ការ​ដើរផ្សារ​មិន​មានជា​រឿង​ដែល​មនុស្សប្រុស​ចូលចិត្តខ្លាំង​នោះ​ទេ​ ព្រោះ​ភាគ​ច្រើន​បុរស​នៅ​ពេល​ទៅផ្សារ​ម្ដងៗ​ពួក​គេ​តែង​តែ​កំណត់​គោលដៅ​ថា​ត្រូវ​ទិញ​អ្វី​គឺ​ទិញ​នឹង ​សូម្បី​តែ​តម្លៃ​ក៏មិនសូវតច្រើន​នោះ​ទេ​ឬ​ដើរ​ជ្រេ​តម្លៃកន្លែង​ផ្សេង​ដែរ​ តែ​សម្រាប់​មនុស្ស​ស្រី​គឺ​ផ្ទុយ​ពី​នោះ​ មនុស្សស្រីវិញបើទោះបីជាស្រលាញ់របស់នោះប៉ុណ្ណាក៏ដោយ ទារចុះមិនបានតម្លៃដែលខ្លួនចង់បានទេ ដើរជ្រេពេញតែផ្សារ ហើយ​នៅ​ពេល​ប្រទះ​ភ្នែក​របស់អ្វី​ស្អាត​គឺ​ប្រាកដ​ជា​តាម​រក​តម្លៃ​សម​ស្រប​ដើម្បី​ទិញ​អោយ​បាន​ទោះ​ជា​មិន​ស្ថិត​ក្នុង​គោលដៅ​ដំបូង​ក៏​ដោយ​ ។

យ៉ាង​ណា​ក៏​ដោយ​ទោះ​ជា​មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​ការ​ដើរ​ផ្សារ​តែ​នៅ​ពេល​ដែល​មនុស្ស​ខ្លួន​ស្រលាញ់​មិន​ថា​ជា​គូ​ស្នេហ៍​ឬ​ជា​ភរិយា​សំណព្វចិត្ត​ចង់​អោយ​ជូន​ទៅ​គឺ​ពួក​គាត់​សូវ​ប្រកែក​នោះ​ទេ​តែង​តែ​បំពេញ​បំណង​ តែ​យ៉ាង​ណា​អំឡុង​ពេល​ដើរ​ផ្សារ​នោះ​ពួក​គាត់​ប្រាកដ​ជា​បង្ហាញ​សកម្មភាព​បែប​នឿយ​ហត់​មួយ​ចំនួន​ជា​ពិសេស​នៅពេល​ឃើញ​កន្លែង​អង្គុយភ្លាម​ជា​ឱកាស​ដែល​ពួក​គាត់​ត្រូវ​ដាក់​ខ្លួនអង្គុយ​ចុះ​សិន​ហើយ ។

Loading...
SHARE