នរណាៗក៏ចង់រស់នៅជាមួយនិងមនុស្សដែលខ្លួនស្រលាញ់ដែរ ប៉ុន្តែជីវិតគូវាមិនងាយស្រួលដូចទៅនឹងការរស់នៅតែម្នាក់ឯងនោះទេ ដូចជាចាននៅក្នុងរាវតែងតែមានការប៉ះទង្គិចគ្នាទៅវិញទៅមក ទោះបីជីវិតគូទោះជាស្រលាញ់គ្នាយ៉ាងណាក៏នៅតែមានសម្តីធំតូច មានការអាក់អន់ចិត្តនិងគ្នាដែរ ដូច្នេះហើយមានតែការអត់ធ្មត់ ការអធ្យាស្រ័យ និងស្មោះត្រង់ស្រលាញ់គ្នានោះទេទើបអាចធ្វើអោយជីវិតគូមានភាពយូអង្វែង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសសេររៀបរាប់ពីទំនាក់ទំនងស្នេហាគឺពិបាកក្នុងការសម្រេចថាអ្វីត្រូវនិងអ្វីខុសណាស់ ដូចនេះសូមទស្សនារូបភាពខាងក្រោមរវាងអ្វីដែលអ្នកបានរំពឹងទុកនិងការពិតជាក់ស្តែងដែលបានកើតឡើង៖

១, នៅពេលចាប់ផ្ដើមស្នេហ៍ដំបូងត្រូវតែរ៉ូមែនទិច ?

មិនមែនទំនាក់ទំនងស្នេហាទាំងអស់សុទ្ធតែផ្តើមឡើងដំបូងដោយភាពរំជើបរំជួលរ៉ូមែនទិចនោះទេ ប៉ុន្តែវាទាមទានូវការយកចិត្តទុកដាក់ ការខ្វល់ខ្វាយ​ មិនមែនគ្រាន់តែភាពរំជើបរំជួលនិងអារម្មណ៍បង្កាត់ភ្លើងស្នេហនោះទេ តែត្រូវតែមានសុខសុវត្តិភាពទាំងផ្លូវចិត្តនិងផ្លូវកាយនៅពេលដែលអ្នកនៅជិតដៃគូរបស់អ្នក ។ សម្រាប់ទំនាក់ទំនងដ៏រឹងមាំនោះគឺអ្នកអាចសើចដោយក្តីស្រលាញ់ជាមួយនិងដៃគូរបស់អ្នកនិងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

២, គូស្នេហ៍ដែលមានសុភមង្គលត្រូវតែមានចំណងចំណូលចិត្តដូចគ្នា ?

មនុស្សម្នាក់ៗគឺតែងតែមាននូវចំណង់ចំណូលចិត្តនិងទំលាប់ក្នុងការធ្វើអ្វីមួយរៀងៗខ្លួនដូចជាអ្នកខ្លះចូលចិត្តដើរផ្សារ អ្នកខ្លះចូលចិត្តលេងទាត់បាល់ជាដើម។កុំគិតថាប្រសិនបើអ្នកចូលចិត្តការទស្សនាល្ខោនហើយវាពិតជាសំខាន់ជាងអ្វីដែលដៃគូរបស់អ្នកចូលចិត្ត នោះអ្នកនិងមិនមានពាក្យអ្វីនិយាយចេញមកនោះទេបើសិនជាអ្នកគិតដូច្នេះហើយអ្វីៗនិងប្រែក្លាយទៅជាមិនល្អទាំងសងខាង។ផ្ទុយទៅវិញចំណង់ចំណូលចិត្តផ្ទាល់ខ្លួននិងធ្វើអោយអ្នកនិងកាន់តែទាក់ទាញ​ក្រសែរភ្នែករបស់ដៃគូអ្នក។

៣, គូស្នេហ៍ដែលពោពេញដោយសុភមង្គលគឺជាគូស្នេហ៍ដែលមិនដែលឈ្លោះគ្នាសោះ ?

សម្រាប់មនុស្សដែលមិនដែលឈ្លោះប្រកែកគ្នាគឺមិនចាំបាច់ខ្វាយខ្វល់នោះទេ។គូស្នេហដែលមិនដែលឈ្លោះប្រកែកគ្នានិងមិនធ្លាប់មានបញ្ហាជាមួយគ្នាគឺពួកគេកំពុងតែដើទៅកាន់ផ្លូវបែកបាក់ជីវិតគូប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងមិននិយាយភាសារមួយដែលអាក្រក់ឬរំលោភបំពានទៅដល់នរណាម្នាក់នោះទេ តែនៅពេលដែលអ្នកមាននូវជម្លោះតូចមួយអ្នកមិនត្រូវមានការព្រួយបារម្ភពេកនោះទេពីព្រោះវាតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូបហើយនេះក៏ជាចំនុចដ៏ល្អមួយដែលអ្នកនិងដៃគូរបស់អ្នកអាចរៀនយល់ពីគ្នាកាន់តែល្អប្រសើរជាងមុន។

៤,គូស្នេហ៍ដែលពោពេញដោយសុភមង្គលគឺជាគូស្នេហ៍ដែលស្រលាញ់ឪពុកម្ដាយដៃគូរបស់ខ្លួនស្មើរនឹងឪពុកម្ដាយខ្លួន ?

សូមកុំរំពឹងថាដៃគូជីវិតរបស់អ្នកស្រលាញ់រាប់អានសាច់ញាត្តិនិងមិត្តភក្តិរបស់អ្នកដោយគ្មានលក្ខខណ្ឌនោះ សូម្បីអ្នកក៏ដូច្នេះដែរពេលខ្លះអ្នកក៏មិនមែនមានការចូលចិត្តចំពោះសាច់ញាត្តិណាម្នាក់របស់ដៃគូរបស់អ្នកដែរពីព្រោះអ្នកគឺបានជ្រើសរើសមនុស្សម្នាក់ដែលអ្នកស្រលាញ់មិនមែនគ្រួសារទាំងមូលរបស់គេនោះទេ ។ បន្ទាប់ពីនេះគឺអ្នកគ្រាន់តែធ្វើការរាក់ទាក់រាប់អានដើម្បីកុំធ្វើអោយនរណាម្នាក់មានការអាក់អន់ចិត្តនិងអាម៉ាសមុខ ។ វិធីសាស្ត្រតែមួយគឺការទំនាក់ទំនងគ្នាអោយល្អជាមួយមនុស្សដែលនៅជុំវិញជាពិសេសជាមួយនិងសាច់ញាត្តិទាំងសងខាង។

៥, គូស្នេហដែលមានសុភមង្គលគឺត្រូវតែនៅជាមួយគ្នាគ្រប់ពេល ?

ប្រសិនបើអ្នកគិតថាគូស្នេហដែលពោពេញដោយក្តីស្រលាញ់គឺមិនដែលនៅឆ្ងាយពីគ្នានោះគឺពិតជាមិនត្រូវនោះទេហើយវាគ្រាន់តែជារូបភាពបន្លំភ្នែកមួយប៉ុណ្នោះ ។ នៅពេលណាមួយ ឬនៅថ្ងៃណាមួយដៃគូរបស់អ្នកនឹងចង់សម្រាក ហើយចំណាយពេលធ្វើអ្វីមួយតែម្នាក់ឯង ។ ​នៅពេលដែលអ្នកយល់ពីគ្នានិងមិនមានការខ្វែងគំនិតគ្នានោះអ្នកនិងផ្តល់ពេលវេលាទៅអោយដៃគូរបស់អ្នកបានធ្វើអ្វីដែលគេចង់តែម្នាក់ឯងដោយមិនមានការរំខានពីអ្នក ហើយអ្នកមិនត្រូវស្តីបន្ទោសខ្លួនឯងចំពោះចេតនានេះនោះទេ។

ការសម្រាកពីករណីកិច្ចនៅក្នុងគ្រួសារគឺសំខាន់ខ្លាំងណាស់សម្រាប់ម្នាក់ៗ ហើយវាមិនមែនមានន័យថាអ្នកត្រូវឈប់ស្រលាញ់ដៃគូរបស់អ្នកនោះទេ ផ្ទុយទៅវិញវាជួយធ្វើអោយអ្នកនិងដៃគូរបស់អ្នកមានអារម្មណ៍ធូស្រាលនិងធ្វើអោយជីវិតគូរបស់អ្នកកាន់តែល្អប្រសើរឡើង។

ចំណុចបន្ថែម

អ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្ត និងវីដេអូពាណិជ្ជកម្ម ជាច្រើនរួចមកហើយដែលនិយាយអំពីគូស្នេហ៍ ប៉ុន្តែក្នុងជីវិតពិតគ្មានដៃគូដែលល្អឥតខ្ជោះដូចជាខ្សែភាពយន្ត ឬ វីដេអូទាំងនេះនោះទេ ។ គូស្នេហ៍ដែលល្អបំផុតក្នុងជីវិតពិតនោះគឺជាគូស្នេហ៍ដែលមានកំហុសឆ្គងចំពោះដៃគូតិចបំផុត ហើយក៏ជាដៃគូដែលចេះអធ្យាស្រ័យគ្នាផងដែរ៕

ប្រភព៖ Brighside.me

Loading...
SHARE