Universiade ជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំបន្ទាប់​ពី​កីឡា​ Olympic ខណៈ​ដែល​ឆ្នាំ​២០១៧​នេះ​តៃវ៉ាន់​បាន​ទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ ដូចនេះ​ហើយដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​នឹង​អប​អរ​ព្រឹត្តិការណ៍​ដែល​នឹង​មក​ដល់​នៅ​ខែ​សីហា​ខាង​មុខ​នេះ​ តវ៉ាន់ក៏​រៀបចំ​កែលម្អគ្រប់​ទីកន្លែង​អោយ​កាន់​តែ​ប្រសើរ​ក្នុង​នោះ​ចំណុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​មួយ​ទាក់​ទង​ការ​រចនា​រថភ្លើង​ក្រោម​ដី​ ។ ដោយ​រថភ្លើង​ជា​ច្រើន​ត្រូវ​រចនា​អោយ​ផ្ទៃ​កម្រាល​ក្លាយ​ជា​អាង​ទឹក ខ្លះ​ទៀត​ក៏​ក្លាយ​ទៅ​ជា​តារាង​បាល់​ទាត់​បាល់ទះ ហើយ​ខ្លះ​ទៀត​ក៏​ក្លាយ​ជា​ទីលាន​រត់​ប្រណាំង​ជា​ដើម​ ។