ភាពមិនប្រក្រតីនិងបាតុភូតចំលែកៗជាច្រើនតែងតែកើតមានឡើងតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នប៉ុន្តែមានរឿងរ៉ាវខ្លះគឺមិនទាន់មានការបកស្រាយណាមួយអោយច្បាស់នៅឡើយទេ។បើនិយាយពីរឿងចម្លែកៗគឺពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងការសង្ស័យហើយនិងភាពរំជើបរំជួលគួអោយព្រឺសម្បុរផងដែរ។ដោយមនុស្សមួយចំនួនបានគិតថាវាគឺជារឿងរ៉ាវដែលមិនមែនកើតឡើងដោយបាតុភូតធម្មជាតិ ហើយវាមានលក្ខណៈអស្ចារ្យបំផុត។ដូចជារូបភាពទាំង១០សន្លឹកខាងក្រោមនេះមានរូបភាពខ្លះគឺមិនទាន់មានការបកស្រាយច្បាស់លាស់នៅឡើយទេ ដូច្នេះសូមអ្នកទាំងអស់គ្នាទស្សនារូបភាពខាងក្រោមនិងគិតពិចារណាទាំងអស់គ្នា៖

១,អាថ៍កំបាំងនេះគ្រួសាររបស់ជាងឈើគឺជារឿងរ៉ាវមួយដែលមិនទាន់បានដោះស្រាយរួចនៅឡើយ។ហើយរូបភាពនេះត្រូវបានថតនៅក្នុងពិធីឡើងផ្ទះថ្មីរបស់ពួកគេនៅក្នុងរដ្ឋTexas។នៅពេលដែលពួកគេកំពុងថតរូបគឺពួកគេមិនបានឃើញអ្វីខុសប្លែកពីធម្មតានោះទេ។ប៉ុន្តែនៅក្នុងរូបភាពគឺមានមនុស្សម្នាក់បានទំលាក់ខ្លួនចុះពីជញ្ជាំងដែលមិនអាចប្រកែកបាន។

២,រូបភាពនេះត្រូវបានដកយកមកពីវីដេអូរមួយដែលមានអ្នកចូលទស្សនារាប់លាននាក់និងបានក្លាយទៅជារឿងហេតុមួយដែលមនុស្សជាច្រើនបានលើកយកមកនិយាយ។ដោយចោទជាសំនួរថាតើវាជាការរញ្ជួយដីឬជាព្រឹត្តិការណ៍ខ្មោចលង?ប៉ុន្តែជាការពិតនោះវាគឺជាការផ្សាយពាណិជ្ជកម្មនៃខ្សែរភាពយន្ត Bangunanនៃប្រទេសម៉ាឡេស៊ី។

៣,ចំពោះរឿងរ៉ាវមួយនេះគឺកាន់តែមានភាពល្បីរន្ទឺនិងមានការជជែកគ្នាយ៉ាងខ្លាំងអំពីររូបភាពស្រមោលខ្មោចនោះ។ហើយវាត្រូវបានគេជឿថាជាព្រលឺងរបស់Dorothy Walpoleដែលត្រូវបានគេស្គាល់ថាជាស្ត្រីដែលមានសម្បុរព័ណត្នោត”Brown lady“ដោយប្តីរបស់នាងមានការសង្ស័យថានាងបានក្បត់មានសាហាយក៏បានយកនាងទៅឃុំនៅក្នុងសាលRaynham Hallរហូតដល់នាងស្លាប់បន្ទាប់ពីនោះមានការរាយការណ៍ជាច្រើនបានរាយការណ៍ថាបានឃើញព្រលឹងខ្មោចរបស់នាង។

៤,រូបភាពមួយនេះបានធ្វើអោយមនុស្សដែលបានដឹងពីហេតុការណ៍នេះមានការភ័យខ្លាចយ៉ាងខ្លាំង។ដូចដែលអ្នកបានឃើញពីសកម្មភាពចម្លែកដូចជាសត្វចម្លែកឬបីសាចកំពុងតែរាំនៅលើគ្រែរបស់អ្នកជំងឺ។ប៉ុន្តែមើលអោយជាក់នោះវាមិនមែនជាបីសាចនោះទេតែវាជាការបំភាន់ភ្នែក។អ្វីដែលមើលទៅដូចជាជើងបីសាចនោះគឺជាជើងរបស់អ្នកជំងឺ ហើយមើលឃើញដូចដូចជាត្រគាកគឺជាបង្កាន់ដៃនៃគ្រែរបស់អ្នកជំងឺ ហើយក្បាលនិងដងខ្លួនដែលចង្អើតឡើងលើបន្តិចនោះគឺជាកញ្ជប់សម្រាមពេទ្យប៉ុណ្នោះ។

៥,រូបភាពត្រូវបានថតនៅក្នុងនាវាប្រេងSS Watertownនៅក្នុងឆ្នាំ១៩២៤​ដែលមានទស្សនៈជាច្រើនបានលើកឡើងថាគឺវាមានលក្ខណៈដូចជាមុខមនុស្សនៅក្នុងទឹកប៉ុន្តែមិនមែនតែមួយចំណែកនោះទេ។វាត្រូវបានគេជឿរថាជាផ្ទៃមុខរបស់លោកJames Courtney និងលោក Michael Meehanដែលបានស្លាប់ដោយឧបទ្ទវហេតុគ្រោះថ្នាក់យ៉ាងសោតនាទកម្ម។

៦,រូបភាពមួយនេះត្រូវបានថតនៅក្នុងឆ្នាំ១៩៦២និងគ្មាននរណាម្នាក់អាចបង្ហាញបានថាវាជារូបក្លែងក្លាយឬយ៉ាងណានោះទេ។ប៉ុន្តែនៅក្នុងឆ្នាំ១៩៧៨មជ្ឈមណ្ឌលកណ្តាល Intelligence Agency បានប្រកាសពីឯកសាររាប់រយដែលមានការព្រួយបារម្ភថថាសហោះUFOs(ប៉ុន្តែគេមិនបានដឹងពីអ្វីដែលហោះនោះទេ)ហើយរូបភាពនេះត្រូវបានផ្សាយជាសាធារណៈក្នុងចំណោមវត្ថុជាច្រើនទៀត។

៧,រូបភាពមួយនេះត្រូវបានថតដោយអ្នកស្រីMabel Chinneryនៅក្នុងឆ្នាំ១៩៥៩នាងហើយនិងប្តីរបស់នាងបានធ្វើដំណើរទៅកាន់កន្លែងកប់សពម្តាយរបស់នាង ហើយនាងចង់ថតរូបប្តីរបស់នាងដែលកំពុងអង្គុយនៅក្នុងឡាន ប៉ុន្តែនៅពេលដែលនាងបានផ្តិតរូបភាពនោះចេញមកនាងបានឃើញរូបភាពម្តាយរបស់នៅក្នុងកៅអីអង្គុយខាងក្រោយ។និងមានមនុស្សជាច្រើនបានមានទស្សនៈចំពោះរឿងនេះតែការពិតយ៉ាងណានោះនៅមិនទាន់មានអ្នកដឹងនៅឡើយទេ។

៨,រូបភាពនេះត្រូវបានថតនៅក្នុងជំរមកងទ័ពក្នុងទីក្រុងSomerset ប្រទេសអង់គ្លេស ឆ្នាំ១៩៨៧ ស្ត្រីម្នាក់នោះគឺនៅតែម្នាក់ឯងនោះទេ ប៉ុន្តែបន្តិចក្រោយមកនាងបាននិយាយថានាងមានអារម្មណ៍ថាត្រជាក់ខ្លាំងទោះជានៅពេលថ្ងៃមានអាកាសធាតុក្តៅល្មមក៏ដោយ ហើយបានឃើញមនុស្សម្នាក់ដែលនៅអង្គុយក្នុងឡានបន្ទាប់ពីនាងនៅក្នុងរូបភាព។ហើយវានៅតែជារឿងរ៉ាវមួយដែលពិបាកនិងយល់ថាវាជាការពិតឬយ៉ាងណានោះទេ។

៩,បុព្វជិតមួយអង្គបានធ្វើការថតរូបទីបូជណិយដ្ឋាននៅក្នុងព្រះវិហារថ្មីនៅក្នុងឧទ្យានជាតិNorth Yorkshire ប្រទេសអង់គ្លេស ដោយអ្នកអាចមើលឃើញព្រលឹងខ្មោចដ៏គួអោយខ្លាចនៅក្នុងរូបភាព ហើយអ្នកស្រាវជ្រាវក៏បានបង្ហាញយ៉ាងច្បាស់ដែរថារូបភាពនោះគឺជារូបភាពពិតនិងមិនមានការកែច្នៃអ្វីឡើយ។

១០,មនុស្សជាច្រើនបាននិយាយថារូបភាពនេះបានថតនៅពេលគេប្រារព្ធពិធីបុណ្យប្រពៃណីនៅក្នុងប្រទេសជប៉ុន តែការពិតវាត្រូវបានបង្ហាញថាជារូបក្លែងក្លាយ ហើយវីដេអូពិតក៏បានបង្ហាញយ៉ាងច្បាស់ថានារីម្នាក់នោះគឺគ្រាន់តែងាកញញឹមមករកកាមេរ៉ាប៉ុណ្នោះ។

ប្រភព៖ Amazing

Loading...
SHARE