ជួនកាលការធ្វេសប្រហេសឬភាពចៃដន្យណាមួយអាចធ្វើអោយក្មេងៗមួយចំនួនជាប់ដៃឬក្បាលរបស់ពួកគេជាមួយរបស់ណាមួយ យ៉ាងណាក្រៅពីក្មេងសត្វមួយចំនួនក៏ជាប់ក្នុងរបស់អ្វីមួយផងដែរជាពិសេសពេលពួកវាជួបហេតុការណ៍តក់ស្លុតណាមួយ ឬភាពចៃដន្យមួយផង ហើយខាងក្រោមជារឿងរ៉ាវខ្លះទាក់ទងនិងសត្វដែលធ្លាប់ជាប់ខ្លួនជាមួយរបស់អ្វីមួយ ។

Puppy ដ៏គួរអោយអាណិតជាប់គ្នាបំពង់លូ

កូនឆ្កែអាយុទើបតែ៦ខែមួយក្បាលត្រូវបានជាប់ខ្លួនជាមួយបំពង់អស់មួយអស់រយៈប្រមាណជា៦ទម្រាំតែអាចត្រូវបាន​គេសង្គ្រោះ ដោយ​ដំបូងម្ចាស់របស់ឆ្កែ Puppy មួយក្បាល​បាន​ដឹងថា​បាត់វាហើយក៏ស្វែងរកទើបដឹងថាកូនឆ្កែមួយបាន​ចូលក្នុងបំពង់​មួយនៅក្នុងផ្ទះ នាងបាន​ព្យាយាមអស់ប្រមាណជា៤ម៉ោងដើម្បីសង្គ្រោះសត្វជាទីស្រលាញ់ខ្លួនតែមិនអាចធ្វើបាន ដូចនេះហើយនាងបាន​ផ្ដល់ដំណឹងទៅកាន់ក្រុមសង្គ្រោះក្រោយការមកដល់របស់ក្រុមសង្គ្រោះពួកគេក៏អាចកំណត់ទីតាំងដែលកូនឆ្កែនោះវាទៅដល់ហើយក៏ជួយសង្គ្រោះវាដោយជោគជ័យ ។

ឆ្មារមួយក្បាលជាប់ជាមួយនិងទ្វារនៃកន្លែងទុកឡាន

ឆ្មារមួយក្បាលត្រូវគេព្យាយាមជួយសង្គ្រោះក្រោយវាជាប់ខ្លួនជាមួយនិងទ្វារនៃកន្លែងទុកឡាន​ ដោយតាមការឲ្យដឹងពីម្ចាស់ឆ្មារបានបញ្ជាក់ថាឆ្មាររបស់គាត់មាន​ឈ្មោះថា Bella មុន​ពេល​ដែលគាត់ចាកចេញគាត់ឃើញឆ្មាររបស់គាត់ដឹកនៅខាងលើនៃទ្វារនេះប៉ុន្តែពេលគាត់តករលប់​មកវិញស្រាប់តែឃើញវាធ្លាក់ជាប់បែបនេះ យ៉ាងណាក៏ដោយអ្នកជិតខាងរួមទាំងម្ចាស់ឆ្មារបានជួយសង្គ្រោះឆ្មារនេះអោយរួចផុតដោយជោគជ័យ ។

សត្វ skunk ជាប់ក្បាលជាមួយនិងកំប៉ុង Coca

ដំបូងឡើយបុរសម្នាក់​បាន​ឃើញសត្វ skunk មួយក្បាលបានរត់ចុះឡើង ដោយក្បាលរបស់វាជាប់ជាមួយនិងកំប៉ុង Coca មួយមួយភ្លាមនោះ គាត់ក៏សម្រេចចិត្តព្យាយាមតាមជួយវាតែយ៉ាងណាសរសើរសេចក្ដីក្លាហានរបស់គាត់ដែលហ៊ានទៅជិតមួយក្បាលនេះព្រោះសត្វនេះវាបញ្ចេញផ្សែងដែលប៉ពាល់ដល់គាត់គ្រាប់ពេល ក្រោយការព្យាយាមសន្សឹមគាត់ក៏អាចកាន់នៅកំប៉ុង Coca នោះជាប់ហើយព្យាយាមសម្រួលរហូតដល់សត្វមួយក្បាលនោះអាចដកក្បាលវាចេញដោយសុវត្ថិភាពហើយរត់ទៅកាន់ន្លែងវារស់នៅវិញ ។

សត្វ Alpaca ជាប់ក្នុងរណ្ដៅដី

ដំបូងម្ចាស់កសិដ្ឋានបាន​បាត់កូនសត្វ Alpaca អស់ពេលយ៉ាងយូរទើបគាត់អាចរកឃើញវាស្របពេលដែលសត្វមួយក្បាលនេះកំពុងអើតក្បាលឡឹមពីក្នុងដឹហើយខ្លួនរបស់វាជាប់នៅខាងក្រោយដូចនេះហើយម្ចាស់វាបាន​ព្យាយាមជីករហូតដល់សង្គ្រោះវាចេញមកបាន ។

គោជាប់ក្បាលជាមួយដើមឈើ

សត្វគោមួយក្បាលត្រតូវគេរាយការណ៍បានជាប់ក្បាលជាមួយដើមឈើមួយក្បាលក្រោយមកក្រុមសង្គ្រោះក៏មកដល់កន្លែងកើតហេតុហើយក៏ព្យាយាមជួយសង្គ្រោះបានដោយជោគជ័យ ។

សត្វ Racoon ជាប់ខ្លួនជាមួយនិងរថក្រោះ

វាជារឿងដ៏ហួសចិត្តមួយដែលសត្វ Racoon មួយក្បាលត្រូវជាប់ខ្លួនរន្ធមួយនៅលើរថក្រោះ យ៉ាងណាក្រុមទាហានចំនួន២រូបបានព្យាយាមទាញវាចេញដោយសុវត្ថិភាព ។

Loading...
SHARE