យោងតាមរបាយការណ៍ដែលចេញផ្សាយដោយ PricewaterhouseCoopers ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ នឹងចាប់ផ្តើមដឹកនាំសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០៣០ ហើយតាមរបាយការណ៍ដដែលបានរកឃើញថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងដូចជាឥណ្ឌា និងប្រេស៊ីល កំពុងតែមានការកើនឡើងនូវការប្រកួតប្រជែងជាមួយនិងសហរដ្ឋអាមេរិក និងប្រទេសចិនដែលដឹកនាំសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន។

របាយការណ៍បានដាក់ចំណាត់ថ្នាក់ប្រទេសដោយផ្អែកលើការព្យាករណ៍ពីផលិតផលក្នុងស្រុកសរុបជាសកល និងគិតពីអំណាចក្នុងការទិញផងដែរ global gross domestic product by purchasing power parity (PPP)។​

ចង់ដឹងថាជាប្រទេសណាខ្លះ សូមអានខាងក្រោម៖

21. ប្រទេសនីហ្សេរីយ៉ា — 1.794 ទ្រីលានដុល្លារ

20. ប្រទេសប៉ាគីស្ថាន — 1.868 ទ្រីលានដុល្លារ

19. ប្រទេសអេហ្ស៊ីប — 2.049 ទ្រីលានដុល្លារ

18. ប្រទេសកាណាដា — 2.141 ទ្រីលានដុល្លារ

17. ប្រទេសអេស្ប៉ាញ — 2.159 ទ្រីលានដុល្លារ

16. ប្រទេសអ៊ីរ៉ង់ — 2.354 ទ្រីលានដុល្លារ

15. ប្រទេសអ៊ីតាលី — 2.541 ទ្រីលានដុល្លារ

14. ប្រទេសកូរ៉េខាងត្បូង — 2.651 ទ្រីលានដុល្លារ

13. ប្រទេសអារ៉ាប៊ីសាអូឌីត — 2.755 ទ្រីលានដុល្លារ

12. ប្រទេសតួគី — 2.996 ទ្រីលានដុល្លារ

11. ប្រទេសបារំាង — 3.377 ទ្រីលានដុល្លារ

10. ចក្រភពអង់គ្លេស — 3.638 ទ្រីលានដុល្លារ

9. ប្រទេសម៉ិចស៊ីកូ — 3.661 ទ្រីលានដុល្លារ

8. ប្រទេសប្រេស៊ីល — 4.439 ទ្រីលានដុល្លារ

7. ប្រទេសអាល្លឺម៉ង់ — 4.707 ទ្រីលានដុល្លារ

6. ប្រទេសរូស្ស៊ី — 4.736 ទ្រីលានដុល្លារ

5. ប្រទេសឥណ្ឌូនេស៊ី — 5.424 ទ្រីលានដុល្លារ

4. ប្រទេសជប៉ុន — 5.606 ទ្រីលានដុល្លារ

3. ប្រទេសឥណ្ឌា — 19.511 ទ្រីលានដុល្លារ

2. សហរដ្ឋអាមេរិក — 23.475 ទ្រីលានដុល្លារ

1. ប្រទេសចិន — 38.008 ទ្រីលានដុល្លារ

ប្រភព៖ Business Insider

 

Loading...
SHARE