នៅលើសកលលោកនេះគឺមានក្រុមហ៊ុនជាច្រើនបានផលិតវត្ថុប្រើប្រាស់និងបានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីអោយមនុស្សទិញផលិតផលរបស់ខ្លួន មានវត្ថុខ្លះគឺមិនមានសារសំខាន់ប៉ុន្មាននោះទេតែវាមានផលប៉ះពាល់ខ្លាំងទៅដល់សុខភាពរបស់អ្នកប្រើប្រាស់ ដូច្នេះនៅថ្ងៃនេះដែរយើងខ្ញុំសូមបង្ហាញវត្ថុទាំង៥ដែលមានផលប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ដែលអ្នកស្រាវជ្រាវបានរកឃើញនៅលើវត្ថុទាំងនោះ ហើយវត្ថុទាំងនោះគឹត្រូវបានមនុស្សជាច្រើននៅតែបន្តប្រើវាដូចជា៖

១,ប្រអប់ជ័រសម្រាប់ដាក់អាហារ

វាមិនគ្រាន់តែជាសារធាតុជ័រ(Plastic)ប៉ុណ្នោះទេដែលប៉ះពាល់ទៅដល់សុខភាពរបស់អ្នកប្រើប៉ុន្តែនៅពេលផលិតអ្នកផលិតបានប្រើប្រាស់នូវសមាសភាគគីមីជាច្រើនផលដែរដើម្បីធ្វើអោយប្រអប់នេះអាចធន់ទៅនិងការលាងសំអាតជាច្រើនដង និងកំដៅដែលនិងធ្វើអោយស្ថានភាពនៃអាហារនៅខាងក្នុងកាន់តែមានផលអាក្រក់ចំពោះអ្នកបរិភោគ។ជ័រPlasticវាអាចបញ្ចេញនូវសារធាតុពុលនិងមានគ្រោះថ្នាក់បំផុតទៅដល់សុខភាពអ្នកប្រើប្រាស់។តាមការសិក្សាររបស់ក្រុមអ្នកស្រាវជ្រាវគឺគេមិនអនុញ្ញាតអោយប្រើប្រអប់ជ័រលើសពី៥ខែឡើយនិងមិនត្រូវប្រើវាដាក់នៅក្នុងម៉ាស៊ីនកំដៅនោះទេ។

២,ស្បែកជើងCrocs

មនុស្សរាប់លាននាក់នៅលើពិភពលោកគឺចូលចិត្តពាក់នូវស្បែកជើងមួយប្រភេទនេះណាស់ប៉ុន្តែស្បែកជើងCrocsនេះគឺវាមិនបានផ្តល់លំនឹងល្អដល់កែងជើងនោះទេ។កាលណាដែលកែងជើងមិនមានលំនឹងល្អវាអាចនិងធ្វើអោយកន្លែងផ្សេងទៀតនៃជើងមានបញ្ហាផងដែរដូចជា ធ្វើអោយម្រាមជើងខូច ស្បែកក្រិន និងឈឺប្រអប់ជើងជាដើម។ សម្រាប់ដំណោះស្រាយដល់ល្អអ្នកគួតែជ្រើសរើសស្បែកជើងណាដែលមានសភាពទន់អាចធ្វើអោយកែងជើងរបស់អ្នកមានលំនឹងល្អនិងមិនធ្វើអោយម្រាមជើងឈឺ។ហើយពិតជាជះឥទ្ធិពលអាក្រក់ណាស់បើសិនជាអ្នកពាក់ស្បែកជើងណាដែលមានកនិងបាតរឹង ដូច្នេះវានិងធ្វើអោយមានអារម្មណ៍គ្មានផាសុខភាពនៅពេលពាក់វាដើរ។

៣,Mascara

ម៉ាស្ការ៉ាគឺជាជំរើសដ៏ល្អមួយសម្រាប់មនុស្សស្រីដែលអាចធ្វើអោយពួកគាត់មើលទៅមានភ្នែកទាក់ទាញនិងស្រស់ស្អាតប៉ុន្តែសូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងបន្តិចទៅលើសារធាតុផ្សំនៃMascaraនេះ។ Mascaraមួយចំនួនមានសមាសភាគផ្សំដូចជាសារធាតុគីមីParaben ,ម្សៅអាលុយមីនីយ៉ូម, propylene glycol(ប្រូប៉ាន) ដែលសុទ្ធសឹងជាសារធាតុដែលធ្វើមានគ្រោះថ្នាក់បំផុតទៅដល់សុខភាពភ្នែករបស់អ្នក។និងត្រូវជៀសវាងការប្រើMascaraរបស់អ្នកផ្សេងឬមិត្តភក្តិរបស់អ្នកបើមិនដូច្នោះទេវាអាចនាំអោយមានការកកើតបាក់តេរី និងផ្សិតដែលនាំអោយមានការឆ្លងជំងឺដល់ភ្នែករបស់អ្នក។

៤,ការប្រើសារធាតុដែលមិនធ្វើអោយជាប់ខ្ទះនៅពេលចំអិន(Nonstick Cookware)

ការប្រើសារធាតុគីមីperfluorinated chemical(សារធាតុគីមីសរីរាង្គដែលមានផ្ទុកធាតុកាបោន ហ្លុយអរ)ដែលមិនធ្វើអោយជាប់ខ្ទះនៅពេលចំអិនអាហារគឺវាមិនសូវជាបញ្ហាប៉ុន្មាននោះទេដល់សុខភាព ប៉ុន្តែនៅពេលដែលសីតុណ្ហាភាពកើនដល់២៣០អង្សារសេ ការចំអិនរបស់អ្នកនិងបង្ករជាផ្សែងឡើង ហើយបើតាមការសិក្សាររបស់ក្រុមអ្នកស្រាវជ្រាវដាណឺម៉ាកបានអោយដឹងថាការនៅចំពោះមុខសារធាតុគីមីពុលដែលបង្ករដោយផ្សែងនោះដំបូងគឺនៅក្នុងឈាមរបស់មនុស្សហើយវានិងបង្ករអោយកើតនូវជំងឺមហារីកកោសិការ។

,សាប៊ូប្រឆាំងមេរោគ(Antibacterial Soap)

ច្បាប់បានកំណត់យ៉ាងច្បាស់ចំពោះការប្រើសារធាតុគីមីtriclosan(ជាសារធាតុប្រឆាំងនិងផ្សិត)និងសារធាតុថ្នាំសម្លាប់សត្វល្អិតដែលគេបានប្រើវានៅក្នុងសាប៊ូ ដែលមានចំនួនពី០,១%ទៅ០,៣%ប៉ុណ្នោះ។ប៉ុន្តែវានៅតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពដូចជាសារធាតុគីមីtriclosanធ្វើអោយប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយមានការចុះខ្សោយនិងធ្វើអោយរាងកាយមិនអាចចាប់យកនូវសារធាតុអង់ទីវីយូទិចបាន (Antibiotic), ធ្វើអោយអរម៉ូនមិនមានតុល្យភាព និងធ្វើអោយសាច់ដុំមានការលូតលាស់មិនល្អ។តាមពិតទៅសាប៊ូប្រភេទនេះគឺមិនសូវជាមានដាក់លក់នៅក្នុងទីផ្សារប៉ុន្មាននោះទេហើយអ្នកស្រាវជ្រាវក៏បានលើកឡើងថាអ្នកអាចលាងសំអាតដៃនិងកំចាត់មេរោគបានយ៉ាងល្អជាមួយនិងសាប៊ូធម្មតា៕

ប្រភព៖ Amazing

Loading...
SHARE