មើលថែកូនតូចមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសកូនតូចតែរពឹសតែម្ដង ពីព្រោះពួកគេអាចនឹងធ្វើរឿងគ្រោះថ្នាក់ជាច្រើនដោយមិនដឹងខ្លួន ម្យ៉ាងពួកគេក៏មិនបានដឹងថាវាជាគ្រោះថ្នាក់ដែរ អ្វីដែលពួកគេដឹងគឺថាលេងសប្បាយ ។ ដូចនេះក្នុងនាមជាឪពុកម្ដាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ រាល់សកម្មភាពរបស់ពួកគេ និងទង្វើរបស់ខ្លួន ។ ហើយរូបភាពទាំង ២០ ខាងក្រោមនេះនឹងបង្ហាញអ្នកនូវសកម្មភាពទាំង ២០ ដែលអាចបង្ករជាគ្រោះថ្នាក់ដល់កូនតូចរបសអ្នក ៖

១ លោតនៅលើសាឡុង

២ ដើរបៀមខ្មៅដៃ ឬ របស់រឹង

៣ យកសំឡីត្បាល់ត្រចៀក

៤ យកថង់គ្រប់ក្បាលលេង

៥ ដាក់កៅអីអើតតាមបង្អួច

៦ លេងបិតទ្វា

៧ មិនពាក់ខ្សែក្រវ៉ាតពេលជិះរថយន្ត

៨ យកជ័រញាត់ចូលត្រចៀក

៩ ឡើងលើធ្វើដាក់សៀវភៅដើម្បីយករបស់ពីទីខ្ពស់

១០ លេងជាមួយនឹងរន្ធព្រីភ្លើង

១១ ដួលក្នុងអាងងូតទឹក

១២ លេងជាមួយឆ្កែ

១៣ ឈោងយករបស់ពេលជិះរទេះក្នុងផ្សារទំនើប

១៤ លេងរបស់មុតស្រួច

១៥ លេងរបស់ក្ដៅ

១៦ ទាញ និង រុញថតតុ

១៧ ញ៉ាំចំណីដោយខ្លួនឯង លឿនពេក

១៨ លេងជាមួយម៉ាស៉ីនបោកខោអាវ

១៩ លេងនៅក្បែរមាត់ទឹក

២០ លេងនៅជណ្ដើរ

សកម្មភាពគ្រោះថ្នាក់មិនមែនមានតែ ២០ នេះនោះទេ វានៅមានជាច្រើនទៀត គ្រាន់តែ ២០ នេះគឺកើតមានឡើងញឹកញាប់ជាងគេ ៕

 

 

Loading...
SHARE