ធម្មតារបស់ប្រើប្រាស់សាមញ្ញមួយចំនួនគឺតម្លៃទាបៗប៉ុណ្ណោះ ជាក់ស្ដែង ខ្មៅដៃមួយដើម ប៊ិចមួយដើមឬប្រដាប់ខ្ទាស់មួយតម្លៃត្រឹម៥០០រៀលទៅ១០០០រៀលប៉ុណ្ណោះ ដូចនេះវាមិនមានអ្វីថ្លៃ តែគ្រប់គ្នាដឹងស្រាប់ហើយថាផលិតផលដែលស្ថិតក្រោមស្លាកក្រុមហ៊ុនល្បីឈ្មោះប្រាកដជាថ្លៃជាងទីផ្សារហើយ ( ដែលស្រុកយើងនិយមហៅថារបស់ប្រេនៗ ) ដូចនេះហើយរបស់សាមញ្ញនិងកើនតម្លៃខ្ពស់រហូតដលល់គុណនិង១០ដងឬលើសពីនេះទៀត គ្រាន់តែគុណភាពនៃផលិតទាំងនេះប្រាកដល្អហើយ ។

1. ដុំឥដ្ឋម៉ាក Supreme

មិនមែនលេងសើចទេដុំឥដ្ឋស្ថិតក្រោមស្លាកសញ្ញាមួយនេះវាមានតម្លៃដល់ទៅ៣០ដុល្លារឯណោះក្នុងមួយដុំ ដែលតាមការគណនារបស់អ្នកជំនាញម្នាក់ ទំហំផ្ទះត្រឹម២៤០០ម៉ែត្រការ៉េ ត្រូវចំណាយអស់ប្រមាណជា៤៧០៤០០០ដុល្លារទៅហើយ ។

2. ថង់ក្រដាសម៉ាក Jil Sander

កុំមើលថាត្រឹមជាថង់ក្រដាសតែតម្លៃវិញប្រមាណជា២៩០ដុល្លារឯណោះ ព្រោះត្រូវបានរចនាឡើងដោយអ្នកជំនាញឌីហ្សាញមួយរូប Jil Sander ដែលថង់ក្រដាសនេះសភាពជាប់ល្អ ហើយការរចនា Logo ក៏លេចធ្លោទៀតផង ។

3. ថង់ឆុងតែម៉ាក PG Tip

អ្នកចូលចិត្តឆុងតែជាមួយថង់ក្រណាត់តូចតម្លៃវាប៉ុន្មានដែរចង់សាកមួយនេះទេ ដាំពេជ្រទៀតផងតម្លៃត្រឹមតែ៧៥០០ផោនប៉ុណ្ណោះ ( ១០១៨៦.៨៨ ដុល្លារ )​ ។ ថង់មួយនេះត្រូវបង្កើតឡើងកាលពីឆ្នាំ២០០៥ក្នុងថ្ងៃខួបកំណើតវ័យ៧៥ឆ្នាំរបស់អ្នកបង្កើតក្រុមហ៊ុន PG Tip ។ ដែលថង់នេះត្រូវរចនាឡើងដោយអ្នកជំនាញគ្រឿងអលង្កាសញ្ជាតិអង់គ្លេស ដែលថង់នេះត្រូវដាំពេជ្រចំនួន២៨០គ្រាប់ ។

4. ឃ្នៀបគៀបក្រដាសម៉ាក Prada

ធ្លាប់ទិញឃ្នៀបមួយតែប៉ុន្មានរយរៀលមែនទេ  ក្រឡេកមកមើលឃ្នៀបរបស់ក្រុមហ៊ុន Prada នេះវិញគឺ ១៨៥ដុល្លារតែប៉ុណ្ណោះ ។

5. Boomerang ម៉ាក Channel

Boomerang ជាឧបករណ៍កម្សាន្តមួយដែលមានភាពពេញនិយមនូវបណ្ដាប្រទេសនៅអឺរ៉ុបគេយកវាទៅគប់លេងកម្សាន្តនៅទីវាល ទោះជាគ្រាន់តែរបស់កម្សាន្តតែស្ថិតម៉ាកសញ្ញាដ៏ល្បីគឺ Channel វាមានតម្លៃដល់ទៅ ១៣២៥ដុល្លារឯណោះ ។

6. ថង់ដាក់ទំនិញម៉ាក Balenciaga

ជាទូទៅប្រភេទថង់បែបនេះត្រូវបានគេប្រើដើម្បីដាក់របស់ស្រាលជាពិសេសសម្រាប់ផលិត Make Up របស់នារី ដែលទូទៅវាមិនសូវជាថ្លៃនោះទេ តែរបស់ដែលផលិតក្រោមស្នាដៃឌីហ្សាញរបស់ Balenciaga វាមានតម្លៃដល់ទៅ ១១៣០ដុល្លារឯណោះ ។

7. ដុំ Lego ពណ៌មាស

ដុំឥដ្ឋ Lego មួយធ្លាប់ត្រូវបានក្រុមហ៊ុន Catawiki  បានដាក់ធ្វើការដេញថ្លៃកាលពីខែកុម្ភៈឆ្នាំ២០១៧កន្លង ដែលពេលនោះលក់បានតម្លៃ២០០០០ដុល្លារ ។ យ៉ាងណាតាមប្រភពបានដឹងអោយដឹងថាដុំឥដ្ឋនេះបានបង្កើតឡើងតាំងពីយូរមកហើយ គេផលិតឡើងចំនួន១០ដុំប៉ុណ្ណោះដើម្បីអោយដៃគូសហការក៏ដូចជាបុគ្គលឆ្នើមរបស់ក្រុមហ៊ុន Lego ក្នុងចន្លោះឆ្នាំ 1979 ដល់ 1981 ។

8. ក្រដាសអនាម័យពណ៌មាស

វាត្រូវបានផលិតឡើងដោយក្រមហ៊ុនមួយនៅអូស្ដ្រាលីដែលមានឈ្មោះថា Toilet Paper Man ខណៈក្រដាសមួយដុំត្រូវគេអះអាងថាប្រើមាសប្រមាណជា ២៤ការ៉ាត់ ចំណែកតម្លៃវិញគឺ 1,558,335 ដុល្លា ។

9. អាហារឆ្មារម៉ា Green Panty

ក្រុមហ៊ុនផលិតចំណីអាហារឆ្មារម៉ាក Green Panty បានរៀបចំសេវាកម្មអាហារឆ្មារដ៏ពិសេសមួយគឺមួយខែ៩១៨ដុល្លារ ( ដែលមានន័យថាមួយឆ្នាំគឺ១១០១៦ដុល្លារ ) ។