បន្តពីផ្នែកទី១ដែលនិយាយពីសារធាតុប្លែកៗដែលកើតឡើងដោយធម្មជាតិក៏ដូចជាការបន្សំរបស់អ្នកវិទ្យាសាស្រ្តជាដើម ( សម្រាប់មិនទាន់បានទស្សនា ផ្នែកទី១ សូមចុចទីនេះ ) ។ ហើយខាងក្រោមនេះជាសារធាតុផ្សេងទៀត៖

១.សារធាតុភ្ជាប់ស្នាមប្រេះដោយខ្លួនឯង៖ វាមានប្រយោជន៍ច្រើនដែលកំពុងនឹងសិក្សានឹងយកទៅប្រើប្រាស់នៅលើអេក្រង់ស្មាតហ្វូននាថ្ងៃអនាគត ព្រមទាំងអាគារផងដែរ ព្រោះស្នាមប្រេះឬបែកបន្តិចបន្តួចនឹងបិទជិតដោយខ្លួនឯង។

២.ស្រាលជាងខ្យល់ ធន់ជាងថ្ម៖ Aerogelជាសារធាតុដែលមានសភាពរឹង ធន់នឹងភ្លើង កំដៅខ្លាំង ថ្លា ប៉ុន្តែវាស្រាលជាងខ្យល់រហូតដល់7.5ដង( ខ្យល់ស្រាលប៉ុណ្ណឹងហើយ) វាអាចនឹងក្លាយទៅជាកញ្ចក់អាគារនៅថ្ងៃអនាគតដោយសារតែគុណប្រយោជន៍របស់វា ប៉ុន្តែពេលនេះវាមានតម្លៃថ្លៃខ្លាំងព្រោះទំហំប៉ុនដុំអិដ្ធជាង១០០ដុល្លារទៅហើយ។

៣.លោហៈសកម្ម៖ វាប្រែប្រួលរូបរាងនិងលក្ខណៈភ្លាមៗនៅពេលដែលបរិយាកាសជុំវិញវាប្រែប្រួល

៤.សារធាតុស្រូប៖ អ្នកធ្លាប់ទស្សនារឿង Big Heroប្រាកដជាដឹងហើយ វាមិនមែនមានតែក្នុងរឿងនោះទេ ប៉ុន្តែវាពិតមែន។

៥.Plutonium៖ សារធាតុវិទ្យុសកម្មដែលគ្រោះថ្នាក់បំផុតក្នុងលោក។

៦.Gelមានជិវិត៖ ស៊ីតុណ្ហភាពប្រែប្រួលតែបន្តិច Gelនេះក៏មានចលនាតាមដែរ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាវាអាចយកទៅប្រើក្នុងវិស័យមួយណានៅឡើយ។

ប្រភព៖ Brightside