គ្រាន់តែខួបកំណើតអត់មានអ្នកច្រៀងជូនពរ អត់មានអ្នកឲ្យកាដូរ ហើយរាល់ថ្ងៃគ្មានអ្នកបបួលដើរលេង ញ៉ាំអី មួយថ្ងៃៗអង្គុយតែលេង Facebook អូសចុះអូសឡើង អ្នកគិតថាអ្នកជាមនុស្សឯកាបំផុត ទៅមិនរួចទេ នេះមិនទាន់ចាត់ទុកថាឯកាបំផុតក្នុងលោកនោះទេ ។ ចុះតើអ្វីទៅដែលឯកាបំផុតក្នុងលោក ?

នេះគឺជាអ្វីដែលឯកាបំផុតក្នុងលោកទាំង ១០ ៖

១  ដើម Tenere នៅសមុទ្រខ្សាច់សាហារ៉ា

ដើម Tenere នៅសមុទ្រខ្សាច់សាហារ៉ា គឺជាដើមឈើតែមួយគត់ នៅក្នុងបរិវេណ ៤០០ គីឡូម៉ែត្រនៃសមុទ្រខ្សាច់សាហារ៉ា ។ វាដុះនៅទីនោះអស់រយៈពេល ៣០០ ឆ្នាំមកហើយ ។ គេបានប៉ានស្មានថាវាប្រហែលជាដុះមុនពេលដែលកន្លែងនោះត្រូវខ្សាច់គ្រប់ជ៉ំជិតមកម្ល៉េះ។ ដើម្បីរក្សាវាឲ្យបានយូរ នៅឆ្នាំ ១៩៣៨ គេក៏បានជីកអណ្ដូងមួយនៅក្បែរនោះដើម្បីធ្វើជាប្រភពទឹកដើម្បីស្រោចដើមឈើនោះ ។

២  បាឡែន 52 Blue

52 Blue គឺជាត្រីបាឡែនដែលឯកាបំផុតក្នុងលោក ដោយសារតែវាមិនអាចទាក់ទងជាមួយត្រីបាឡែនដទៃបាន ព្រោះតែបាឡែនធម្មតាមានកម្រិតបញ្ចេញសំឡេងចន្លោះពី 10–39 Hz ខណៈដែល 52 Blue បញ្ចេញសំឡេងក្នុងកម្រិត 52 Hz ដោយហេតុនេះគ្មានត្រីបាឡែនផ្សេងណាអាចឮសំឡេងរបស់វានោះទេ ។

៣  កង្កែប Toughie

Toughie គឺជាកង្កែបឈ្មោលមួយក្បាលដែលមានប្រភពចេញមកពីប្រទេស Panama ដែលវាបានចំណាយពេលរាប់ឆ្នាំរស់នៅតែឯងនៅក្នុងសួនរុក្ខសាស្ត្រ Atlanta Botanical Garden ។ អ្វីដែលធ្វើឲ្យវាក្លាយជាសត្វឯកាបំផុតក្នុងលោកមិនត្រឹមតែការរស់នៅតែឯងនោះទេ ប៉ុន្តែបើសិនជាវាងាប់មានន័យថាពូជកង្កែបនេះនឹងត្រូវផុតពូជពីផែនដី ពីព្រោះវាជាកង្កែប Ecnomiohyla តែមួយក្បាលគត់ដែលនៅរស់រានមានជីវិត ហើយកង្កែប Ecnomiohyla ញីចុងក្រោយបំផុតក្នុងលោកបានងាប់កាលពីឆ្នាំ ២០០៩ ។

៤  Curiosity Rover

Curiosity Rover គឺជារ៉ូបូតរុករកនៅឋានអវកាសដែលនៅសែនឆ្ងាយពីផែនដី វាបានចំណាយពេល ៤ ឆ្នាំមកហើយនៅលើឋានអវកាសតែឯង ។ សម្រាប់វាហាក់គឺមិនមានអារម្មណ៍ឯកានោះទេ ព្រោះតែវាគ្រាន់តែរ៉ូបូតរុករកមួយតែប៉ុណ្ណោះ ប៉ុន្តែបើយើងគិតទៅដល់វា យើងនឹងមានអារម្មណ៍ថាវាកំពុងតែឯកាណាស់ហើយ ពីព្រោះតែស្ថិតក្នុងចក្រវាលដ៏ធំធេងមានតែវាម្នាក់គត់ ។ ហើយបើសិនជាវាមានជីវិតមែន ប្រហែលជាមិនខុសអីពី WALL-E ក្នុងខ្សែភាពយន្តនោះទេ ។

៥  កោះដ៏ឯកា Hashima

ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពី ពីទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន កោះមួយនេះធ្លាប់ជាកន្លែងដែលមនុស្សប្រមាណជាង ៥ពាន់នាក់រស់នៅ ។ បើទោះបីជាពេលនោះមានមនុស្សរស់នៅក្ដីប៉ុន្តែវាមិនមែនជាកន្លែងដ៏ស្រស់ស្អាតនោះទេ ដោយសារតែប្រជាជនស៉ីវិល និង អ្នកទោសសង្គ្រាម ត្រូវបានគេបង្ខំឲ្យធ្វើការទាសករ និង កម្មករជីកធ្យូងថ្មនៅទីនោះ។

ប៉ុន្តែនៅពេលដែលប្រទេសជប៉ុនបានផ្លាស់ប្តូរពីឧស្សាហកម្មធ្យូងថ្មទៅជាប្រេងឥន្ធនៈ វាគ្មានហេតុផលអ្វីដើម្បីរក្សាប្រជាជននៅលើកោះនោះទៀតទេ ដូច្នេះអណ្ដូរធ្យូងថ្មក៏ត្រូវបានបិទ ហើយគ្រប់គ្នាដែលធ្វើការនៅទីនោះបានចាកចេញ។

ដោយសារតែឯកសារមិនទាន់គ្រប់ជ្រុងជ្រោយ ៥ ទៀតយើងខ្ញ៉ំនឹងចុះផ្សាយនៅអត្ថបទបន្ទាប់នៅថ្ងៃស្អែក …

ប្រភព ៖ listverse

Loading...
SHARE