ពិភពលោកមានរឿងរ៉ាវជាច្រើន ហើយនេះជាការពិតពីវត្ថុនិងទីកន្លែងធំៗបំផុតទាំង១៦នៅលើពិភពលោក។ មនុស្សជាច្រើនប្រហែលមិនដឹងពីមុនមកនោះទេ ព្រោះវាមិនមានបង្រៀននៅក្នុងសាលារៀនឡើយ។

  1. សមុទ្រធំបំផុតនៅលើពិភពលោក

សមុទ្រ Sargasso គឺជាសមុទ្រស្ងប់ស្ងាត់ពោរពេញដោយរុក្ខជាតិសមុទ្រ ស្ថិតនៅមហាសមុទ្រអាត្លង់ទិចខាងជើងចន្លោះ Bermuda និងកោះLeeward។ សមុទ្រនេះមានផ្ទៃប្រហែល 5.2 លានគីឡូម៉ែត្រការ៉េ ដែលលោក Christopher Columbus និងសហនាវិកបានរកឃើញនៅឆ្នាំ1492។

2. សរីរាង្គដែលធំបំផុតនៅក្នុងរាងកាយមនុស្ស

ស្បែកគឺជាសរីរាង្គធំបំផុតនៃរាងកាយ ដោយវាគ្របដណ្តប់លើផ្ទៃរាងកាយទាំងមូល។

3. តារាដែលធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ

Jupiter ជាតារាដែលធំបំផុត និងស្ថិតនៅឆ្ងាយបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ បើប្រៀបធៀបផែនដីនិងJupiter ផែនដីគឺតូចតែមួយប៉ុណ្ណោះ ព្រោះថា Jupiter ធំជាងផែនដី11.209ដង។

4. ថនិកសត្វដែលធំបំផុតនៅលើពិភពលោក

ត្រីបាឡែនខៀវ “Blue Whale” ជាថនិកសត្វដែលធំបំផុតនៅលើពិភពលោក ដោយមានប្រវែងពី25 ទៅ26ម៉ែត្រ និងទម្ងន់ពី100តោន ទៅ120តោន ប៉ុន្តែត្រីធំបំផុតដែលគេរកឃើញនោះមានប្រវែង33ម៉ែត្រ និងទម្ងន់ 190តោន។

5. កោះដែលធំបំផុតនៅលើផែនដី

កោះ Greenland ជាកោះដែលធំជាងគេបំផុតស្ថិតនៅមហាសមុទ្រអាកទិក ដោយមានផ្ទៃ2,175,900 គីឡូម៉ែត្រការ៉េ។ វាជាទឹកដីរបស់ប្រទេសដាណឺម៉ាក។

6. ដើមឈើធំបំផុតនៅលើពិភពលោក

Sequioa ជាដើមឈើធំបំផុតនៅលើពិភពលោក ដែលមានអង្កត់ផ្ចិត12ម៉ែត្រ ទម្ងន់ 6,000តោន និងអាយុកាល 3,200ឆ្នាំមកហើយ។

7. បឹងធំបំផុតនៅលើពិភពលោក

សមុទ្រCaspian ជាសមុទ្របិទជិត​ ដែលគេចាត់ទុកវាជាសមុទ្រផងនិងជាបឹងផង។ វាស្ថិតនៅចន្លោះទ្វីបអាស៊ីនិងអឺរ៉ុប មានផ្ទៃទឹក371,000គីឡូម៉ែត្រការ៉េ និងជម្រៅដែលជ្រៅបំផុតនោះគឺ980ម៉ែត្រ។ ទឹករបស់វាមិនមែនជាទឹកសាបទេ ប៉ុន្តែមានជិតអំបិលប្រហែល1.2% គឺប្រហែលមួយភាគបីនៃជាតិអំបិលក្នុងសមុទ្រប៉ុណ្ណោះ។

8. សត្វដែលធំនិងមានច្រើនបំផុតនៅលើដី

ខ្លាឃ្មុំទឹកកក ឬខ្លាឃ្មុំស ជាសត្វថនិកសត្វ និងជាអម្បូរសត្វកាស្ទ័រ ព្រមទាំងជាសត្វស៊ីសាច់ជាអាហារដែលធំបំផុតនៅលើផែនដី។ វាមានប្រវែងជាង3ម៉ែត្រ ទម្ងន់350-680គីឡូក្រាម និងអាយុ 30ឆ្នាំ។

9. ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក

នោះគឺប្រទេសចិន ដែលមានប្រជាជន 1341 លាននាក់ លើចំនួនប្រជាជនសរុប 7300លាននាក់។

10. បក្សីដែលធំជាងគេបំផុតនៅលើពិភពលោក

អូទ្រីស ជាសត្វបក្សីធំជាងគេបំផុត មានកម្ពស់ពី2-2.5ម៉ែត្រ ទម្ងន់ប្រហែល160គីឡូក្រាម និងអាយុ 65-75ឆ្នាំ។

11. ភ្នំភ្លើងដែលធំជាងគេបំផុតលើពិភពលោក

នោះគឺភ្នំភ្លើង Llullaillaco ស្ថិតនៅភ្នំAndes ក្បែរព្រំដែនប្រទេសអាហ្សង់ទីន និងប្រទេសឈីលី។

12. ប្រទេសដែលមានក្រដាសប្រាក់ធំជាងគេបំផុតលើពិភពលោក

ប្រទេសថៃ​ មានក្រដាសប្រាក់ធំជាងគេ ក្នុងនោះក្រដាស1000 មានទំហំ10.5 x 19.5 សង់ទីម៉ែត្រ។

13. ត្រីធំជាងគេបំផុតនៅលើពិភពលោក

នោះគឺត្រីឆ្លាម Whale Shark ដែលមានប្រវែង12.65ម៉ែត្រ និងទម្ងន់21.5តោន។ ប្រភេទត្រីនេះរស់នៅលើផែនដីជាង60លានឆ្នាំមកហើយ។

14. បណ្ណាល័យធំជាងគេបំផុតនៅលើពិភពលោក

នោះគឺបណ្ណាល័យសភាអាមេរិក ដែលត្រូវបានបង្កើតនៅឆ្នាំ1800 និងមានសៀវភៅច្រើនបំផុត។

15. ប្រទេសដែលធំជាងគេនៅទ្វីបអាហ្វ្រិក

ទ្វីបអាហ្វ្រិកជាទ្វីបធំទីពីរបន្ទាប់ពីទ្វីបអាស៊ី ហើយប្រទេសដែលធំជាងគេនៅអាហ្រ្វិកគឺប្រទេសស៊ូដង់ ដែលមានផ្ទៃដី 2,505,810គីឡូម៉ែត្រការ៉េ។

16. ពហុកីឡាដ្ឋានដែលធំជាងគេបំផុតនៅលើពិភពលោក

មនុស្សជាច្រើនគិតថានៅប្រទេសប្រេស៊ីល ឬកាណាដា ប៉ុន្តែតាមពិតទៅពហុកីឡាដ្ឋានដែលធំជាងគេបំផុតនោះគឺស្ថិតនៅប្រទេសកូរ៉េខាងជើង ឈ្មោះថា Rungnado May Day Stadium ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅខែឧសភា ឆ្នាំ1989 ជាមួយនិងសមត្ថភាពផ្ទុកបាន 150,000កៅអី។

ប្រភព៖ Wtfintheworld

Loading...
SHARE