ប្តីប្រពន្ធមួយគូមិនព្រមទុកសត្វចិញ្ចឹមរបស់ពួកគេចោលនោះទេ ហើយពួកគេគឺជាអ្នកសង្គ្រោះវាចេញពីសេចក្តីស្លាប់ដោយសារទឹកជំនន់។ នៅពេលមានគ្រួសារជាច្រើនបានចាកចេញចោលសត្វចិញ្ចឹមរបស់ពួកគេកំឡុងពេលមានទឹកជំនន់ដ៏ធំនៅក្នុងរដ្ឋតិចសាស(Texas)នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ប៉ុន្តែក្រលែកមកមើលប្តីប្រពន្ធជនជាតិជប៉ុនមួយគូនេះវិញគឺពួកគេមិនព្រមចាកចោលសត្វចិញ្ចឹមរបស់ពួកគេនោះទេទោះជាដឹងថាវាមានគ្រោះថ្នាក់ខ្លាំងណាក៏ដោយនៅពេលដែលពួកគេព្យាយាមសង្គ្រោះជីវិតសត្វចិញ្ចឹមទាំងនោះ។

ប្រជាជននៃតំបន់JOSO, ប្រទេសជប៉ុននៅក្នុងពេលថ្មីៗនេះក៏បានរងឥទ្ធិពលនៃភ្លៀងយ៉ាងខ្លាំងនិងបណ្តាលអោយក្លាយទៅជាគ្រោះទឹកជំនន់និងបាក់ស្រុតដីនៅក្នុងតំបន់ភាគខាងជើងទីក្រុងតូក្យូ។ហើយនៅកំឡុងពេលនោះអ្នកស្រុកជាច្រើនបានភៀសចេញពីតំបន់ដែលមានទឹកជំនន់ទៅកាន់តំបន់ដែលមានសុវត្តិភាព ប៉ុន្តែប្តីប្រពន្ធវ័យចំណាស់មួយគូនេះបានសម្រេចចិត្តមិនចាកចោលសត្វចិញ្ចឹមរបស់ពួកគេនោះទេ។

នៅពេលនោះទឹកជំនន់គឺកាន់តែខ្លាំងឡើងៗព័ទ្ធជិតផ្ទះរបស់ពួកគេនិងកាន់តែមានគ្រោះថ្នាក់ខ្លាំងបំផុត។ប៉ុន្តែនៅពេលនោះដែរមានឧទ្ធម្ភាគចក្របានជួយយកពួកគេនិងសត្វចិញ្ចឹមចេញពីទីនោះបានដោយសុវត្តិភាព។ប៉ុន្តែមុនដំបូងពួកគេមិនព្រមនោះទេបើសិនមិនអាចយកសត្វចិញ្ចឹមរបស់ពួកគេទៅបានតែអ្វីៗគឺត្រូវបានជួយសង្គ្រោះនិងមិនត្រូវបានបាត់បង់នរណាមួយនោះទេ។ដោយសត្វសុនខទាំងពីរត្រូវបានដាក់ចូលទៅក្នុងការបូបធំមួយដែលត្រូវបានម្ចាស់របស់វាកាន់យ៉ាងណែនប្រៀបដូចជាឪពុកម្តាយដែលស្រលាញ់កូនខ្លាំង។

ហើយវាគឺជារឿងរ៉ាវមួយដែលមិនគួរអោយជឿរដែលបានបង្ហាញពីភាពស្មោះត្រង់និងជាសេចក្តីស្រលាញ់មួយដ៏អស្ចារ្យរវាងម្ចាស់និងសត្វចិញ្ចឹម និងតើអ្នកទាំងអស់គ្នាអាចធ្វើបានដូចជាពួកគាត់ដែរឬទេ?សត្វសុនខហើយនិងសត្វឆ្មារមានពេលខ្លះពួកវាគឺមានន័យលើសពីសត្វចិញ្ចឹមទៅទៀតសម្រាប់ម្ចាស់ ឬ ពេលខ្លះវាអាចជាមិត្តឬក៏ជាសមាជិកនៃគ្រួសារដូចជាដូចសមាជិកផ្សេងៗទៀតផងដែរ។

ប្រភព៖ Amazing

SHARE