វិចិត្រករឌីជីថលម្នាក់ដែលមានឈ្មោះថា Alex Solis បានបង្ហោះនូវស្នាដៃគំនូរថ្មីជាច្រើនសន្លឹករបស់ខ្លួនចូលទៅក្នុងបណ្ដាញសង្គម Instagram ដែលគំនូរទាំងនោះគឺជាគំនូរបែបស្រមើស្រមៃដែលបង្ហាញពីរូបរាងរបស់វីរបុរសក្នុងខ្សែភាពយន្តល្បីៗនៅពេលពួកគេចាស់ទៅ។

ប្រិយមិត្តរបស់គេហទំព័រចង់ដឹង ប្រហែលជាចង់ដឹងហើយថាក្នុងការស្រមើស្រមៃរបស់ Alex Solis តួអង្គវីរបុរសល្បីៗទាំងនោះពេលចាស់ទៅនឹងមានរូបរាងបែបណា បើដូច្នោះទស្សនាទាំងអស់គ្នាជាមួយនឹងគេហទំព័រចង់ដឹង ៖

1. Captain America ប្រុសស្អាតផុតលេខក្នុងក្រុម Avenger (Alex Silis ប្រហែលជាភ្លេចគិតថាគាត់មិនចេះចាស់ហើយ)

2. Darth Vader ហ្វេន Star Wars សុទ្ធតែស្គាល់

3 Ironman បុរសអាវក្រោះដែក កំពូលអ្នកមាន ល្បីឈ្មោះ ចូលចិត្តបច្ចេកវិទ្យា ចាស់ជាងគេមួយក្រុមតែស្រីៗឃើញហើយខ្នាញ់តែម្ដង

4. Spider Man បុរសពីងពាងស្មោះស្នេហ៍

5. Wonder Woman ស្រីស្អាតប្រចាំភូមិ DC សមាជិកក្រុម Justice League និងជាបុត្រីបង្កើតរបស់អទិទេព Zeus

6. He-man និង Skeletor ពីរនាក់នេះ Admin ក៏មិនសូវច្បាស់ដែរគ្រាន់តែដឹងថាជាតួអង្គក្នុងរឿង He-Man and the Masters of the Universe

7. Superman ប្រុសស្អាតកម្លាំងខ្លាំង មនុស្សក្រៅភព ស្លៀកលីអូក្រៅខោអស់ច្រើនឆ្នាំមកហើយ ទើបតែចាប់ផ្ដើមផ្លាស់ទៅស្លៀកនៅខាងក្នុងខោវិញ កាលពីឆ្នាំ ២០១៣ ក្នុងរឿង Man of Steel តែប៉ុណ្ណោះ

8. Batman មនុស្សប្រចៀវ រឿងហោះ ឬ សិល្បិ៍ ថាមពលពិសេសអ្វីនោះគឺមិនចេះទេ តែបើនិយាយពីអាវុធវិញទំនើបមិនបាច់និយាយ កម្លាំងក៏មិនធម្មតាដែរ

9. Joker សត្រូវស៉ីសាច់ហុតឈាមជាមួយនឹង Batman មុខអាក្រក់រាប់សតវត្សមកហើយទើបតែស្អាតក្នុងរឿង Suicide Squad

10. Black Widow រហ័សនាមម៉ាយខ្មៅ តែខ្មៅតែអាវទេ សាច់វិញសបែបអ៉ឺរ៉ុបតែម្ដង

11. Thor រហ័សនាមមួយទៀតគឺញញួររន្ទះ មានញញួរមួយទុកប្រើតែខ្លួនឯង ព្រោះកម្រមាននរណាលើករួចយូរៗជួបមួយ ដូចជា Vision ជាដើម

12. Flash បុរសផ្លេកបន្ទោរ មួយក្រុមលឿនជាងគេជាងឯង បើនិយាយពីសង្សារដូររាប់ភ្លេច តែស្មោះតែ Iris West តែម្នាក់គត់

13. Huck ដុកទ័របៃតងមាឌធំ តែធំដោយពេលទេ

14. Rockman ឬ Mega Man

15. Ash Ketchum ឬ Satoshi និង Pikachu

ប្រភព ៖ Instagram