ជួបជាមួយនឹង Lulu Hashimoto តុក្កតាស្រស់ស្អាតដែលមានជីវិត !

អ្នកទាំងអស់គ្នាប្រាកដជាចូលចិត្ត​នូវការតុបតែងខ្លួនបែបសាមញ្ញៗព្រោះវាងាយស្រួលតែក៏មានមនុស្សមួយចំនួនបានលេងនិងបង្ហាញនូវស្តាយក្នុងការតុបតែងខ្លួនប្លែកៗនិងគួរអោយចាប់អារម្មណ៍បំផុតនៅលើពិភពលោក។

ប៉ុន្តែបើនិយាយពីប្រទេសជប៉ុនវិញការលេងស្តាយប្លែកៗនេះគឺជារឿងពេញនិយមមួយ ដូចជាការតុបតែងខ្លួនអោយដូចទៅនិងកូនក្រមុំតុក្កតាជ័រឬដូចទៅនឹងតួអង្គនៅក្នុងខ្សែរភាពយន្តជាដើម ហើយដើម្បីធ្វើអោយខ្លួនដូចជាតុក្កតាជ័រគឺមនុស្សមួយចំនួនត្រូវបានទទួលការវះកាត់កែសម្ផស្សទៅតាមអ្វីដែលពួកគេចង់បាន ប៉ុន្តែវាក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរចំពោះជីវិតរបស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កំពូលអ្នកឌីស្សាញដែលត្រូវបានគេស្គាល់ថា Hitomi Komaki គឺជាអ្នកដែលបានកែរច្នៃរនិងតុបតែងដល់អតិថិជនរបស់គាត់ម្នាក់ឲ្យមើលទៅដូចជាតុក្តារដែលកំពុងមានជីវិត ដោយគ្មានការវះកាត់កែសម្ផស្សអ្វីនោះទេ។

Komaki បានធ្វើការតុបតែងអតិថិជនរបស់គាត់ពេញមួយតួខ្លួនតែម្ដង ដូចជាការផាត់មុខ ការបំពាក់សក់ក្លែងក្លាយនិងការបំពាក់ស្រោមជើងជាដើម។ បន្ទាប់ពីតុបតែងរួចគឺគ្មាននរណាម្នាក់អាចដឹងថានារីដែលបានប្រែក្លាយជាតុក្កតា Lulu នេះជានរណានោះទេគឺមើលទៅដូចជាតុក្កតាខ្លាំងណាស់ ។

Hitomi មានអាយុ២៣ឆ្នាំ,​នាងបាននិយាយថា “នាងពិតជាចូលចិត្តតុក្កតាខ្លាំងណាស់ សម្រាប់នាង អ្វីដែលនាងចូលចិត្តនិងស្រស់ស្អាតបំផុតនោះគឺតុក្កតា ។

មនុស្សជាច្រើនបានហៅគំរោងរបស់នាងថាជា សរណវត្ថុ (វត្ថុដែលនាំឲ្យចម្រុងចម្រើន) ប៉ុន្តែសម្រាប់នាងវាមិនមែនជាសរណវត្ថុនោះទេតែវាជាការតុបតែងនិងជាស្តាយដែលកំពុងពេញនិយម ។ ហើយការលេងស្តាយបែបនេះគឺត្រូវស្លៀកសម្លៀកបំពាក់ដែលស្រស់ស្អាត និងទាន់សម័យ ហើយការដាក់រោមភ្នែកបន្ថែមក្នុងការតុបតែងនឹងមើលទៅកាន់តែស្រស់ស្អាត។

ការតុបតែងត្រូវតែធ្វើយ៉ាងណាកុំអោយគេមើលដឹងថាជាមនុស្សដែលនៅខាងក្នុងជានរណា ហើយការប្រើប្រាស់វត្ថុធាតុនិងសារធាតុដើម្បីតុបតែងបន្ថែមត្រូវអោយសមទៅនឹងអ្នកដែលត្រូវធ្វើការតុបតែផងដែរ។

Koh Ueno ដែលជាអ្នកឌីស្សាញស្រោមជើងដូចជើងតុក្កតានេះបាននិយាយថា គាត់ចង់អោយនារីៗបានពាក់នូវស្រោមជើងរបស់គាត់និងមើលទៅខុសប្លែកពីធម្មតាគឺស្រស់ស្អាតដូចជាតុក្តារ។ដោយគាត់ចង់អោយនារីៗទាំងអស់មានបទពិសោធន៍ជាមួយអ្វីដែលប្លែកនិងក្លាយទៅជាមនុស្សម្នាក់ដែលពិភពលោកស្ងើចសសើរចំពោះសីល្បៈនៃការតុបតែងខ្លួនដូចជាតុក្តារនេះ។

ក្រោយពីល្បីល្បាញលើបណ្ដាញសង្គមមក តុក្កតា Lulu មានចំនួនអ្នកគាំទ្រនៅលើបណ្ដាញសង្គម Instagram និងTwitter កើតឡើងខ្លាំងមែនទែន ដូចជាទឹកបាក់ទំនប់អីញ្ចឹង ៕

គួរបញ្ជាក់ឲ្យដឹងផងដែរថា នាងត្រូវបានគេជ្រើសយកនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងចំណោម១៣៦នាក់នៃការប្រគួតបវកញ្ញា ID Beauty Pageant ដែលមានអ្នកចូលរួមប្រមាណជា៤០០០នាក់ រួមបញ្ចូលទាំងអ្នកចូលរួមដែលមិនមែនជាមនុស្ស(មនុស្សយន្ត)ដែលបានបង្កើតឡើងដោយមនុស្សដែលមានសីល្បៈនិងទេពកោស្យដ៏អស្ចារ្យជាមួយនិងជំនាញក្នុងការប្រើកុំព្យូទ័រក្រាហ្វិក៕

សូមទស្សនាវីដេអូរ

ប្រភព៖ Amazing

Loading...