Alcatraz ER គឺជាឈ្មោះភោជណីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសជប៉ុន ដែលត្រូវបានតុបតែងឲ្យមើលទៅដូចជាទិដ្ឋភាពនៅមន្ទីរពេទ្យពន្ធនាគារ និង កន្លែងធ្វើទារុណកម្ម​អ្នកទោសអីញ្ចឹង ។

ភោជនីយដ្ឋានមួយនេះត្រូវបានបង្កើតឡើងដើម្បីតម្រូវចិត្តអថិជនដែលចូលចិត្ត និងចង់សាកនូវអារម្មណ៍បែបព្រឺព្រួច ជំនួសឲ្យអារម្មណ៍ញ៉ាំអាហារនៅភោជនីដ្ឋានធម្មតា ។ ហើយដើម្បីសាកសមជាភោជនីយដ្ឋានព្រឺព្រួច សូម្បីតែរបៀបរៀបចំអាហារ ការប្រើប្រាស់ចាន និង ការរៀបចំនៅលើតុអាហារ ក៏មើលទៅគួរឲ្យព្រឺព្រួចដែរ ។

ដោយសារតែភាពប្លែក បែបនេះហើយវាបានទាក់ទាញអតិថិជនជាច្រើន មិនថាជាជនជប៉ុន ឬ បរទេសនោះទេ ហើយភាគច្រើននៃភ្ញៀវដែលទៅញ៉ាំអាហារនៅទីនោះគឺជាយុវវ័យតែម្ដង ។

សម្រាប់អ្នកដែលចង់សាករស់ជាតិប្លែកបែបនេះ អាចធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបាន ប៉ុន្តែភោជនីដ្ឋាននេះសម្រាប់តែមនុស្សពេញវ័យតែប៉ុណ្ណោះ ពីព្រោះរបៀបរៀបចំខ្លះគឺមានភាពអាសអាភាសបន្តិចហើយ ។

មិនមែនចេះតែនឹកឃើញប្រឌិតចេញមកនោះទេ វាគឺជាការពិត ហើយនេះគឺជាគេហទំព័រផ្ទាល់របស់ភោជនីយដ្ឋានមួយនេះ http://alcatraz-er.net/ បើចង់ទស្សនារូបភាពផ្សេងពីភោជនីដ្ឋានមួយនេះអ្នកអាចចូលទៅកាន់គណនី IG រកស្វែងរករូបភាពតាមរយៈទីតាំង ដោយបញ្ចូលពាក្យថា Alcatraz ER ក្នុងប្រអប់ស្វែងរក ឬ ចុចត្រង់នេះ រូបភាពជាច្រើនទាក់ទងនឹងភោជនីយដ្ឋាននេះបង្ហាញចេញមក ដែលវាសុទ្ធសឹងតែជារូបភាពដែលភ្ញៀវធ្លាប់បានទៅញ៉ាំអាហារនៅទីនោះបានបង្ហោះ ៕

Loading...
SHARE