសោធន៍លើស្បែកជើងដោយចៃដន្យ។ ពេលដែលស្បែកជើងរបស់នាងប្រឡាក់ មានចំណុចមួយដែលមិនប្រឡាក់នោះគឺចំណុចដែលល្បាយសារធាតុនោះធ្លាក់លើ។ សព្វថ្ងៃគេហៅវាថា Scotchgard។

Corn Flakes

  • អ្នកបង្កើត៖ បងប្អូនKellogg, John និងWill
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ ឆ្នាំងគ្រាប់ធញ្ញជាតិឆ្អិន
  • តើវាកើតឡើងដោយរបៀបណា?៖ បងប្អូនKellogg បានទុកឆ្នាំងគ្រាប់ធញ្ញជាតិឆ្អិនលើចង្ក្រានចោលដោយចៃដន្យជាច្រើនថ្ងៃ។ ល្បាយឡើងដុះផ្សិតប៉ុន្តែផលិតផលដែលកើតមាននោះគឺស្ងួតនិងខាប់ ហើយវាបង្កើតជាCorn Flakes។

LSD ជាថ្នាំ

Image result for lsd as a drug

 

  • អ្នកបង្កើត៖ Albert Hofmann អ្នកគីមី
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកស្រាវជ្រាវពីអាស៊ីតក្លាយLysergic
  • តើវាកើតឡើងដោយរបៀបណា?៖ លោកបានលេបចូលនូវLSDដោយគ្មានបំណង ខណៈពេលកំពុងស្រាវជ្រាវពីគុណភាពរបស់វា។

ម៉ាស៊ីនព្រីន Ink-Jet

  • អ្នកបង្កើត៖ វិស្វករCanon
  • តើវាកើតឡើងដោយរបៀបណា?៖ បន្ទាប់ពីទុកឆ្នាំងអ៊ុតក្តៅលើប៊ិចរបស់ខ្លួនដោយចៃដន្យ ទឹកខ្មៅបានហូរចេញពីប៊ិច ហើយវាក៏នាំជាគំនិតបង្កើតម៉ាស៊ីនព្រីន Ink-Jet។

ក្រដាសបិទសម្គាល់ខ្លីៗ

  • អ្នកបង្កើត៖ Spencer Silver អ្នកស្រាវជ្រាវនៅ3M Laboratories
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ ភាពជាប់ស្អិតខ្លាំង
  • តើវាកើតឡើងដោយរបៀបណា?៖ លោកបានបង្កើតគ្រឿងជាប់ស្អិតតែមិនសូវជាប់ខ្លាំងដោយគេអាចទាញចេញដោយងាយស្រួលមិនបន្សល់ស្នាម។ ច្រើនឆ្នាំក្រោយមក អ្នកធ្វើការម្នាក់បានពង្រាយសារធាតុនេះលើក្រដាសតូចៗដើម្បីសម្គាល់កន្លែងរបស់ខ្លួននៅក្នុងសៀវភៅចម្រៀងគ្រិស្តសាសនា ហើយគំនិតបង្កើតក្រដាសនេះក៏លេចឡើង។

X-rays

  • អ្នកបង្កើត៖ Wilhem Roentgen អ្នករូបវិទ្យា
  • អ្វីដែលគេព្យាយាមចង់បង្កើតពិតប្រាកដ៖ លោកចាប់អារម្មណ៍អង្កេតមើលគុណភាពបំពង់ពន្លឺមានចរន្តអគ្គិសនីឆ្លងកាត់។
  • តើវាកើតឡើងដោយរបៀបណា?៖ នៅពេលពន្លឺភ្លឺឆ្លងកាត់បំពង់ លោកកត់សម្គាល់ឃើញថាក្រដាសទទួលពន្លឺនៅក្នុងបន្ទប់ពិសោធន៍របស់លោកនៅតែភ្លឺ បើទោះបីជាម៉ាស៊ីនរបស់លោកមានគម្របស្រអាប់ក៏ដោយ។

ប្រភព៖ Business Insider

Loading...
SHARE