One Direction ហៅកាត់ថា 1D គឺជាក្រុមចម្រៀងប្រុសស្អាតរបស់អង់គ្លេស ដែលមានដើមកំណើតចេញពីការប្រកួតចម្រៀង X-Factor កាលពីឆ្នាំ ២០១០ ។ បទចម្រៀងដំបូងបំផុតដែលបានធ្វើឲ្យពិភពលោកបានស្គាល់ច្បាស់ពីពួកគេនោះគឺបទ What Makes You Beautiful និង បទ One Thing ។

ចាប់តាំងពីពេលនោះមកក្រុមចម្រៀងអង់គ្លេសមួយនេះក៏បានក្លាយជាក្រុមចម្រៀងដែលមានភាពល្បីល្បាញជាងគេក្នុងពិភពលោក ដោយសារតែសមាជិកទាំង ៥ សុទ្ធតែជាបុរសសង្ហា មានទឹកដមសម្លេងពីរោះដូចជា  Niall Horan, Liam Payne, Harry Styles, Louis Tomlinson, និង Zayn Malik ។

ប៉ុន្តែគួរឲ្យស្ដាយនៅក្នុងកំឡុង ខែមីនាឆ្នាំ ២០១៥ សមាជិកម្នាក់របស់ One Direction គឺ Zayn Malik បានចាកចេញពីក្រុមហើយបានចុះកុងត្រាជាតារាចម្រៀងទោលឲ្យផលិតកម្ម  RCA Records ដោយសារតែហេតុផលផ្ទាល់ខ្លួន ហើយក៏បានបញ្ចេញនូវចម្រៀង Solo របស់ខ្លួនដែលមានចំណងជើងថា PILLOWTALK ។

ក្រោយមកនៅក្នុងកំឡុងឆ្នាំដដែលនោះសមាជិកដែលនៅសេសសល់ចំនួន ៤ នាក់ក៏បានបញ្ចេញនូវ Album ចម្រៀង Made in the A.M ជាមួយនឹងការប្រកាសថា 1D ផ្អាកបណ្ដោះអាសន្ននៅក្នុងកំឡុងឆ្នាំ ២០១៦ ដើម្បីឲ្យសមាជិកទាំងអស់បានសម្រាក ។

ប៉ុន្តែនោះហើយប្រហែលជា Album ចុងក្រោយរបស់ 1D ដោយសារតែនៅថ្ងៃទី១៣ ខែមករាឆ្នាំ ២០១៦ ក៏មានការរាយការណ៍ថា ការផ្អាកបណ្ដោះអាសន្នរបស់ 1D បានក្លាយជាការផ្អាកជារៀងរហូតហើយ ដោយសារតែសមាជិកទាំង ៤ របស់ 1D បានសម្រេចចិត្តមិនបន្តកុងត្រា។

ប៉ុន្តែ នៅឆ្នាំ ២០១៧ បទចម្រៀង History របស់ពួកគេក៏បានឈ្នះពានរង្វាន់វីដេអូចម្រៀងប្រចាំឆ្នាំនៃកម្មវិធី 2017 Brit Awards ដែលពេលនោះមានតែ Payne ម្នាក់ប៉ុណ្ណោះបានទៅទទួលពានតំណាងឲ្យក្រុម ជាមួយនឹងអារម្មណ៍ក្ដុកក្តួល និងបានបង្ហូរទឹកភ្នែក ខណៈដែលអ្នកចូលរួមក្នុងកម្មវិធី ក៏ដូចជាទស្សនិកជន បានរំជួលចិត្តនឹងស្រក់ទឹកភ្នែកតាមផងដែរ ។

បន្ទាប់ពីបែកបាក់ក្រុមមកនៅក្នុងកំឡុងឆ្នាំ ២០១៧ នេះអតីតសមាជិកចុងក្រោយទាំង ៤ របស់ 1D សុទ្ធតែបានបញ្ចេញនូវវីដេអូចម្រៀង Solo រៀងៗខ្លួន។ ចង់ដឹងទេថាជាបទចម្រៀងអ្វីខ្លះ តោះតាមដានទាំងអស់គ្នា (តំរៀបតាម កាលបរិច្ឆេទ) ។

1  Zayn Malik

  • បទចម្រៀង ៖ PILLOWTALK
  • ចេញនៅថ្ងៃទី ២៨ មករា ឆ្នាំ ២០១៦
  • Album ៖ Mind Of Mine
  • ចំនួនចូលទស្សនាគិតនៅថ្ងៃទី ២០ សីហា ២០១៧ ៖ ជាង ៧៤៤លាន ដង

បញ្ជាក់ Zayn Malik ក៏បានបញ្ចេញនូវវីដេអូចម្រៀងប្រហែលជា ៣ ទៅ ៤ ផ្សេងទៀត ដែលក្នុងនោះក៏មានបទ I Don’t Wanna Live Forever ដែលច្រៀងជាមួយនឹង Taylor Swift សម្រាប់ខ្សែភាពយន្ត Fifty Shades Darker ។

2  Harry Styles

  • បទចម្រៀង ៖ Sign of the Times
  • ចេញនៅ ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០១៧
  • Album ៖ Sign of the Times
  • ចំនួនចូលទស្សនាគិតនៅថ្ងៃទី ២០ សីហា ២០១៧ ៖ ១២៦លាន ដង

3  Niall Horan

  • បទចម្រៀង ៖ Slow Hands
  • ចេញនៅ ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៧
  • ចំនួនចូលទស្សនាគិតនៅថ្ងៃទី ២០ សីហា ២០១៧ ៖ ជាង៥២លាន ដង

4  Liam Payne

  • បទចម្រៀង ៖ Strip That Down ច្រៀងជាមួយ Quavo
  • ចេញនៅ ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៧
  • ចំនួនចូលទស្សនាគិតនៅថ្ងៃទី ២០ សីហា ២០១៧ ៖ ជាង ១០១លាន ដង

5  Louis Tomlinson  

  • បទចម្រៀង ៖ Back to You ច្រៀងជាមួយ Bebe Rexha
  • ចេញនៅ ថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០១៧
  • ចំនួនចូលទស្សនាគិតនៅថ្ងៃទី ២០ សីហា ២០១៧ ៖ ជាង ៥៧លាន ដង

ក្នុងចំណោមចម្រៀងទាំង ៥ នេះ តើប្រិយមិត្តចូលបទចម្រៀងរបស់សមាជិករូបណាជាង ?