ត្រឹមតែផ្ទះចាស់មួយដែលត្រូវមនុស្សបោះបង់ចោលលែងមានអ្នកនៅ មនុស្សភាគច្រើននឹងចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាចព្រឺសម្បុរពេលដែលដើរទៅក្បែរឬឆ្លងកាត់នោះ។ចុះឧបមាថាវាជាកន្លែងដែលស្ទើរតែស្មើរភូមិមួយឬអគារដ៏ធំមួយ វារឹតតែធ្វើអោយអ្នកទៅក្បែរប៉ះសក់ដោយមិនដឹងខ្លួន។តោះមកស្គាល់ទីតាំងដែលធ្វើអោយអ្នកស្រមៃដល់ស្ថានភាពប៉ះរោម⁣ ព្រឺក្បាលបើសិនជាបានទៅដល់វា៖

១. ទីក្រុងខ្មោចSanzhiនៅតៃវ៉ាន់៖ វាជាគម្រោងទីក្រុងទំនើបជាប់សមុទ្រនៅតៃវ៉ាន់ ប៉ុន្តែវាមិនបានបញ្ចប់ការសាងសង់ឡើយបន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់ក្នុងអំឡុងពេលសាងសង់រហូតមានអ្នកធ្លាក់ពីទីខ្ពស់ក៏មាន។ទើបអាគារសង់រួចខ្លះនៅខ្លះត្រូវបោះបង់ចោលក្រោមជំនឿវិញ្ញាណការពារទីតាំងនោះ។វាត្រូវបានរដ្ធរក្សាទុកមកដល់រាល់ថ្ងៃហើយក៏គ្មានអ្នកណាហ៊ានចេញមកស្ថាបនាតំបន់នោះឡើយ។

២.មន្ទីពេទ្យយោធានៅអាឡឺម៉ង់៖ក្នុងអំឡុងសង្រ្គាមលោកលើកទី១ និង២វានៅដំណើរការនៅឡើយ។ប៉ុន្តែប្រាកដណាស់ថាខ្មោចទាហានមិនតិចទេស្លាប់នៅទីនោះសូម្បីតែហ៊ីត្លែរ។នៅឆ្នាំ១៩៩៥ អ្នករស់នៅក្រុងក្បែរនោះចាកចេញបន្តិចម្តងរហូតក្លាយជាកន្លែងបោះបង់ចោលទាំងស្រុង។

៣.អគារធ្វើតេស្តអាវុធនៅដាចាស្តង់៖ អគារនេះសាងសង់នៅឆ្នាំ១៩៣៩ ប៉ុន្តែប្រើមិនបានប៉ុន្មានផងក៏បោះបង់ចោលកណ្តាលទី សព្វថ្ងៃវានៅក្នុងសមុទ្រទៅហើយ។

៤.អគារមន្ទីពេទ្យផ្នែកចិត្តសាស្រ្តនៅណ័រវេ៖ វាជាកន្លែងដែលអ្នកមានបញ្ហាផ្លូវចិត្តព្យាបាល ប៉ុន្តែស្រាប់តែមានការចាកចេញពីអគារនេះជាបន្ទាន់ដោយមិនប្រមូលអ្វីចេញឡើយនៅឆ្នាំ១៩៨៥ដោយគ្មានមូលហេតុ។កាន់តែចម្លែកទៀតនោះអគារដែលនៅក្បែរនោះនៅដំណើរការមកដល់សព្វថ្ងៃ។មានអ្វីទៅណ៎?

៥.កោះហាហ្ស៊ីម៉ានៅជប៉ុន៖ កោះនេះត្រូវបានបោះបង់ចោលលែងមានមនុស្សរស់នៅទៀតហើយ សព្វថ្ងៃការចូលទៅកាន់កោះនេះគឺតឹងរឹងបំផុត។

៦.ទីក្រុងKowloon Walled នៅហុងកុង៖ វាទីបណ្តុំនៃអ្នករកស៊ីខុសច្បាប់និងជើងកាងនៅហុងកុងកាលពីមុន

៧.Abandoned Hotel del Saltoនៅកូឡុំប៊ី៖ សណ្ធាគាប្រណិតនៅកូឡុំប៊ីដែលបើកនៅឆ្នាំ១៩២៤ ប៉ុន្តែបោះបង់ចោលវិញក្រោយបើកមិនយូរប៉ុន្មាន ដោយសារតែទៅស្នាក់នៅភាគច្រើនសុទ្ធតែសម្លាប់ខ្លួនក្នុងសណ្ធាគានោះដោយមិនដឹងមូលហេតុ។

៨.វិហារSan Juan Parangaricutiroនៅម៊ិចស៊ីកូ៖ រូបភាពដែលឃើញខាងក្រោមនេះជាផ្នែកខាងលើនៃវិហារប៉ុណ្ណោះ ព្រោះផ្នែកខាងក្រោមដែលឃើញវាជាកំទេចភ្នំភ្លើងដែលកប់វិហារនិងភូមិនៅក្បែរនោះជិតទៅហើយ។កន្លែងនេះសព្វថ្ងៃត្រូវគេបោះបង់ចោលជាមួយនឹងកាកសំណល់បន្ទុះភ្នំភ្លើង(សាកសព្វមនុស្សកប់ពីក្រោម)។

៩.ទីក្រុងក្នុងទឹកShi Chengនៅចិន៖ ដំបូងឡើយវាជាទីក្រុងធម្មតាទេ ប៉ុន្តែដោយសារតែការសាងសង់ទំនប់ទឹកធ្វើអោយទីក្រុងនេះលិចចូលទៅក្នុងទឹកទាំងស្រុងតែម្តង។

១០.ទីក្រុងខ្មោចKolmanskopនៅណាមីប៊ី៖ ដំបូងឡើយដោយសារតែរ៉ែត្បូងពេជ្រនៅតំបន់នោះមានច្រើន មនុស្សចាប់ផ្តើមទៅរស់នៅលើវាលខ្សាច់នៅសាងសង់ទីក្រុងស៊ីវិល័យមួយ។ក្រោយមករ៉ែចាប់ផ្តើមខ្សត់ មនុស្សចាប់ផ្តើមធ្លាក់ខ្លួនក្រ ខ្វះម្ហូបអាហារ ជួបប្រទះនឹងព្យុះខ្សាច់ផង ទើបទីក្រុងទាំងមូលត្រូវគេទុកចោលនិងកប់ក្នុងខ្សាច់។

នៅមានបន្ត ក្នុងអត្ថបទបន្ទាប់…

ប្រភព៖ Brightside

Loading...
SHARE