ធ្លាប់ចាប់អារម្មណ៍ទេថាពេលខ្លះអ្នកស្តាប់ចំបទចម្រៀងខ្លះដែលធ្វើអោយមានអារម្មណ៍ព្រឺសម្បុរ ព្រឺក្បាល?ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ បញ្ជាក់ថាខួរក្បាលរបស់អ្នកមានចំណុចពិសេសប្លែកព្រោះមិនមែនមនុស្សទាំងអស់សុទ្ធតែបែបនេះនោះទេ។បើតាមការធ្វើតេស្ត៍របស់សកលវិទ្យាល័យHavardមានមនុស្សតែ១០នាក់ក្នុងចំណោម២០នាក់ដែលមានអាការៈព្រឺរោមបែបនេះ ។

ជាមួយគ្នានេះលោកMatthewបានរកឃើញពីភាពខុសប្លែកគ្នារវាងមនុស្ស២ក្រុមខាងលើ ដោយអ្នកមានប្រតិកម្មពេលស្តាប់ចម្រៀង ខួរក្បាលរបស់ពួកគេមានសរសៃរតំណភ្ជាប់ច្រើនជាងដែលធ្វើអោយខួរក្បាលរបស់ពួកគេធ្វើការបានរហ័សជាមនុស្សធម្មតាដែលមិនមានប្រតិកម្មពេលស្តាប់ចម្រៀង។

បញ្ជាក់ថានេះជាការសិក្សារថ្មីៗដែលតម្រូវអោយបានការសិក្សារអោយបានគ្រប់ជ្រុងជ្រោយជាងនេះទៀត ប៉ុន្តែវាក៏ជាចំណេះដឹងថ្មីមួយទៀតសម្រាប់ប្រិយមិត្តរបស់ចង់ដឹងដែលចង់ទទួលអ្វីថ្មីៗ៕

ប្រភព៖ independent

Loading...
SHARE