នៅពេលដែលអ្នកមានភារកិច្ច ឬ​ ដំណើរកម្សាន្តទៅកាន់ខេត្តឆ្ងាយៗ ឬ ទៅក្រៅប្រទេស អ្នកប្រាកដជាត្រូវជួលសណ្ឋាគារ ឬ ផ្ទះសំណាក់ដើម្បីស្នាក់នៅបណ្ដោះសាសន្នហើយ ប៉ុន្តែអ្នកមានធ្លាប់បានជួបប្រទះរឿងរ៉ាវដ៏គួរឲ្យអស់សំណើចនៅក្នុងបន្ទប់សណ្ឋាគារដែលអ្នកស្នាក់នៅដែរឬទេ ?

កាលពីពេលថ្មីៗនេះនៅលើគេហទំព័រ Boredpanda ជាមួយនឹងប្រធានបទ សណ្ឋាគារខុសបច្ចេកទេសបំផុត និងគួរឲ្យអស់សំណើច មានមនុស្សជាច្រើនបានចូលរួមចែករំលែកនូវរូបភាពដែលបង្ហាញពីភាពខុសបច្ចេកទេស និងគួរឲ្យអស់សំណើចអំពីសណ្ឋារដែលខ្លួនធ្លាប់បានស្នាក់នៅ ហើយក្នុងនោះក៏មានបុរសម្នាក់បង្ហាញពីសណ្ឋាគារមួយនៅកម្ពុជាផងដែរ ។

តោះទៅទស្សនារូបភាព ក៏ដូចជាការរៀបរាប់របស់អ្នកចូលរួមចែករំលែកម្នាក់ទាំងអស់គ្នា (ឈ្មោះខាងមុខគ្រាន់តែឈ្មោះគណនីរបស់ពួកគេ) ៖

HAZMA7 ៖ ខ្ញ៉ំនឹងដៃគូជំនួញរបស់ខ្ញ៉ំបានសម្រេចចិត្តជួលបន្ទប់សណ្ឋាគារមួយស្នាក់នៅជាមួយគ្នាដើម្បីសន្សំប្រាក់ខ្លះ ប៉ុន្តែពេលចូលដល់បន្ទប់គឺខ្ញ៉ំមានការហួសចិត្តយ៉ាងខ្លាំង សាកមើលទៅបន្ទប់ទឹកទៅ តើឲ្យខ្ញ៉ំងូតទឹក និងបតជើងរបៀបណា នេះជាដៃគូជំនួញមិនមែនគូស្នេហ៍ទេ

Puritycontrol ៖ នេះគឺជាអ្វីដែលខ្ញ៉ំបានជួយប្រទះនៅក្នុងបន្ទប់សណ្ឋាគារមួយនៅកម្ពុជា ព្រះជាម្ចាស់អើយខ្ញ៉ំស្មានតែមានបង្អួច

Cinemabaroque ៖ មើលចុះនេះគឺជាចានសម្រាប់ដាក់កំទេចបារី នៅក្នុងសណ្ឋាគារដែលខ្ញ៉ំបានស្នាក់នៅ

Provenzer0 ៖ នេះគឺជាកាដូដែលទទួលបានពីសណ្ឋាគារដែលខ្ញ៉ំបានស្នាក់នៅ ទាយទៅមើលថាតើក្នុងប្រអប់នេះមានអ្វី ?

RustyToad ៖ នេះគឺជាធុងសម្រាមនៅក្នុងសណ្ឋាគារមួយដែលខ្ញ៉ំបានស្នាក់នៅ

fromaarontoashes ៖ ខ្ញ៉ំបានឃើញរបស់នេះនៅក្នុងបន្ទប់សណ្ឋាគារដែលខ្ញ៉ំបានស្នាក់នៅ នៅលើធុងពណ៌ខ្មៅនេះគេដាក់ថា ប្រអប់សំណើរបស់អតិថិជន ប៉ុន្តែធុងនោះគឺជាម៉ាស៉ីនកាត់ក្រដាក់

code0011 ៖ នេះគឺជាក្រដាស់បំរាមនៅក្នុងសណ្ឋាគារមួយនៅក្នុងប្រទេសចិន

captainhowdy27 ៖ ពួកខ្ញ៉ំបានបើកភ្លើង ស្រាប់តែទិដ្ឋភាពមួយក៏បានលេចឡើង ដូចក្នុងរូបអីញ្ចឹង

spurlockmedia ៖ ក្នុងសណ្ឋាគារមួយដែលខ្ញ៉ំបានស្នាក់នៅបានដាក់រូបបុរសខាងក្រោមនេះនៅក្នុងបន្ទប់ទឹក គ្រាន់តែឃើញជុះមិនចេញទេ

Chappssss ៖ នេះគឺជាសណ្ឋាគារដែលខ្ញ៉ំធ្លាប់បានស្នាក់នៅ មើលចុះបង្គន់ ហើយនិងក្រដាសជូត នៅឆ្ងាយគ្នាពេកហើយ

HotelIndiaFoxtrot ៖ នៅក្នុងសណ្ឋាគារមួយដែលខ្ញ៉ំធ្លាប់បានស្នាក់នៅវាមានកន្លែងអង្គុយដ៏ទាក់ទាញមួយប៉ុន្តែខ្ញ៉ំមិនដឹងថាឡើងទៅអង្គុយនៅទីនោះបានដោយរបៀបណានោះទេ

 

syrupdash ៖ នេះគឺជារោងកុននៅក្នុងសណ្ឋាគារមួយកន្លែង

MrGrieves123 ៖ នេះគឺជាក្បាលរ៉ូប៊ីណែទឹក នៅក្នុងបន្ទប់ទឹកនៃសណ្ឋាគារមួយ

Viva_Los_Doyers ៖ បង្គន់នៅក្នុងបន្ទប់នៃសណ្ឋាការដែលខ្ញ៉ំបានស្នាក់នៅវាមិនដំណើរការ ខ្ញ៉ំក៏បើកវាមើល ស្រាប់តែ ដូចជាអ្វីដែលអ្នកឃើញក្នុងរូបខាងក្រោមនេះអីញ្ចឹង

ted1618 ៖ នេះគឺនៅក្នុងបន្ទប់សណ្ឋាគារមួយ ប្រហែលជាគេខ្លាចភ្ញៀវរកមិនឃើញក្រដាសបង្គន់ហើយមើលទៅ

c0ffeeman ៖

SirRichardPumpALoaf ៖ នេះគឺជាបម្រាមនៃសណ្ឋាគារមួយនៅទីក្រុងបាងកក

idiotswork ៖ នេះគឺជាលេខក្នុងជណ្ដើរយន្តក្នុងសណ្ឋាគារមួយកន្លែង ស្រួលមិនស្រួលអាចរកលេខមិនឃើញ

greekfire765 ៖ មើលអក្សរដែលសរសេរនៅលើដប់ទឹកសុទ្ធក្នុងសណ្ឋាគារនេះចុះ “សូមពិសារដោយរីករាយ តម្លៃ ៤ដុល្លារក្នុងមួយដបនឹងលេចរូបរាងក្នុងវិក័យប័ត្ររបស់អ្នក

Shinji_Messiah ៖ តិចច្រលំទឹកស៊ុប (Soup) ចុះ ក៉ំចាញ់បោកវាគឺសាប៊ូទេ (Soap)

Istealbaguettes ៖ នេះគឺជាកែវដាក់ម្រេច និង ស្ករក្នុងសណ្ឋាការមួយដែលខ្ញ៉ំបានស្នាក់នៅ

 

SHARE